សុខភាព
UNICEF បន្ថែមបំរាមថ្មីចំពោះអ្នកចាក់វ៉ាក់សាំងកូវីដ ដើម្បីទុកឱកាសឱ្យថ្នាំបញ្ចេញប្រសិទ្ធភាព
ក្នុងអំឡុងពេលចាក់ថ្នាំបង្ការកូវីដ-១៩ ការអនុវត្តបំរាមតាមអ្នកជំនាញណែនាំឱ្យបានត្រឹមត្រូវ អាចធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ងាយបង្កើតអង់ទីគ័រការពារវីរុស។

ត្រណមសំខាន់ៗអំពីការផឹកស្រានិងការទទួលទានហឹរ មុននិងក្រោយពេលចាក់វ៉ាក់សាំង ជឿថា គ្រប់គ្នាបានដឹងរួចហើយ។ ចំណែកសកម្មភាពមួយចំនួនទៀតដែលគួរចៀសវាងនិងប្រការគួរធ្វើដើម្បីជួយជំរុញប្រព័ន្ធភាពឱ្យរឹងមាំ ព្រមទាំងបណ្ដុះអង់ទីគ័របានរហ័ស ក៏យើងបានយល់ដឹងច្រើនមកហើយដែរ។
ដោយឡែកនាពេលថ្មីៗនេះ ប្រភពពីអង្គការ UNICEF បានចេញបំរាមមួយទៀតសម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំងថ្មីចាស់គួរចៀសវាងឱ្យបាន ដើម្បីទុកឱកាសឱ្យវ៉ាក់សាំងធ្វើការបានល្អ។

លទ្ធផលសិក្សាបានមកពីអង្គការ យូនីសេហ្វ បានរកឃើញថា ការប្រើថ្នាំជក់ឬបារី កំលុងពេលចាក់វ៉ាក់សាំងមានផលប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំបង្ការកូវីដ-១៩។ នេះក៏ដោយសារតែនៅក្នុងថ្នាំជក់ឬបារី មានកម្រិតសារធាតុញៀនដែលអាចបង្អាក់ដំណើរការនៃវ៉ាក់សាំងជ្រាបចូលទៅពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គ។
កន្លងមកក៏មានការព្រមានខ្លាំងៗចំពោះអ្នកជក់បារីផងដែរថា ពួកគេជាបុគ្គលប្រឈមហានិភ័យឆ្លងវីរុសកូវីដ-១៩ខ្លាំងមិនចាញ់អ្នកមានជំងឺរ៉ាំរ៉ៃនោះទេ។ មូលហេតុមកពីអ្នកជក់បារីមានសុខភាពសួតខ្សោយ ពុំមានអង់ទីគ័រគ្រប់គ្រាន់ក្នុងការប្រឆាំងការពារនឹងវីរុស ប្រសិនណាបើឆ្លង នោះងាយប្រឈមមុខនឹងរោគសញ្ញាធ្ងន់ធ្ងរទៀតផង។ ដូចគ្នានេះ វ៉ាក់សាំងការពារកូវីដក៏ថមថយសមត្ថភាពរបស់វា ចំពោះបុគ្គលណាដែលជក់បារីជាប្រចាំ។

ដូច្នេះ ដើម្បីឱ្យប្រសិទ្ធភាពវ៉ាក់សាំងកាន់តែមានសមត្ថភាពខ្លាំង ក៏ដូចជាជួយការពារអត្រាឆ្លងឱ្យតិចបំផុត សូមតមបារីមួយរយៈពេលសិន ឬផ្ដាច់បារីតែម្ដង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ជួយប្រាប់អ្នកទើបចាក់វ៉ាក់សាំង! ៤ វិធីជួយឱ្យថ្នាំផ្ដល់ប្រសិទ្ធភាពខ្លាំង និងមានអង់ទីគ័ររឹងមាំ
ចុចអាន៖ វេជ្ជបណ្ឌិតទូន្មានហាមរួមភេទ៣ថ្ងៃ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍