សុខភាព
កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍
អនាម័យផ្ទាល់ខ្លួនគឺរឿងសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដោយហេតុនេះហើយទើបការងូតទឹកគឺជាវិធីមួយដែលមនុស្សទូទៅធ្វើដើម្បីរក្សាអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែមនុស្សតិចណាស់ដឹងអំពីកំហុសមួយចំនួនពេលងូតទឹកដែលអាចប៉ះពាល់ដល់សុខភាព។
១.ងូតទឹក និងកក់សក់ញឹកញាប់

គ្នាយើងមានសរសៃសក់ស្តើង និងខ្សោយគួរចៀសវាសកក់រាល់ថ្ងៃ។ យកល្អគួរកក់សក់ពីរដងក្នុងមួយសប្តាហ៍ដើម្បីរក្សាសំណើមសក់។ ការងូតទឹកញឹកញាប់អាចធ្វើឲ្យស្បែកបាត់បង់ជាតិទឹកព្រោះទឹកធ្វើឲ្យបាត់បង់បាក់តេរីល្អដែលអាចប្រឈមនឹងបញ្ហាស្បែកដូចជាស្បែកឡើងក្រហម និងកន្ទួលក្រហម។
២.រុំសក់នឹងកន្សែង
សក់សើមគឺមានសភាពខ្សោយ ដូចនេះមិនគួររុំសក់នឹងកន្សែងក្រោយពីកក់សក់ទេ។ ម៉្យាងទៀត ដោយសារតែកម្ដៅធ្វើឲ្យក្រពេញខ្លាញ់មានភាពសកម្មខ្លាំងធ្វើឲ្យសក់មិនស្អាត និងរញ៉េរញ៉ៃ។
៣. មិនសម្អាតក្បាលទឹកផ្កាឈូក

ការមិនសម្អាតក្បាលទឹកផ្កាឈូកអាចធ្វើឲ្យមានបាក់តេរីនៅលើនោះដែលបាក់តេរីទាំងទាំងនោះអាចបង្កជំងឺសួតផ្សេងៗ។
៤.មិនប្រើប្រដាប់ដាក់សាប៊ូដុំត្រឹមត្រូវ
នៅពេលដែលមានទឹកដក់នៅក្នុងប្រដាប់សាប៊ូដុំអាចមានបាក់តេរីទំលើសាប៊ូ។
៥. ប្រើកន្សែងជូតទឹករយៈពេលយូរ
កន្សែងជូតខ្លួនដែលមិនទាន់ស្ងួតអាចនឹងមានបាក់តេរី។ លោក Philip Tierno អ្នកឯកទេសផ្នែកអតិសុខុមប្រាណ ណែនាំថាគួរបោកសម្អាតកន្សែងក្រោយពីប្រើបីដង។
៦. ទុកប្រដាប់ដុសខ្លួននៅកន្លែងសើម

ការទុកប្រដាប់ដុសខ្លួននៅកន្លែងសើមអាចធ្វើឲ្យបាក់តេរីកើតកាន់តែលឿន។ ដូចនេះគួរសម្អាត និងទុកដាក់នៅកន្លែងស្ងួត។
៧. មិនលាងសម្អាតជើង
មនុស្សមួយចំនួនពេលងូតទឹកមិនបានសម្អាតជើងទេដោយគិតថាទឹក និងសាប៊ូហូរចុះទៅដល់ជើង។ ការមិនលាងសម្អាតជើងអាចធ្វើឲ្យមានផ្សិតនៅនឹងក្រចក។
៨. ប្រើសាប៊ូដុំខុស

សាប៊ូដុំសម្លាប់បាក់តេរីអាចនឹងកម្ចាត់បាក់តេរីជាច្រើនរួមទាំងបាក់តេរីល្អដែរ។ សាប៊ូដុំដែលមានកម្រិត pH ធំជាងប្រាំពីរអាចធ្វើឲ្យស្បែកស្ងួត ដូចនេះគួរជ្រើសរើសសាប៊ូដែលផ្តល់សំណើម និងជាតិប្រេងដល់ស្បែក ឬសាប៊ូប្រភេទទឹក។
៩. បិទរបួសតូចៗ
សម្រាប់របួសតូចៗពីការមុតមិនចាំបាច់ត្រូវរុំរបួសពេលងូតទឹកទេ។ គួរយកបង់រុំរបួសចេញ និងលាងសម្អាតរាល់ថ្ងៃជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗ និងបិទបង់រុំរបួសថ្មីក្រោយជូតរបួសឲ្យស្ងួត។ សម្រាប់របួសធ្ងន់ធ្ងរ គ្រូពេទ្យនឹងណែនាំពីវិធីការពារ។
១០. ងូតទឹកក្ដៅរយៈពេលយូរ

ការងូតទឹកក្ដៅរយៈពេលយូរអាចធ្វើឲ្យមានអារម្មណ៍ល្អ ជាពិសេសរដូវរងា ប៉ុន្តែទឹកក្ដៅអាចធ្វើឲ្យបាត់បង់ជាតិប្រេងនៅស្បែក ធ្វើឲ្យស្បែកស្ងួត និងរមាស់។ ការពារស្បែកដោយងូតទឹកនឹងក្ដៅឧណ្ហៗ ឬប្រើរយៈពេលងូតទឹកត្រឹមតែ៥ទៅ១០នាទីបានហើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេលវេលា ៥ មិនគួរងូតទឹក ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពធ្ងន់ធ្ងរ
ចុចអាន៖ ៣ ចំណុចចាំបាច់ត្រូវធ្វើភ្លាមៗ បន្ទាប់ជិះឬដើរកាត់ទឹកភ្លៀង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី