Connect with us

សុខភាព

ដុកទ័រណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងឲ្យច្រើន ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម

បានផុស

នៅ

នាយកដ្ឋានឱសថបុរាណថៃ បានណែនាំក្រុមបន្លែបៃតងជាច្រើន ដែលត្រូវបានប្រើក្នុងអាហារ និងត្រូវបានគេស្រាវជ្រាវពីប្រសិទ្ធិភាព ដែលអាចជួយ​កាត់បន្ថយជាតិស្ករក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម។

ការណែនាំរបស់អ្នកជំងឺទឹកនោមផ្អែម និង​ក្រុមហានិភ័យ ត្រូវបានប្រើបន្លែបៃតង​ជាអាហារថែរក្សា​សុខភាពក្នុងជីវិត​ប្រចាំថ្ងៃមានដូចជា ស្លឹកបាស់ ផ្ទី ម្រះ ជី ឬបន្លែបៃតងផ្សេងទៀត។

ស្លឹកបាស់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Kiatphum Wongrajit M.D អគ្គនាយក​នៃ​នាយកដ្ឋាន​ឱសថបុរាណ​និង​វេជ្ជសាស្ត្រ​ជំនួស ​បាន​និយាយ​ថា​ ជំងឺ​ទឹកនោមផ្អែម​នៅ​ក្នុង​សម័យទំនើប​នេះ​ មានន័យថា Hyperglycemia ដែល​បណ្ដាល​មក​ពី​ការ​ចុះ​ខ្សោយ​លំពែង​ និង​អ័រម៉ូន​អាំងស៊ុយលីន​នៅ​ក្នុង​ខ្លួន។

រោគសញ្ញាដែលអាចសម្គាល់បាននៃជំងឺទឹកនោមផ្អែម គឺការនោមញឹកញាប់ ជាពិសេសនៅពេលយប់ ឃ្លានញឹកញាប់ ​ស្រេកទឹក ស្ពឹកដៃ​ជើង។ ប្រសិនបើមានស្នាមរបួស ពួកគេច្រើនតែជា​សះស្បើយយឺត ជាងអ្នកផ្សេង។

ផលវិបាកនៃជំងឺទឹកនោមផ្អែម​បណ្តាល​ឲ្យ​ខូចទ្រង់ទ្រាយភ្នែក ដំបៅ មានសម្ពាធ ការបង្ករោគផ្សេងៗ ជា​ពិសេស​ផ្សិត​និង​បាក់តេរី​ ដែល​ជា​មូលហេតុ​ចម្បង​នៃ​ពិការភាព។

ប៉ុន្តែបើអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងដែលមានមុខងារជាឱសថ ដែលយើងតែប្រើប្រាស់ជាអាហារ​សព្វថ្ងៃនេះ ​វាត្រូវបានគេរាយការណ៍ថា មានឥទ្ធិពលថយចុះជាតិស្ករនៅក្នុងឈាមចំពោះសត្វដែលមានជំងឺទឹកនោមផ្អែម។ ហើយការរកឃើញជាច្រើនមានឥទ្ធិពលថយចុះជាតិស្ករ​ ចំពោះអ្នក​ជំងឺ​ទឹកនោមផ្អែម។​

ម្រះ

បន្លែ​​បៃតង​ជា​ឱសថដែល​នៅ​ក្បែរ​ខ្លួន​និង​ងាយ​រក ​ហើយ​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ របាយការណ៍​ស្រាវជ្រាវ​បាន​រក​ឃើញថា បន្លែ​បៃតង​ត្រូវបានប្រើជាអាហារ វា​មាន​ឥទ្ធិពលបន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​សត្វ​មន្ទីរ​ពិសោធន៍​ទឹកនោមផ្អែម។ ហើយ​ការសិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ប្រភេទ​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់​កាត់បន្ថយ​កម្រិត​ជាតិស្ករ​ក្នុង​ឈាមបានល្អ ​និង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាមបាន​ខ្ពស់​ថែម​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សារធាតុបំប៉ន ៥ មុខនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ ដូចវ៉ាក់សាំងដែរ

ចុចអាន៖កុំធ្វេសប្រហែសពីសុខភាព! ពណ៌ទឹកនោមកំពុងប្រាប់ពីស្ថានភាពជំងឺក្នុងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម