Connect with us

សុខភាព

សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ

បានផុស

នៅ

ចូលមកដល់សម័យកាលកូវីដ មនុស្សគ្រប់គ្នាត្រូវ​ផ្លាស់ប្ដូរ​របៀបរស់នៅ និង​យក​ចិត្តទុកដាក់​ជាង​មុន នៅ​អាហារ​ដែល​ពួកគេ​ហូប​ជា​រៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះគ្រប់គ្នាប្រើគ្រប់​មធ្យោបាយ​ ដើម្បីការពារ​ខ្លួន​និង​រស់នៅ​ក្នុង​វិបត្តិ​កូវីដ​ ដោយ​ការ​ហាត់ប្រាណ​បំប៉ន​រាងកាយ​ដើម្បី​ផ្ដល់​សុខភាព​នៅ​ខាង​ក្នុង​ ជាមួយ​ការពារ​និង​ភាព​ស៊ាំ​បន្ថែម​ទៀត។

អាហារ​បំប៉ន​ចំនួន ៥ មុខ​ខាងក្រោម​នេះ​ នឹង​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​រាងកាយ ជួយ​កសាង​ខែល​ការពារកុំ​ឲ្យ​មេរោគ​បំផ្លាញ​យើង បន្ថែមពីសកម្មភាពយើងធ្វើសព្វថ្ងៃ។

វីតាមីនC ៖ សារធាតុចិញ្ចឹមដែលយើងស្គាល់ និងដឹងថា​មាន​​គុណ​ប្រយោជន៍ច្រើន។ ប្រសិន​បើ​រាងកាយ​ទទួល​បាន​បរិមាណ​គ្រប់គ្រាន់​ពី ២៥ ទៅ ១០០ ក្រាម​ឬ ៤០០ ក្រាម​ក្នុង​មួយ​ថ្ងៃ ​អាស្រ័យ​លើ​កម្រិត​អាយុ។ ប្រភព​វីតាមីន C ក្នុង​របប​អាហារ​អាច​រក​បាន​យ៉ាង​ងាយ​ នៅ​ក្នុង​ផ្លែឈើ​ និង​បន្លែ​ភាគច្រើន​ដូចជា​ត្របែក ស្ត្របឺរី ល្ហុង ទុរេន ម្ទេស​ផ្អែម ផ្កាខាត់ណាស​និង​ខៀវជាដើម។

វីតាមីន A ៖ សារធាតុចិញ្ចឹម​ដែល​មាន​តួនាទី​សំខាន់ ​ក្នុង​ការ​ជួយ​ពង្រឹង​មុខងារ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ ប្រភព​ចំណី​អាហារ​នៃ​វីតាមី A ដែល​ត្រូវ​បាន​ស្រូបយកនិងប្រើប្រាស់យ៉ាងខ្លាំង។ វីតាមីន​នេះ​ក៏​មាន​ក្នុង​ទឹកដោះគោ​ ហើយ​បន្ថែមពីលើនេះប្រភព​នៃ​អាហាររុក្ខជាតិ ដូច​ជា​បន្លែបៃតង​​ និង​ផ្លែឈើ​បន្លែ​លឿង​ដូចជា ​ល្ហុង​ទុំ និង​ល្ពៅ​ក៏​ល្អ​ផងដែរ។

ប្រូតេអ៊ីន៖ សារធាតុ​ចិញ្ចឹម​នេះ​អាច​មាន​នៅ​ក្នុង​បណ្ដុំ​ការ៉ុត​ ឬ​អ្នក​ដែល​ទទួលទានក្រុមអាហារ keto ( អាហារចម្រុះ) ដែល​មនុស្ស​ជាច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ល្អ​មាន​អាស៊ីដ​អាមីណូ​ចាំបាច់ ​សម្រាប់​រាងកាយ។ ប្រភព​ប្រូតេអ៊ីន​មិន​មែន​មាន​តែ​ក្នុង​សាច់ ​ស៊ុត​ ទឹកដោះគោ​ទេ ​ប៉ុន្តែ​ប្រូតេអ៊ីន​ក៏​មាន​ក្នុង​រុក្ខជាតិ​ដូចជា​គ្រាប់​ធញ្ញជាតិ​ ជា​ប្រភព​ដ៏​ល្អ​នៃ​អាហារ​ប្រូតេអ៊ីន​ដែរ។

ស័ង្កសី៖ សារធាតុចិញ្ចឹម​នេះ​ប្រហែលជាមិនធ្លាប់ស្គាល់ពីមនុស្សជាច្រើន។ អយស្ទ័រ បសុបក្សី និង​ត្រី​ វា​ពាក់ព័ន្ធ​នឹង​ការ​លូតលាស់​ ការបែងចែកកោសិកា​ ដែល​ទាក់ទង​នឹង​ប្រព័ន្ធភាពស៊ាំ។ វា​ក៏​ធ្វើ​និយតកម្ម​លើ​មុខងារ​របស់​អង់ស៊ីម ​ដែល​ជា​យន្តការ​ចម្បង​ក្នុង​ការ​ដំណើរការ​ប្រព័ន្ធ​ការពារ​រាងកាយ។ ស័ង្កសីក៏ល្អ​ដូចជា​ ប្រូតេអ៊ីន ​និង ​វីតាមីន C និង A។

មីក្រូ​សរីរាង្គ​ដែល​មាន​សុខភាព​ល្អ (probiotics) ​៖ ក្នុងរយៈពេល ១ទៅ២ ឆ្នាំចុងក្រោយនេះ ​វាបាន​ក្លាយ​ជា​ការពេញនិយម​នៅ​ក្នុង​សហគមន៍​នៃ​អ្នក​ស្រឡាញ់​សុខភាព ​ព្រោះ​វា​លើកកម្ពស់​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ក្នុងខ្លួន។ សារធាតុចិញ្ចឹមសម្រាប់មីក្រូសរីរាង្គ​ដែលមានសុខភាពល្អភាគច្រើន ​មាននៅក្នុងអាហារដែលមានជាតិសរសៃខ្ពស់ ​ដូចជា ធញ្ញជាតិ ស្រូវសាលី ខ្ទឹមបារាំង។ ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

ចុចអាន៖ប្រសិនវ៉ាក់សាំងដូសទី៣ត្រូវបានអនុម័តឱ្យប្រើប្រាស់ មនុស្សមួយប្រភេទនេះមិនអាចចាក់បានឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម