សុខភាព
កុមារកម្ពុជាជិតបានចាក់វ៉ាក់សាំងកូវីដហើយ នេះជាអ្វីដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហើបថា គម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់កុមារនិងយុវវ័យអាយុពី១២ ដល់១៧ឆ្នាំ នឹងបើកយុទ្ធនាការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការថ្លែងសារពិសេសមួយជូនជនរួមជាតិ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។
ខណៈកម្ពុជាត្រៀមចាក់វ៉ាក់សាំងសម្រាប់កុមារក្នុងពេលដ៏ខ្លីខាងមុខ នេះជាអ្វីដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់៖
១. តើវ៉ាក់សាំងការពារកូវីដ-១៩មានសុវត្ថិភាពប៉ុនណាំចំពោះកូនខ្ញុំ?

ការសាកល្បងវ៉ាក់សាំង Covid-19 ចំពោះកុមារដែលមានអាយុពី ១២-១៥ ឆ្នាំនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពណាស់។
ចំណែកផលប៉ះពាល់លើកុមារមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញកើតឡើងចំពោះមនុស្សពេញវ័យដែរ ដែលភាគច្រើនពួកគេនឹងមានអាការដូចជា ឈឺដៃ ឬអស់កម្លាំងជាដើម។
២. តើកូនៗរបស់ខ្ញុំត្រូវការចាក់វ៉ាក់សាំងពីរដូសដូចមនុស្សធំដែរឬយ៉ាងណា?
កុមារនឹងត្រូវចាក់វ៉ាក់សាំងចំនួនពីរដូសមិនខុសពីមនុស្សពេញវ័យទេ ពីព្រោះទាល់តែពីរដូសទើបផ្តល់នូវការការពារបានប្រសើរពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងចាក់តែមួយដូស។
៣. តើក្មេងៗនឹងរងផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់សាំងការពារកូវីដ-១៩?

ផលរំខានទូទៅចំពោះកុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំរួមមាន ឈឺចាប់ត្រង់កន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនតិចតួច ឈឺសន្លាក់ និងក្ដៅខ្លួន។ល។
៤. តើខ្ញុំគួរធ្វើអ្វី ប្រសិនបើកូនៗរងផលប៉ះពាល់ណាមួយ?
ប្រសិនក្មេងមានប្រតិកម្មឈឺសាច់ដុំ ឬឈឺក្បាល បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំប៉ារ៉ាសេតាមុលអាចយកមកប្រើបាន ដើម្បីជួយឱ្យអាការធូរស្រាល។ យ៉ាងណាមិញផលប៉ះពាល់ទាំងនេះនឹងត្រឡប់រកភាពប្រក្រតីវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។
៥. តាមដែលធ្លាប់ដឹងវីរុសកូវីដ-១៩មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារដូចមនុស្សពេញវ័យទេ ហេតុអ្វីពួកគេចាំបាច់ត្រូវចាក់វ៉ាក់សាំង?
ទោះបីជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់កម្រកើតមានចំពោះកុមារ បន្ទាប់ពីពួកគេឆ្លងវីរុស Covid-19 ក៏ដោយ ក៏ហានិភ័យខ្លះអាចកើតមានលើក្មេង។ ដោយសារបែបនេះហើយ ការចាក់វ៉ាក់សាំងអាចការពារកុមារពីហានិភ័យទាំងនោះ។

មួយវិញទៀត ការបើកសាលាឡើងវិញកំពុងត្រូវជាប់គាំង ដោយសារភ័យខ្លាចការចម្លងវីរុសកូវីដ-១៩ក្នុងចំណោមក្មេងៗ។ ដូច្នេះ ក្រោយកុមារនិងយុវវ័យបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ក៏អាចបើកដំណើរការសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅដែរ។ នេះបើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន។
៦. តើកុមារនឹងមានអង់ទីគ័រការពារបានយូរប៉ុនណា?
ដោយសារតែវីរុសដែលបណ្តាលឱ្យមានជំងឺ Covid-19 ចេះតែបន្តផ្លាស់ប្តូរថ្មីជានិច្ច(វីរុសបំប្លែងខ្លួន) ដូច្នេះវ៉ាក់សាំងអាចការពារមនុស្សពេញវ័យនិងកុមារបានតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។
សម្រាប់រយៈពេលប៉ុនណាដែលអង់ទីគ័រអាចប្រឆាំងនឹងវីរុសកូវីដ-១៩ មិនទាន់មានចម្លើយសមស្របទេ។ ប៉ុន្តែជាទូទៅវ៉ាក់សាំងបង្ការកូវីដ-១៩អាចការពារបានពី៦ខែទៅ១ឆ្នាំ។
៧. ប្រសិនបើក្មេងមិនបានចាក់វ៉ាក់សាំង តើពួកគេអាចប៉ះពាល់ដោយសារវីរុសបំប្លែងខ្លួនដែរទេ?
វ៉ាក់សាំងទាំងអស់ដែលកំពុងតេស្តនិងសិក្សា សុទ្ធតែអាចការពារប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងសូម្បីវីរុសបំប្លែងខ្លួនថ្មីៗក៏អាចការពារបានដែរ។
ផ្ទុយទៅវិញ កុមារដែលមិនបានទទួលថ្នាំបង្ការកូវីដ-១៩នឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួននាពេលអនាគត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អំពាវ នាវដល់មាតាបិតា ត្រៀមនាំកូន ចៅរបស់ខ្លួន ទៅចាក់វ៉ាក់សាំង នាពេលខាងមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ