សុខភាព
កុំប្រហែស! ជំងឺ ៦ ប្រភេទនេះ តែងកើតលើស្ត្រីវ័យកណ្ដាល និងអាចគ្រោះថ្នាក់ដល់ជីវិត បើឈានដល់ធ្ងន់ធ្ងរ
នៅពេលឈានដល់វ័យកណ្ដាល មនុស្សស្រីជាច្រើននឹងចាប់ផ្ដើមមានអារម្មណ៍ថា រាងកាយខ្លួនឯងកំពុងតែផ្លាស់ប្ដូរ។ ដោយសារវ័យនេះគឺជាវ័យដែលរាងកាយពួកគេចាប់ផ្តើមទទួលរងពីជំងឺផ្សេងៗ។
ដូចច្នេះក្នុងនាមជាស្រ្តី ដែលឈានដល់វ័យកណ្ដាល គួរកុំប្រហែស ហើយត្រូវត្រៀមខ្លួនសំរាប់ជំងឺ មុនពេលអ្វីៗមានសភាពធ្ងន់ធ្ងរជាងនេះ។
ខាងក្រោមនេះជាប្រភេទជំងឺ ដែលស្រ្តីវ័យកណ្ដាលតែងកើតមានសឹងតែគ្រប់គ្នា ៖
១ រោគសញ្ញាចក្ខុទាក់ទងនឹងកុំព្យូទ័រ

រោគសញ្ញានេះគឺជាជំងឺដ៏ពេញនិយមមួយ ដែលកើតឡើងលើមនុស្សស្រីជាពិសេស ដែលគេថៅថាមនុស្សស្គ្រីន ។ រោគសញ្ញានៃជំងឺនេះ បណ្តាលមកពីមនុស្សស្រីនៅពេលវ័យក្មេងជាទូទៅ តែងប្រើពេលសម្លឹងមើលអេក្រង់ទូរស័ព្ទដៃឬកុំព្យូទ័ររបស់ពួកគេ អស់រយៈពេលជាង ៤០ នាទី ដែលជាលទ្ធផល ធ្វើឲ្យសាច់ដុំភ្នែកផ្តោតអារម្មណ៍មិនធម្មតា និងកាត់បន្ថយអត្រាភ្លឹបភ្លែតៗក្នុងភ្នែក។
២ រមួលក្រពើពេលមានរដូវ
ការរមួលក្រពើក្នុងពេលមានរដូវ គឺជាសញ្ញាព្រមាននៃជំងឺមិនល្អ ជាពិសេសវដ្តឬបកក្នុងដៃស្បូននៃជំងឺសរសៃប្រសាទ ស្រទាប់សាច់ដុំស្បូន រលាកដុំស្បូន ឬប្រភេទជាច្រើននៃជាតិសរសៃក្នុងស្បូន ទាំងអស់នេះគឺជាជំងឺដែលមានការឈឺចាប់ពេលមានរដូវ។
៣ មហារីកពោះវៀន
រឿងនេះតែងកើតឡើងចំពោះស្ត្រីវ័យកណ្តាល ជាធម្មតាបណ្តាលមកពីការទល់លាមក។ ប៉ុន្តែបញ្ហានេះ មិនត្រឹមតែកើតឡើងចំពោះស្ត្រីវ័យកណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតឡើងចំពោះស្ត្រីទូទៅផងដែរ។ ជាពិសេសស្រីៗដែលមានអាយុ ១០ ឆ្នាំឡើង គឺងាយនឹងទល់លាមក ១០ ដងច្រើនជាងបុរស ព្រោះជំងឺក្រពះពោះវៀនរបស់ស្ត្រីមានសភាពយឺត បូកនឹងអាកប្បកិរិយារបស់ស្ត្រីដែលផឹកទឹកតិច និងភាពតានតឹង ភាពមិនធម្មតា និងការប្រើថ្នាំមួយចំនួន។
៤ ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺនេះសម្លាប់មនុស្សនៅលើកំពូល។ រោគសញ្ញានៃជំងឺនេះធ្វើឲ្យអវយវៈចុះខ្សោយ។ ភ្នែកចាប់ផ្ដើមព្រិលឬមើលមិនឃើញ និងឈឺក្បាលស្រួចស្រាវ ដែលជារឿងធម្មតាក្នុងចំនោមអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម លើសឈាម។ វាច្រើនកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកណាមួយនៃខួរក្បាលរបស់អ្នក ត្រូវបានរំខានឬកាត់បន្ថយ។ ជាពិសេសអ្នកមានទំលាប់ជក់បារីច្រើន ហើយធ្លាប់មានជំងឺដាច់សរសៃឈាមក្នុងគ្រួសាររបស់ពីមុន។
៥ ជំងឺឆ្កួតជ្រូក
ជំងឺឆ្កួតជ្រូកគឺជាជំងឺមួយដែលកើតឡើងគ្រប់ពេល និងមានរោគសញ្ញាជាច្រើនដែលមិនចាំបាច់ប្រកាច់ឬចុកចាប់ក៏អាចកើតមានជំងឺនេះបានដែរ។ ប៉ុន្តែវាអាស្រ័យទៅលើផ្នែកមួយនៃចរន្តអគ្គិសនី ដែលស្ថិតនៅក្នុងខួរក្បាល ហើយវានឹងបង្ហាញរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណា។ រោគសញ្ញាជំងឺឆ្កួតជ្រូក គឺភ្នែកព្រិល ហើយមិនចាំអ្វីទាំងអស់។
៦ ជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹងគឺជាជំងឺមួយ ដែលរោគសញ្ញាភាគច្រើនគឺឈឺចុកចាប់ដងខ្លួន នេះគឺជាអ្វីដែលអ្នកជំងឺជួបប្រទះ។ ឆ្អឹងត្រូវបានបែកបាក់ ព្រោះជំងឺពុកឆ្អឹងជាធម្មតាកើតឡើងចំពោះស្ត្រីដែលអស់រដូវ ដែលទំហំឆ្អឹងថយចុះយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំប្រហែស ! រោគសញ្ញាស្នាមជាំលើដងខ្លួន កំពុងបញ្ជាក់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរាងកាយ
ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ