សុខភាព
ពេលមករដូវម្ដងៗ ស្រីៗតែងមានអារម្មណ៍បែបនេះ
ពាក្យថាមនុស្សស្រី មិនស្រួលដូចមនុសប្រុស ពិតជាត្រឹមត្រូវ។ ជាក់ស្តែង សុខភាពតែម្តង ពិសេសពេលដល់ថ្ងៃខែម្តងៗ អារម្មណ៍ប្រែប្រួលប្លែកពីធម្មតា កុំថាតែប្រុសៗមិនយល់ ស្រីៗខ្លួនឯងក៏មិនយល់ដូចគ្នា។ អត្ថបទនេះនឹងបង្ហាញខ្លះៗពីអារម្មណ៍ប្រែប្រួលរបស់ស្រីៗអំឡុងពេលមករដូវ ឬជិតដល់ថ្ងៃរដូវ ហើយការប្រែប្រួលទាំងនេះ គឺដោយសារបម្រែបម្រួលអរម៉ូនក្នុងខ្លួនយើង។
១- មានអារម្មណ៍ប្រែប្រួល

កំណើនអ័រម៉ូន Progesterone (អ័រម៉ូនជួយរំញោចស្បូនសម្រាប់ត្រៀមខ្លួនមានផ្ទៃពោះ) ក្នុងខ្លួនស្រីៗ អាចនឹងធ្វើឲ្យមានអារម្មណ៍មិនល្អជាមួយអ្នកដទៃតាមរយៈទឹកមុខ។ ក្នុងអំឡុងថ្ងៃទី ៥-៦ នៃវដ្តរដូវ ជាពេល Progesterone ថយចុះ ទើបអារម្មណ៍គ្នាយើងត្រលប់មកធម្មតាវិញ។
២- ទំនុកចិត្តខ្ពស់

ពេលរាងកាយត្រៀមខ្លួនបញ្ចេញស៊ុតបង្កកំណើត ជាទូទៅនៅចន្លោះថ្ងៃទី ៥ និងថ្ងៃទី ១៣ នៃវដ្តរដូវ អ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ អ៊ឺស្ត្រូហ្សែន (Estrogen) ឡើងខ្លាំង កត្តានេះនាំឲ្យអារម្មណ៍គ្នាយើងជឿជាក់លើខ្លួនឯងខ្លាំង និងមានអារម្មណ៍សិចស៊ី។
៣- ហត់ហើយឃ្លាន

ជាធម្មតា អ័រម៉ូនអ៊ឺស្ត្រូហ្សែន និង តេស្តូស្ដេរ៉ូន (Testosterone) ចាប់ផ្តើមធ្លាក់ចុះអំឡុងថ្ងៃទី ១៦ (ពេលខ្លះ ចន្លោះថ្ងៃទី ៥ និងទី ២២ នៃវដ្តរដូវ) បណ្តាលឲ្យមានការបញ្ចេញស៊ុតបង្កកំណើត ក៏ជាពេលអ័រម៉ូន Progesterone កើនឡើង នាំឲ្យយើងមានអារម្មណ៍ថាចង់សម្រាក និងឃ្លានអ្វីម្យ៉ាងជាខ្លាំង។
៤- អារម្មណ៍រំខានពេលជិតមករដូវ

ស្រីៗខ្លះអាចមានអារម្មណ៍មួយចំនួនកើតឡើងភ្លាមៗអំឡុងពេលជិតដល់ថ្ងៃមករដូវ ដូចជា មួម៉ៅច្រើន ឆាប់ខឹង បាក់ទឹកចិត្ត យំច្រើន ឆាប់ប៉ះពាល់អាម្មណ៍ ភ័យព្រួយ ប្រែជាកើតទុក្ខ។
សម្រាប់ស្រីៗមួយចំនួនទៀត ការផ្លាស់ប្តូរបែបផែនរស់នៅអាចជួយព្យាបាលរោគសញ្ញាមុនមករដូវ បានជោគជ័យ។ ប៉ុន្តែ ខ្លះមានរោគសញ្ញាធ្ងន់ធ្ងរ គឺត្រូវព្យាបាលដោយថ្នាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?
ចុចអាន៖ ញ៉ាំទឹកមិនគ្រប់គ្រាន់ ពេលមករដូវ ប្រយ័ត្នជួបរឿងទាំង ៤នេះ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?