សុខភាព
សូមប្រយ័ត្នអ្នកអាចកើតជំងឺខ្យល់ក្នុងស្រោមសួត
អ្វីជារោគសញ្ញាខ្យល់ក្នុងស្រោមសួត?
ខ្យល់ក្នុងស្រោមសួត គឺបណ្ដាលមកពីការធ្លាយសាច់សួត ឬ មានរបួសលើសាច់ទ្រូង។ វាអាចកើតឡើងមកដោយឯកឯង ឬ ដោយការប៉ះទង្គិចលើទ្រូង និង សួត។ អ្នកជំងឺនេះអាចមានរោគសញ្ញាដូចជា ហត់ ពិបាកដកដង្ហើម ឈឺក្នុងទ្រូង និង ក្អកជាដើម។ យើងអាចធ្វើរោគវិនិច្ឆ័យបានដោយការថតកាំរស្មីអ៊ិច (X-Ray) ឬ ដោយការថតស្កេនន័រ (Scanner) ។

ការព្យាបាលជាមូលដ្ឋាននៃជំងឺនេះ គឺការបូមខ្យល់ក្នុងស្រោមសួតចេញដោយប្រើប្រាស់បំពង់បូមទ្រូង (Drainage pleural) ។ ក្នុងករណីមួយចំនួនតូច ជំងឺនេះត្រូវការការព្យាបាលដោយវះកាត់ ។
ការវះកាត់ គឺដើម្បីកាត់យកផ្នែកដែលខូចខាតនៃសួត (bulle emphysémateuse) និងដើម្បីភ្ជាប់សាច់ស្រោមសួត (Symphyse pleurale) ។ ការវះកាត់នេះអាចធ្វើឡើងដោយការចោះទ្រូង(Vidéothoracoscopie) ឬ ការវះកាត់បើកទ្រូងតាមចន្លោះឆ្អឹងជំនី (Thoracotomie) ។

ការវះកាត់ដោយចោះទ្រូង (Vidéothoracoscopie) គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព និងមានគុណសម្បត្តិច្រើនដូចជា ៖
– មិនបង្កឲ្យមានការឈឺចាប់ខ្លាំងទេ បើប្រៀបធៀបនឹងការវះកាត់បើកទ្រូង។
– មានស្នាមរបួសតូចជាងការវះកាត់បើកទ្រូង។
– រយៈពេលសម្រាកពេទ្យខ្លី (ជាធម្មតា៥ទៅ៦ថ្ងៃក្រោយវះកាត់អ្នកជំងឺអាចត្រលប់ទៅផ្ទះបានក្នុងករណីគ្មានផលវិបាកក្រោយវះកាត់ ។
– ឆាប់បានធ្វើការដូចធម្មតា ។
ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានការណែនាំ និង លំហាត់ចលនាសួត ព្រមទាំងការកែសម្រួលឥរិយាបថមួយចំនួន ដើម្បីកាត់បន្ថយការកើតឡើងវិញនូវជំងឺនេះ។ អ្នកជំងឺនឹងត្រូវណាត់ជួបក្រុមវេជ្ជបណ្ឌិត១ខែក្រោយដើម្បីតាមដានពីសភាពនៃសួត ។

ជាសរុបជំងឺខ្យល់ក្នុងស្រោមសួត ជាជំងឺដែលមានគ្រោះថ្នាក់ តែអាចព្យាបាលដោយប្រសិទ្ធភាពដោយប្រើប្រាស់ការបូមខ្យល់ចេញដោយបំពង់បូម។ ក្នុងករណីមួយចំនួនតូច យើងចាំបាច់ត្រូវធ្វើការវះកាត់។ ការវះកាត់សាច់សួតដោយមធ្យោបាយចោះទ្រូង ជាមធ្យោបាយដែលមានប្រសិទ្ធភាព និងមិនសូវមានការឈឺចាប់។ បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពួកយើងអាចធ្វើការវះកាត់ដោយការចោះទ្រូង ដោយក្រុមវេជ្ជបណ្ឌិតឯកទេសនៃផ្នែកសល្យសាស្ត្រ ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ របបអាហារដ៏ត្រឹមត្រូវសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម