សុខភាព
ឆ្ងល់ឈឺចង្កេះមិនចេះបាត់ តើបណ្តាលមកពីអ្វី?
ឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) មានមូលហេតុជាច្រើនដែលបណ្តាលឲ្យឈឺចង្កេះរួមមាន៖
– វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
– ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
– ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ

– ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
– ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
– ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
– ជំងឺមហារីក ។ល។
*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជាពិការជើង វិបត្តិបន្ទោបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។
ខ) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
– អ្នកធ្វើការងារដោយប្រើកម្លាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
– អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
– ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា

– អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
– ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ
គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖
– ការសាកសួរពីរោគសញ្ញា និងការពិនិត្យមើលអ្នកជំងឺ
– ការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺ
– ការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹមអរអាយ ស្កាន់នែរ (X-Ray, MRI, Scanner) ជាដើម។
ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដ ព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការជឿទុកចិត្ត។
ការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជា៖
– ការព្យាបាលដោយប្រើប្រាស់ថ្នាំ
– ការវះកាត់
– ការព្យាបាលដោយចលនា
– ការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺ
– ការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះ
សូមកុំទុកឲ្យបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងពីមូលហេតុ ដែលធ្វើឲ្យដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៣៣ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់