សុខភាព
ប្រុសៗចង់បាត់ក្បាលពោះ សាកប៉ុន្មានវិធីនេះ អាចជួយបាន
គ្មានប្រុសៗណាមិនចង់បានរាងសង្ហា ទាក់ទាញចិត្តស្រីៗនោះទេ គ្រាន់តែថាធ្វើយ៉ាងម៉េចបើក្បាលពោះដុះមូលដូចពពោះ ៥ ខែទៅហើយ កែយ៉ាងណាក៏កែមិនឡើង។ អត្ថបទនេះនឹងណែនាំប្រុសៗចង់បានក្បាលពោះរាបស្មើ ព្រោះវាមានប្រសិទ្ធភាព ហើយគ្នាយើងខ្លះជោគជ័យរួចហើយដែរ។
១- បំបាត់ខ្លាញ់ជាមុន

ក្បាលពោះយើងកំពុងវិវត្តយ៉ាងរឹង ប៉ុន្តែយើងមានដឹងថា វាកំពុងបាំងពីមុខស្រទាប់ខ្លាញ់ដែរទេ? ស្រទាប់ខ្លាញ់នេះ ជាសត្រូវធំសម្រាប់រាងសង្ហារបស់យើង។ អ្វីគួរចាប់ផ្តើមពេលនេះ រៀបចំកាលវិភាគហាត់ប្រាណទៀងទាត់ និងរៀបចំរបបអាហារ។ កម្ចាត់ខ្លាញ់កើតឡើងក្នុងខ្លួនយើង នឹងធ្វើឲ្យយើងមានរាងរឹងមាំ និងសុខភាពកាន់តែល្អ ជាមួយក្បាលពោះរាបស្មើ។
ជាមធ្យម បុរសមានខ្លាញ់ប្រមាណ ២៨% នៃខ្លួនប្រាណ។ ដើម្បីសម្រកខ្លាញ់ទាំងអស់បាន ត្រូវធ្វើការធ្ងន់បន្តិចហើយ។
២- ប្ដូរអាហារ
បញ្ចុះខ្លាញ់ ត្រូវដុតកាឡូរីឲ្យច្រើនជាងអាហារដែលញ៉ាំ ហើយវិធីសាស្ត្រតែមួយគត់ ត្រូវបន្ថយញ៉ាំឆ្អែតលើសកម្រិត និងហាត់ប្រាណច្រើនជាងមុន។ យកចិត្តទុកដាក់លើអាហារសម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ទ្រូងមាន់ សាច់គោ ត្រី រួមនឹងបន្លែ។

កែទម្លាប់ទៅញ៉ាំអាហារមានតុល្យភាព ដូចជា ធញ្ញជាតិ ផ្លែឈើ និងអាហារធ្វើពីទឹកដោះគោមានខ្លាញ់ទាប ទៅជាទម្លាប់បរិភោគអាហារប្រចាំ។ តែអាហារមានជាតិស្ករ ជាតិអាល់កុល និងខ្លាញ់ខាប់ ត្រូវតែផ្អាក។
៣- ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ
ញ៉ាំអាហារត្រឹម ៣ ពេលក្នុងមួយថ្ងៃ នៅតែមានអារម្មណ៍ឃ្លានក្នុងអំឡុងពេញមួយថ្ងៃ និងពេលហាត់ប្រាណ។ អ៊ីចឹង ត្រូវរៀបចំរបបអាហារឡើងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ មានផែនការអាហារចម្បង ៣ ពេល និងអាហារសម្រន់ ៣ ពេលបន្ថែមទៀត។
៤- បន្ថែមការហាត់ប្រាណ
មនុស្សប្រុសគួរស្រូបយកកាឡូរីយ៉ាងហោចណាស់ ១.៨០០ ក្នុងមួយថ្ងៃដើម្បីរក្សាការរំលាយអាហារ ដូច្នេះកុំចេះតែកាត់បន្ថយកាឡូរី ដើម្បីបញ្ចុះខ្លាញ់ឲ្យសោះ។ ដើម្បីដុតបានចំនួនកាឡូរីបានច្រើនជាងមុន និងកសាងសាច់ដុំ ត្រូវបន្ថែមសកម្មភាពខ្លះ និងហាត់យកកម្លាំង សាកល្បង ៣០-៦០ នាទី ហាត់ចង្វាក់បេះដូង ដូចជា រត់ ជិះកង់ រួមទាំងការហាត់បញ្ចេញកម្លាំងខ្លាំងៗ។
៥- ប្តូរក្បាច់ហាត់ប្រាណ

ដើម្បីស្រកទម្ងន់ និងមានសាច់ដុំពោះល្អឥតខ្ចោះ យើងត្រូវជំរុញការដុតខ្លាញ់ធម្មជាតិនៅក្នុងខ្លួន គឺសាច់ដុំ។ វិធីល្អបំផុត គឺហាត់កម្លាំង (លើកទម្ងន់) ធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង (រត់ ជិះកង់ បង្វិលកង) និងធ្វើលំហាត់ក្បាលពោះ និងឆ្អឹងខ្នង។
៦- សម្រាកឲ្យបានច្រើន
គេងគ្រប់គ្រាន់ ផ្តល់ប្រយោជន៍សម្រាប់យុទ្ធនាការសម្រកជាតិខ្លាញ់។ វ័យជំទង់ គួរគេងពី ៧-៩ ម៉ោងក្នុងមួយយប់។ គេងគ្រប់ ក៏អាចរក្សាអ័រម៉ូនគ្រប់គ្រងការឃ្លាន មិនចាំបាច់ពឹងផ្អែកលើអាហារបំផ្លាញគោលដៅរបស់យើង។
៧- បបួលសង្សារ ឬពួកម៉ាក
ជឿមិនជឿ បើមានគ្នាបានទៅហាត់ប្រាណ ដូចជា សង្សារ ឬពួកម៉ាកអី យើងអាចហាត់ជាប់ បង្កើតជាទម្លាប់។ រឿងរបបអាហារអ៊ីចឹងដែរ បើយើងមានទម្លាប់ជាប្រចាំ នោះក្ដីស្រមៃរាងស្អាត មិនពោះប៉ោង នឹងសម្រេចបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង