សុខភាព
ញ៉ាំស៊ុត មានប្រយោជន៍ច្រើនដល់ខួរក្បាល និងការចងចាំ
បើយើងនិយាយពីស៊ុត គ្នាយើងច្បាស់ជាដឹងហើយថាជាអាហារងាយរក តែមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនមានប្រយោជន៍ចំពោះសុខភាពយើង។ មិនបាច់និយាយដល់ប្រយោជន៍សុខភាពផ្សេងទៀត យើងនិយាយតែពីគុណប្រយោជន៍របស់ស៊ុតលើការចងចាំ ក៏ធ្វើឲ្យយើងមិនអាចរំលងស៊ុតពីរបបអាហារបានដែរ។
ស៊ុតមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអ្នកជំនាញខាងសុខភាពជឿថាការញ៉ាំអាស៊ីដខ្លាញ់ប្រភេទនេះមានផលល្អដល់អង្គចងចាំ និងអារម្មណ៍របស់មនុស្សយើង។ ក្រៅពីនេះសារធាតុ choline មានក្នុងស៊ុត ក៏ជួយឲ្យកោសិកាខួរក្បាលផ្នែកចងចាំមានសុខភាពល្អ។
តាមការសិក្សា មនុស្សយើងភាគច្រើនមិនបានទទួលបានសារធាតុcholine គ្រប់គ្រាន់ពីរបបអាហារនោះទេ។ បើតាមការណែនាំ សម្រាប់មនុស្សស្រីគួរទទួលបានសារធាតុ choline ៤២៥មិល្លីក្រាមក្នុងមួយថ្ងៃ ចំណែកមនុស្សប្រុសវិញគួរទទួលបានសារធាតុ choline ៥៥០មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំពោះសារធាតុcholine នៅក្នុងផ្នែកពណ៌លឿងរបស់ស៊ុតមួយគ្រាប់មានចំនួន១១២មិល្លីក្រាម។
ជាការណែនាំមនុស្សយើងមានសុខភាពល្អធម្មតា គួរញ៉ាំស៊ុតមិនលើសពីមួយគ្រាប់ក្នុងមួយថ្ងៃ និងចំពោះអ្នកមានជំងឺទឹកនោមផ្អែមមិនគួរលើសពី៣គ្រាប់ក្នុងមួយសប្ដាហ៍។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ស៊ុតនៅមានផ្ទុកវីតាមីនBដែលជាវីតាមីនដើរតួនាទីសំខាន់ដល់សុខភាពខួរក្បាល។ ដូចគ្នាដែរ សម្រាប់អ្នកជួបបញ្ហាធ្លាក់ចុះវីតាមីនB រួមមានហ្វូឡាត និងវីតាមីន B12 អាចនាំឲ្យកើតមានជំងឺបាក់ទឹកចិត្ត។
បញ្ហាធ្លាក់ចុះនៃ ហ្វូឡាត ច្រើនកើតមានលើមនុស្សវ័យចំណាស់ដែលមានជំងឺវង្វេងតែការសិក្សាថាការប្រើថ្នាំជំនួយប្រភេទអាសុីដហ្វូលិកអាចជួយកាត់បន្ថយបញ្ហាធ្លាក់ចុះនៃកម្រិតចងចាំនេះបាន។
ដូចនេះហើយ បានជាគេថាស៊ុតជាប្រភពនៃវីតាមីនB និង choline ដែលសុទ្ធតែសំខាន់សម្រាប់ដំណើរការ និងការលូតលាស់ខួរក្បាល ក៏ដូចជាគ្រប់គ្រងអារម្មណ៍របស់មនុស្សយើង៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ គុណប្រយោជន៍សុខភាព ៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង
សូមចុចអាន៖ គួរញាំអីក្រោយហាត់ប្រាណរួច?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង