Connect with us

សុខភាព

សូម​ស្វែងយល់​ អំពី​ជំងឺ​មេរោគ​(​អេ​លី​កូ​បាក់​ទែ​)​ក្នុង​ក្រពះ​!

បានផុស

នៅ

​មេរោគ​ក្នុង​ក្រពះ (Helicobacter Pylori or H.pylori) គឺជា​មេរោគ​ម្យ៉ាង​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុម ក្រាម​អវិជ្ជមាន (gram-negative) ហើយ​ជា​ក្រុម​មេរោគ​មួយ​ប្រភេទ​ ដែល​មាន​លទ្ធភាព​អាច​រស់​នៅ ​ក្នុង​ទឹក​អាស៊ីត​ក្រពះ​របស់​មនុស្ស​យើង​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រើនជាង ៥០% នៃ​ប្រជាជន​ក្នុង​ពិភពលោក មាន​ផ្ទុក​មេរោគ​នេះ​។ ហើយ​ច្រើនជាង ៨០% អ្នក​ដែល​មេរោគ​នេះ ​នៅ​ក្នុង​ខ្លួន ឥតមាន​រោគសញ្ញា​។ ការ​ចម្លង​របស់​មេរោគ H.pylori គឺ​មាន​ឡើង​តាមរយៈ​ការ​ហូប​អាហារ​ ដែល​មិន​មាន​អនាម័យ និង​តាមរយៈ​ការ​ប៉ះពាល់​ជាមួយ​ទឹកមាត់ និង​លាមក​អ្នកជំងឺ​ ផង​ដែរ​។​

​ក​) មេរោគ H.pylori នេះ​វា​មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​អាស៊ីត​ក្រពះ​ច្រើន​លើស​ពី​កម្រិត​ធម្មតា​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​យើង ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​, វិបត្តិ​នៃ​ការ​រំលាយ​អាហារ​, ជំងឺ​រលាក​សាច់​ក្រពះ​រ៉ាំរ៉ៃ​, ជំងឺ​ដំបៅ​ក្រពះ និង ជំងឺ​មហារីក​ក្រពះ ​ផង​ដែរ ។​

​ខ​) ការពិនិត្យ និង ស្វែងរក​វត្តមាន​នៃ មេរោគ H.pylori នេះ​នៅ​លើ​គ្រប់​អ្នកជំងឺ​ ដែល​មាន​សញ្ញា​ឈឺ​ក្រពះ គឺ​មាន​សារ​សំខាន់​បំផុត ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ក្រពះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​កាន់តែ​ខ្ពស់ និង ជួយ​អ្នក​ជំងឺ​ដើម្បី​ការពារ​ការវិវត្តន៍​រ៉ាំរ៉ៃ និង​មាន​សភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ក្រពះ​បាន។​

​គ​) វិធី​ផ្សេងៗ​ក្នុង​ការ​ពិនិត្យ​មេរោគ H.pylori:

+ ធ្វើ​ការ​យក​ទឹក​រំអិល និង វិភាគ​សាច់​ក្រពះ​តាមរយៈ Fibroscopie gastrique (Anapath),

+ ធ្វើការ​វិភាគ​សាច់​ក្រពះ​តាមរយះ Test rapide à l’Uréase,

+ ធ្វើការ​ពិនិត្យ​លាមក (Stool Antigen test),

+ វិធី​វិភាគ​តាម​ខ្យល់​ដង្ហើម (test resporatoire à C13),

+ ការពិនិត្យ​រក Anticorp H.pylori នៅក្នុង​ឈាម ។​

​ឃ​) ការ​ព្យាបាល​

សូម​មក​ពិនិត្យ និង​ទទួល​ការ​ប្រឹក្សា​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ ប្រកបដោយ​បទពិសោធន៍ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​បាន​នូវ​ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្ត្រី​គួរតែ​យល់ដឹង​ក្នុង​រយៈពេល “​មុន និង អំឡុង​ពេល​” មាន​ផ្ទៃពោះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម