សុខភាព
កុំតមអាហារផ្តេសផ្តាស កំលុងមានបញ្ហាសុខភាពទាំងនេះ ប្រយ័ត្ន…
ពេលខ្លះ តមអាហារជួយឲ្យសុខភាពល្អយើងល្អមែន ប៉ុន្តែក៏មិនគួរតមផ្តេសផ្តាសដែរ ពិសេសបើកំពុងស្ថិតក្នុងស្ថានភាពសុខភាពដូចខាងក្រោមនេះ ច្បាស់ជាវីវរមិនខាន អាចធ្វើឲ្យស្លាប់ទៀត។ តមអាហាររយៈពេលយូរ អាចធ្វើឲ្យប៉ះពាល់ដំណើរការព្យាបាលជំងឺកាន់តែពិបាក។ អត្ថបទនេះនឹងប្រាប់គ្នាយើង គួរកុំតមអាហារ បើយើងកំពុងតែ៖
១- មានជំងឺសម្រាកនៅមន្ទីរពេទ្យ

បើយើងកំពុងមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬកំពុងសម្រាកព្យាបាលក្រោយពេលវះកាត់ នៅឯមន្ទីរពេទ្យ មិនត្រូវតមអាហារដាច់ខាត ត្រូវលេបថ្នាំ និងញ៉ាំអាហារទន់ៗឲ្យការណែនាំ។ ពិសេសបងប្អូនខ្មែរឥស្លាមតែម្តង បើស្ថិតក្នុងអំឡុងពេលពិធីបុណ្យតមអាហារបែបសាសនា មិនគួរចូលរួមតមអាហារឡើយ បើយើងស្ថិតក្នុងស្ថានភាពបែបនេះ។
២- មានជំងឺត្រូវលាង ឬបញ្ចូលឈាម
គ្នាយើងមានជំងឺត្រូវការបញ្ចូល លាងឈាមជាប្រចាំ ឬអ្នកបរិច្ចាគសរីរាង្គ ក៏មិនអាចតមអាហារបានដែរ។ ការសិក្សាចេញផ្សាយក្នុងឆ្នាំ២០១៤ អះអាងថា បើយើងជំងឺមានជំងឺតម្រងនោមរ៉ាំរ៉ៃ គឺប្រឈមខ្ពស់លើកង្វះជាតិទឹក និងកំហាប់ឈាម បើយើងតមអាហារនោះ។ បើនៅតែចចេសតមអាហារ អាចបណ្ដាលឲ្យមុខងារតម្រងនោមចុះខ្សោយ និងមានបញ្ហាកំណកឈាម។

ក្រុមអ្នកស្រាវជ្រាវរកឃើញទៀតថា អ្នកមានជំងឺខ្សោយតម្រងនោម និងធ្លាប់មានប្រវត្តិឈឺបេះដូង អាចជួបប្រទះនូវបញ្ហាជំងឺសរសៃឈាមបេះដូងសំខាន់ៗ កើតមានញឹកញាប់អំឡុងពេលតមអាហារ។ ប៉ុន្តែ បញ្ហានេះអាចដឹងមុន តាមរយៈការពិនិត្យមើល មានកំណើនកម្រិតមុខងារតម្រងនោម (Creatinine) ក្នុងឈាម ឬអត់។
៣- បង្ករោគស្រួចស្រាវ
បើយើងមានការឆ្លងមេរោគ ដូចជា ឈឺបំពង់កធ្ងន់ធ្ងរ គ្រុនក្ដៅខ្លាំង ក្អួតចង្អោរ ឬមានជំងឺអេដស៍ មិនត្រូវតមអាហារដាច់ខាត។
៤- មានបញ្ហាប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ

សម្រាប់អ្នកមានបញ្ហារំលាយអាហារធ្ងន់ធ្ងរ ដូចជា ច្រាលអាស៊ីដក្រពះ ឬក្រហាយដើមទ្រូង យកល្អគួរញ៉ាំអាហារដោយប្រុងប្រយ័ត្ន។ ទោះជាការតមអាហារ អាចកាត់បន្ថយបរិមាណអាស៊ីដក៏ពិតមែន តែការមើលឃើញ ឬទទួលក្លិនអាហារ ធ្វើឲ្យខួរក្បាលផ្ដល់សញ្ញាដល់ក្រពះ បញ្ចេញអាស៊ីដកាន់តែច្រើន។ កើនជាតិអាស៊ីដក្នុងក្រពះ ក្រហាយទ្រូង និងចង្អោរអាចជាបញ្ហាធ្ងន់ធ្ងរ។
ការសិក្សាមួយ បានសន្និដ្ឋានថា ស្រីៗមានជំងឺដំបៅក្រពះធ្ងន់ធ្ងរ ប្រឈមគ្រោះថ្នាក់ខ្ពស់ ហូរឈាម និងធ្លាយក្រពះច្រើនជាងប្រុសៗ បើហ៊ានតែតមអាហារ ពិសេសបងប្អូនខ្មែរឥស្លាម ដែលចូលរួមពិធីបុណ្យរ៉ាមម៉ាដាន។
៥- ឈឺក្បាលប្រកាំង ឬវិលមុខ

ឈឺក្បាលខ្លាំងអំឡុងពេលតមអាហារ បណ្ដាលមកពីកង្វះជាតិទឹក និងគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ គេងមិនគ្រប់គ្រាន់ ស្ថិតនៅក្រោមកម្ដៅព្រះអាទិត្យយូរពេក។ អាការៈបែបនេះ អាចចៀសវាងបាន បើយើងផ្លាស់ប្តូររបៀបរស់នៅ ដូចជា អំឡុងពេលតម ឬពេលញ៉ាំអាហារត្រូវ ត្រូវញ៉ាំទឹក ១ កែវជាមុន និងសម្រាកឲ្យគ្រប់គ្រាន់ចន្លោះពេលតមអាហារ។
បើយើងមានស្ថានភាពជំងឺបែបនេះ ក៏មិនចាំបាច់តមអាហារដូចគេឯងដែរ ជួនកាលតមអាហារ អាចធ្វើឲ្យសភាពជំងឺប្រែជាធ្ងន់ធ្ងរ ហេតុនេះត្រូវញ៉ាំអាហារ និងលេបថ្នាំទាន់ពេលវេលា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
ចុចអាន៖ អ្នកជំនាញ ៖ ការតមអាហារមិនទៀងទាត់ មិនអាចស្រកទម្ងន់ថែមទាំងបំផ្លាញសុខភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?