សុខភាព
ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបសព្វថ្ងៃនេះទេ។ សាច់ឬអាហារអ្វីក៏ដោយ អាចបរិភោគធម្មតា ដោយគ្រាន់តែចម្អិនវាឲ្យឆ្អិនល្អមុនពេលញ៉ាំ ហើយទិញពីប្រភពដែលអាចទុកចិត្តបាន។

នៅក្នុងស្ថានភាពរាតត្បាតនេះ មនុស្សគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស ដ៏គួរឲ្យភ័យខ្លាចនេះ ជាពិសេសគឺរបបអាហារបានផ្លាស់ប្ដូរច្រើន។ ប្រជាជនងាកទៅរកការចម្អិនអាហារនៅផ្ទះនិងទិញម្ហូបស្តុកទុកសម្រាប់គ្រួសារ។
ជាការពិត ការយកចិត្តទុកដាក់លើការទិញម្ហូប បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយក៏អាចមានការសង្ស័យអំពីថា តើវាមានសុវត្ថិភាពក្នុងការទិញចំណីអាហារ ពីប្រភពដែលមានមេរោគដូចជានៅទីផ្សារស្រស់ដែរទេ។

មន្ទីរទាំងអស់រួមទាំងអង្គការអន្តរជាតិ វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ ទីភ្នាក់ងាររដ្ឋាភិបាលក្នុងប្រទេសថៃ និយាយថា “ កូវីដ១៩ មិនទាក់ទងនឹងម្ហូបអាហារទាំងការវេចខ្ចប់ស្បៀងអាហារទាំងអស់” ។
អង្គការសុខភាពពិភពលោក ( WHO ) បានទទូចថា អាហារមិនមែនជាប្រភពនៃការបញ្ជូនកូវីដទេ។ ក្នុងករណីដែលសាច់មានផ្ទុកមេរោគ ពីអ្នកជំងឺ វាហាក់ដូចជាមិនសូវបង្កការរីករាលដាលនៃជំងឺនេះទេ។ កូវីដគឺជាវីរុសមួយដែលមានភាពធន់ទាបទៅនឹងលក្ខខណ្ឌបរិស្ថាន ហើយងាយនឹងបំផ្លាញ។ ដូច្នេះបរិមាណវីរុសមិនគ្រប់គ្រាន់ដើម្បីបង្កឲ្យមានជំងឺនោះទេ។
នេះស្របទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក និងមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) ថា ជំងឺរាតត្បាតរ៉ាំរ៉ៃ ជាបញ្ហាធ្ងន់ធ្ងរ ។ ប៉ុន្តែវាមិនមែនជាជំងឺឆ្លងសាហាវ ដូចជាជំងឺរលាកថ្លើមប្រភេទ A រាគរូស និងមេរោគផ្សេងទេ។

វេជ្ជបណ្ឌិត Suwanchai MD អគ្គនាយកមន្ទីរសុខាភិបាលថៃ បានចង្អុលបង្ហាញថា អ្នកប្រើប្រាស់អាចញ៉ាំសាច់បានធម្មតា ដោយណែនាំឲ្យចម្អិនរាល់ពេលមុនពេលញ៉ាំ និងទិញពីប្រភពដែលអាចទុកចិត្តបាន។ មុនពេលចម្អិនអាហារ គួរតែលាងសម្អាតឲ្យបានស្អាតល្អ ជាពិសេសខាងក្រៅថង់វេចខ្ចប់ មុនពេលរៀបចំចូលទូទឹកកក។ ការចម្អិនអាហារត្រូវការកម្ដៅលើសពី ៧០ អង្សាសេ។ កុំបរិភោគអាហារឆៅ ព្រោះអាហារដែលចម្អិនដោយកម្ដៅ ទើបអាចសម្លាប់មេរោគគ្រប់ប្រភេទ រួមទាំងកូវីដ ១៩ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ