សុខភាព
ក្រូចឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន
ឱ្យតែនិយាយដល់រឿងសម្រកគីឡូ គ្នាយើង ពិសេសស្រីៗ តែងខ្វាយខ្វល់ច្រើន ខ្លះសាកល្បងគ្រប់វិធី មានទាំងហាត់ប្រាណ តមអាហារ អាចត្រឹមរក្សាទម្ងន់ថេរប៉ុណ្ណោះ បើប្រហែសបន្តិច ឡើងលឿនលើសដើម។ មានធ្លាប់ឮអត់ ផ្លែឈើ ឬភេសជ្ជៈចម្រាញ់ពីផ្លែឈើ គឺអាចជួយសម្រកទម្ងន់បានឆាប់រហ័ស ជាក់ស្តែងក្រូចឆ្មារតែម្តង មានប្រសិទ្ធភាពជួយសម្រកទម្ងន់បានលឿន។

១- វិធីប្រើក្រូចឆ្មារសម្រកទម្ងន់
ការប្រើផ្លែឈើ ពិសេសក្រូចឆ្មារ គឺអាចជួយសម្រកទម្ងន់បានល្អ ដោយគ្រាន់តែប្រើជាភេសជ្ជៈ ដូចជា ទឹកក្រូចឆ្មារក្តៅឧណ្ហៗ ទឹកឃ្មុំក្រូចឆ្មារ ប្រើក្រូចឆ្មារធ្វើជាគ្រឿងផ្សំរសជាតិក្នុងអាហារសម្រាប់ញ៉ាំបន្លែ ប្រើទឹកត្រាំយកជាតិក្រូចឆ្មារ ក៏ដូចជាវិធីផ្សេងៗជាច្រើនទៀត។
២- ផឹកទឹកក្រូចឆ្មារសម្រកទម្ងន់ល្អជាងភេសជ្ជៈដទៃ

អ្នកឯកទេសផ្នែកចំណីអាហារនៃអង្គការរបបអាហារ និងអាហារូបត្ថម្ភអាមេរិក (Academy of Nutrition and Dietetics) លោកស្រី Alissa Rumsey ធ្លាប់លើកឡើងថា ក្រូចឆ្មារអាចជំរុញទឹកចិត្តឲ្យយើងសម្រកទម្ងន់ ព្រោះវាជួយឲ្យយើងមានសុខភាពល្អ បើធៀបនឹងប្រភេទផ្សេងទៀត។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ផឹកទឹកក្រូចឆ្មារ គឺប្រសើរជាង ផឹកកាហ្វេ តែ និងភេសជ្ជៈដទៃទៀត ព្រោះតាមរយៈការផឹកភេសជ្ជៈដើម្បីសុខភាព គឺកាន់តែល្អប្រសើរ ទាំងរាងកាយ និងអារម្មណ៍ ធ្វើឲ្យយើងអាចឈប់ផឹកជាតិកាហ្វេអ៊ីន ជួយរាងកាយអាចបំបាត់ចោលជាតិពុលជាច្រើនទៀតផង។
មួយវិញទៀត ក្រូចឆ្មារជួយធ្វើឲ្យប្រព័ន្ធមេតាបូលីសកាន់តែប្រសើរ ជួយរាងកាយឲ្យដុតកម្ទេចកាឡូរីកាន់តែច្រើន ស្តុកទុកជាតិខ្លាញ់កាន់តែតិច ជំនួសមកវិញ ជួយដល់ដំណើរការសម្រកទម្ងន់កាន់តែល្អ។ ហេតុនេះ បើយើងចង់កាត់បន្ថយការផឹកកាហ្វេ តែមិនចង់ផឹកទឹកធម្មតា គួរបន្ថែមក្រូចឆ្មារប៉ុន្មានចំណិតទៅអាចជួយបង្កើនរសជាតិ និងល្អចំពោះសុខភាព។
៣- ក្រូចឆ្មារជាថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព

ក្រូចឆ្មារ មានប្រសិទ្ធភាពខ្ពស់ ដើរតួជាថ្នាំធម្មជាតិសម្រាប់បញ្ចុះទឹកនោម បង្ការអាការៈហើមពោះ និងលាងជម្រះប្រព័ន្ធរំលាយអាហារ។ នៅពេលរាងកាយប្រមូលផ្តុំទឹកកាន់តែច្រើន ទម្ងន់របស់យើងក៏កាន់តែធ្ងន់ដូចគ្នា។
ទឹកក្រូចឆ្មារ ក៏អាចដោះស្រាយបញ្ហាទល់លាមក ព្រោះមានផ្ទុកអាស៊ីដច្រើន អាចភ្ញោចក្រពះឲ្យផលិតជាតិអន្ធិលកាន់តែច្រើន ដើម្បីការបន្ថយជាតិអាស៊ីដក្រពះ ស្ថិតក្នុងកម្រិតទាប ជួយឲ្យកាកសំណល់ក្នុងប្រព័ន្ធរំលាយអាហារ ងាយចេញក្រៅរាងកាយ។
យ៉ាងណា មុនប្រើទឹកក្រូចឆ្មារដើម្បីសម្រកទម្ងន់ គួរពិភាក្សាជាមួយពេទ្យ ព្រោះក្រូចឆ្មារមានជាតិអាស៊ីដអាស៊ីទិក។ នៅពេលក្នុងក្រពះមានអាស៊ីដច្រើនលើសកម្រិត អាចបង្កឲ្យមានបញ្ហាច្រាលអាស៊ីដក្រពះ ធ្វើឲ្យឆ្អល់ចុងដង្ហើម។
៤- ជួយមិនឲ្យឆាប់ឃ្លាន

អ្នកស្រាវជ្រាវជឿថា ក្រូចឆ្មារ ជួយសម្រកទម្ងន់តាមរយៈការកាត់បន្ថយភាពឃ្លាន ដូចទៅនឹងកាហ្វេ តែ ឬទឹកដោះគោះ សុទ្ធតែអាចកាត់បន្ថយភាពឃ្លានយើងបាន។ យ៉ាងណា ក្រូចឆ្មារ ត្រូវគេណែនាំជាជម្រើសមួយដ៏ល្អ ព្រោះមានកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់។
ដោយឡែក វេជ្ជបណ្ឌិត Anna Z. Feldman ជំនាញក្រពេញបញ្ចេញក្នុង នៅមជ្ឈមណ្ឌលទឹកនោមផ្អែម Joslin នៅអាមេរិក អះអាងថា ក្រូចឆ្មារ និងបញ្ហាមិនឃ្លានអាហារ គ្មានទំនាក់ទំនងគ្នានោះទេ។ យ៉ាងណា ទោះគ្មានទំនាក់ទំនងដោយផ្ទាល់ តែសារធាតុក្នុងក្រូចឆ្មារ គឺល្អសម្រាប់សុខភាព ព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ជួយពង្រឹងបង្កើនជាតិខូឡាជែន និងប្រព័ន្ធភាពស៊ាំរាងកាយ។
៥- ផឹកក្រូចឆ្មារសម្រាប់សុខភាព

អនុបណ្ឌិត Lauren Harris-Pincus អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ និងជាស្ថាបនិកគេហទំព័រ Nutrition Starring You លើកឡើងថា ទឹកក្រូចឆ្មារ អាចបង្កើនការធ្វើមេតាបូលីសក្នុងរាងកាយ។ យ៉ាងណា សូមកុំគិតថាក្រូចឆ្មារ ជាអ្នកធ្វើមេតាបូលីសក្នុងរាងកាយអី ព្រោះមេតាបូលីសកើនឡើង ដោយសារជាតិទឹក មេតាបូលីសធ្វើការកាន់តែមានប្រសិទ្ធភាព ពេលរាងកាយមានជាតិទឹកគ្រប់គ្រាន់។ លោកថា មិនថាលទ្ធផលចេញមកពីណានោះទេ យើងគួរចាប់ផ្តើមផឹកទឹកក្រូចឆ្មារ ចាប់ពីថ្ងៃនេះ ព្រោះទម្លាប់បែបនេះ ផ្តល់សុខភាពល្អដល់រាងកាយ ទោះទឹកក្រួចឆ្មារអាចជួយសម្រកទម្ងន់ ឬមិនអាច ក៏ដោយ។
យ៉ាងណា សម្រាប់ផែនការសម្រកទម្ងន់របស់យើង កុំរំពឹងខ្ពស់ពីទឹកក្រូចឆ្មារខ្ពស់ពេក ព្រោះមិនទាន់មានភស្តុតាងវេជ្ជសាស្ត្របង្ហាញថា ក្រូចឆ្មារមានប្រសិទ្ធភាពសម្រកទម្ងន់នៅឡើយទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
ចុចអាន៖ កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ