សុខភាព
តើអ្វីទៅជាកូនកណ្តុរដំបូងនៃដុំមហារីក
ជាមួយនិងភាពជឿនលឿនជាលំដាប់នៃបច្ចេកវិទ្យាព្យាបាលជំងឺមហារីកក្នុងពេលបច្ចុប្បន្ន បានធ្វើឲ្យការព្យាបាល ឲ្យជាសះស្បើយ និងបង្កើនគុណភាពជីវិតអ្នកជំងឺ មានកម្រិតខ្ពស់។

ការប្រើឧបករណ៍ Gamma Probe សម្រាប់រាវរកកូនកណ្តុរដំបូង របស់ដុំមហារីក មានតួនាទីសំខាន់ណាស់ក្នុងការកំណត់ដំណាក់កាលជំងឺមហារីក ផ្តល់ផែនការព្យាបាល ព្រមទាំងបង្កើនគុណភាពជីវិតអ្នកជំងឺ តាមរយៈការកាត់បន្ថយផលវិបាកក្រោយវះកាត់។
១) តើអ្វីទៅជាកូនកណ្តុរដំបូងនៃដុំមហារីក?
កូនកណ្ដុរដំបូងគេបង្អស់ដែលទទួលច្រោះទឹករងៃ ពីដំបន់ដែលមានដុំសាច់មហារីក។

២) តើត្រូវធ្វើដូចម្ដេចទើបអាចកំណត់ថា កូនកណ្តុរដំបូងមានកោសិកាមហារីកឬទេ?
ជាបឋម គ្រូពេទ្យត្រូវចាក់ថ្នាំនៅជុំវិញដុំមហារីក និងចាំមួយរយៈដើម្បីឲ្យជាតិថ្នាំជ្រាបទៅដល់កូនកណ្តុរដំបូង។ បន្ទាប់មកទៀត ឧបករណ៍ Gamma Probe រាវរកកូនកណ្តុរដំបូង ដើម្បីជំនួយដល់គ្រូពេទ្យវះកាត់យកកូនកណ្តុរទាំងនោះចេញ និងវិភាគមើលភ្លាមៗថាតើមានកោសិកាមហារីករាលដាលទៅដល់កូនកណ្តុរទាំងនោះឬទេ?
៣) តើអ្វីជាសារៈសំខាន់នៃការរកកូនកណ្តុរដំបូងនៃដុំមហារីក?
ចំពោះជំងឺមហារីកនៅដំណាក់កាលដំបូងមួយចំនួន ជាពិសេសមហារីកសុដន់ និងមហារីកស្បែក (Melanoma) ការព្យាបាលដោយវះកាត់ គឺជាគន្លឹះក្នុងការទទួលបានការជាសះស្បើយ។ ការវះកាត់ត្រូវធ្វើឡើងដោយវះយកដុំមហារីកចេញ និងវះយកប្រព័ន្ធកូនកណ្ដុរដែលពាក់ព័ន្ធចេញ ទាំងអស់ដើម្បីធានាឲ្យបានអត្រាជាសះស្បើយខ្ពស់។


ថ្វីត្បិតតែការវះយកប្រព័ន្ធកូនកណ្ដុរដែលពាក់ព័ន្ធចេញទាំងអស់នេះ មានសារៈសំខាន់មែន តែវាអាចបង្កជាផលវិបាកមួយចំនួនដល់អ្នកជំងឺដូចជា ការហើមអវយវៈដោយចាល់ទឹករងៃ (lymphedema) ការចុះថយមុខងារអវយវៈដែលហើម និងការឈឺចាប់។ ហេតុដូចនេះ គ្រូពេទ្យត្រូវកំណត់ឥ្យដឹងមុនថា តើមានការរាលដាលកោសិកាមហារីកដល់កូនកណ្តុរនៅតំបន់ដុំសាច់មហារីកឬទេ ព្រោះថាបើគ្មានការរាលដាលទេ គ្រូពេទ្យអាចរក្សាទុកកូនកណ្ដុរទាំងនោះបាន និងអាចបង្ការផលវិបាកដែលបានរៀបរាប់ខាងលើ។

« ជាមួយនឹងឧបករណ៍ Gamma Probe ថ្មីនេះ ការព្យាបាលជំងឺមហារីក នឹងកាន់តែឈានដល់កម្រឹតសុក្រឹតបន្ថែមទៀត ក្នុងការផ្តល់ជូនសុខុមាលភាពសម្រាប់អ្នកជំងឺយើងទាំងអស់គ្នា»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហូបអាហារច្រើនខុសពីធម្មតា ក៏ជាជំងឺប្រចាំកាយ មានសញ្ញានេះ ប្រញាប់ទៅជួបពេទ្យភ្លាម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី