សុខភាព
ញ៉ាំទឹកមិនគ្រប់គ្រាន់ ពេលមករដូវ ប្រយ័ត្នជួបរឿងទាំង ៤នេះ
អំឡុងពេលមករដូវ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជារឿងសំខាន់ណាស់ ពីព្រោះរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យយើងខ្វះជាតិទឹក។ ពិតណាស់ កង្វះជាតិទឹកអាចធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំង ឈឺសាច់ដុំ ក៏ដូចជាខ្វះអុកស៊ីសែនចូលទៅកោសិកាឈាមក្រហម។

ដូច្នេះហើយ ប្រសិនបើយើងញ៉ាំទឹកគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ នៅអំឡុងពេលមករដូវ វាអាចជួយកាត់បន្ថយការឈឺខ្នង និងចុកពោះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ប្រសិនបើយើងខ្វះជាតិទឹកនៅថ្ងៃសំខាន់នេះ យើងនឹងជួបប្រទះបញ្ហាទាំងនេះ។
១. ហើមពោះ និងចុកពោះ

ដោយសារតែកម្រិតអ័រម៉ូនestrogen និងprogesteroneធ្លាក់ចុះ អំឡុងពេលមករដូវ វាធ្វើឲ្យរាងកាយរបស់យើងរក្សាទុកជាតិទឹក ដែលកត្តានេះធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងចុកពោះ។ ការញ៉ាំទឹកយ៉ាងហោចណាស់៨ទៅ១០កែវក្នុងមួយថ្ងៃ នៅអំឡុងពេលមករដូវ ជួយប្រឆាំងនឹងបញ្ហាទាំងនេះបានយ៉ាងស័ក្ដិសិទ្ធិ។
២. ឈឺក្បាលប្រកាំង និងឈឺក្បាល

ជាមួយគ្នានេះដែរ កង្វះជាតិទឹកក៏អាចបណ្ដាលឲ្យឈឺក្បាល និងឈឺក្បាលប្រកាំង ដោយសារតែកង្វះអុកស៊ីសែនទៅកាន់កោសិកាខួរក្បាល។ ពិតណាស់ ប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ ខួរក្បាលរបស់យើងនឹងកន្ត្រាក់បណ្ដោះអាសន្ននៅពេលបាត់បង់ជាតិទឹក ហើយខួរក្បាលទាញចេញពីលលាដ៍ក្បាល ដែលបណ្ដាលឲ្យយើងឈឺក្បាល និងឈឺក្បាលប្រកាំង។ ការញ៉ាំទឹកអាចធ្វើឲ្យខួរក្បាលត្រលប់ទៅកាន់សភាពប្រក្រតី ដោយជួយបំបាត់ការឈឺក្បាល និងឈឺក្បាលប្រកាំង។
៣. កាត់បន្ថយការនោម និងការឈឺចាប់

បន្ថែមពីនេះ កង្វះជាតិទឹកអាចជួយបន្ថយបរិមាណទឹកនោម ក៏ដូចជាធ្វើឲ្យទឹកនោមមានពណ៌ស្រអាប់។ កត្តានេះកើតឡើងនៅពេលដែលតម្រងនោមផ្ទុកទឹកកាន់តែច្រើន នៅពេលដែលយើងខ្វះជាតិទឹក។ ប្រសិនបើយើងមិននោមញឹកញាប់ទេ វាអាចបង្កជាការឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទឹកឲ្យបានច្រើន នៅអំឡុងពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់ ថែមទាំងធ្វើឲ្យបំពង់ទឹកនោមរបស់យើងមានភាពសកម្ម។
៤. អស់កម្លាំង

ភាពទន់ខ្សោយ និងអស់កម្លាំងនៅអំឡុងពេលមករដូវអាចជាសញ្ញានៃកង្វះជាតិទឹក។ ជាទូទៅ កង្វះជាតិទឹកអាចធ្វើឲ្យសម្ពាធឈាមថយចុះ ជាលទ្ធផល កម្រិតថាមពលរបស់យើងក៏ថយចុះដូចគ្នា។ ប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ទេនោះ តុល្យភាពជាតិទឹកអាចប្រែប្រួល ដែលបណ្ដាលឲ្យយើងមានអារម្មណ៍ខ្សោយ ពីព្រោះបេះដូងត្រូវបូមខ្យល់កាន់តែខ្លាំង ដើម្បីផ្គត់ផ្គង់ស្បែក និងសាច់ដុំ ជាមួយនឹងអុកស៊ីសែន និងសារធាតុចិញ្ចឹម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់
ចុចអាន៖ បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?