សុខភាព
របបអាហារដ៏ត្រឹមត្រូវសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
តើពួកគាត់អាចទទួលទៀន អ្វីបានខ្លះ? ដើម្បីបង្កើនការយល់ដឹងដល់អ្នកជំងឺ ក៏ដូចជាក្រុមគ្រួសាររបស់អ្នកជំងឺត្រូវដឹងអំពីរបៀប នៃការហូបចុក ដើម្បីធ្វើយ៉ាងណាកុំឲ្យជាតិស្ករក្នុងឈាមអ្នកជំងឺកើនឡើង។

អត្ថបទខាងក្រោមនេះ សូមនែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ? នៅពេលដែលយើង ទទួលទៀនអាហារ (ជាបាយ ជាបង្អែម ផ្លែឈើក្តី) ជាតិស្ករដែលមាននៅក្នុងចំណីអាហារទាំងនោះ និងត្រូវស្រូបយកដោយពោះវៀនចូលទៅ ក្នុងឈាម ហើយពេលនោះជាតិស្ករនៅក្នុងឈាមកើនឡើង។ ប៉ុន្តែល្បឿននៃការស្រូបជាតិស្ករទាំងនោះចូលក្នុងឈាមមិនដូច គ្នាទេ អាហារខ្លះជាតិស្ករស្រូបចូលលឿន អាហារខ្លះទៀតជាតិស្ករស្រូបចូលយឺត។ ល្បឿននៃការស្រូបជាតិស្ករពីចំណីអាហារ ផ្សេងៗ ចូលទៅក្នុងឈាមនោះគេហៅថា ”សន្ទស្សន៍ជាតិស្ករ” ។

សន្ទស្សន៍ជាតិស្ករដែលភាសាអង់គ្លេសគេហៅថា Glycemic Index (GI) ត្រូវបានបែងចែកជាបីប្រភេទទៅតាមកម្រិតរបស់វា សន្ទស្សន៍ជាតិស្ករខ្លះទាប សន្ទស្សន៍ជាតិស្ករខ្លះមធ្យម និងសន្ទស្សន៍ជាតិស្ករខ្លះខ្ពស់។ ខាងក្រោមនេះជាឧទាហរណ៍ពីតារាង ចំណីអាហារ ដែលបង្ហាញអំពីកម្រិតនៃសន្ទស្សន៍ ជាតិស្ករទៅតាមប្រភេទនីមួយៗ ដែលបងប្អូនត្រូវយកចិត្តទុកដាក់។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរគាប់បីជ្រើសរើសយក អាហារណាដែលមានសន្ទស្សន៍ជាតិស្ករទាប ឬមធ្យមហើយជៀសវាង ទទួលទានអាហារណាដែល មានសន្ទស្សន៍ជាតិស្ករខ្ពស់។

ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាឲ្យសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ដុកទ័រណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងឲ្យច្រើន ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ