Connect with us

សុខភាព

កម្រិតអស់​កម្លាំងរបស់ប្រុសៗ អាច​ជា​សញ្ញា​ព្រមានរឿង​គាំង​បេះដូង

បានផុស

នៅ

ជំងឺ​បេះដូង​ជា​មូលហេតុ​​​ចម្បង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​​រាប់​លាន​នាក់​ស្លាប់​​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ។​ យ៉ាង​ណា​មិញ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​អស់​កម្លាំង​ចំពោះ​បុរស​​អាច​​​បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ទ្វេដង​​។ ការ​សិក្សា​នេះ​ក៏​បាន​​ឲ្យ​ដឹង​​ថា​ ហានិភ័យ​នៃ​​​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង ដែល​ទាក់ទង​នឹង​ការ​អស់កម្លាំង ក៏​កើត​ឡើង​ជា​ពិសេស​​ចំពោះ​បុរស​ដែល​មិន​ធ្លាប់​រៀបការ ឬ​ពោះម៉ាយ​ផង​ដែរ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​បណ្ដាល​ឲ្យ​គាំង​បេះដូង

​ជា​ទូ​ទៅ ការ​គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​មាន​ការ​ស្ទះ​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ និង​អុកស៊ីសែន​ទៅ​កាន់​បេះដូង​ភ្លាម​ៗ។ ​ការ​កក​ខ្លាញ់​កកើត​ឡើង​ទៅ​តាម​ពេលវេលា​ ដែល​បណ្ដាល​ឲ្យ​មាន​បន្ទះ​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ ហើយ​នៅ​ពេល​ដែល​បន្ទះ​ខ្លាញ់​នោះ​ធ្លុះធ្លាយ​ កំណក​ឈាម​នឹង​កកើត​ឡើង​ ​ព្រម​ទាំង​​រារាំង​សរសៃ​ឈាម​​ដែល​បញ្ជូន​ឈាម​ និង​អុកស៊ីសែន​​ទៅ​បេះដូង ដែល​នេះ​ជា​ហេតុ​បង្ក​​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង​

សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​អាការៈ​គាំង​បេះដូង

  • បែក​ញើស​ច្រើន​ជ្រុល​
  • ពិបាក​ដក​ដង្ហើម​
  • អស់​កម្លាំង​ដោយ​មិន​ដឹង​មូលហេតុ​
  • បេះដូង​លោត​ញាប់
  • ​ ឈឺ​ទ្រូង​រ៉ាំរ៉ៃ។

ការ​សិក្សា​លើ​បុរស​ទាក់ទង​នឹង​ហានិភ័យ​នៃ​ការ​កើត​អាការៈ​គាំង​បេះដូង​

Asian senior man falling down lying on floor at home alone. Elderly man  pain and hurt

នៅ​ក្នុង​ការ​សិក្សា​មួយ​លើ​បុរស​ចំនួន​៦៥៧​នាក់​ បាន​បង្ហាញ​ថា ​​បើ​ប្រៀបធៀប​​បុរស​ដែល​​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង និង​​​​បុរស​ដែល​​​មិន​សូវ​​អស់​កម្លាំង​ខ្លាំង អ្នក​ដែល​អស់​កម្លាំង​កម្រិត​មធ្យម​ និង​ខ្លាំង​មាន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​​​២,៧​ដង​នៅ​ក្នុង​រយៈពេល​​៥​ឆ្នាំ​ និង​កើន​ឡើង​២,២៥​ដង​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ ព្រម​ទាំង​បន្ត​កើន​ឡើង​រហូត​ដល់​២,១​ដង​នៅ​ក្នុង​រយៈពេល​១៤​ឆ្នាំ​។

តិចនិក​មួយ​ចំនួន​បញ្ចៀស​អាការៈ​គាំង​បេះដូង​

Asian Man Heart Attack When Stock Footage Video (100% Royalty-free)  1028463650 | Shutterstock
  • ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​​ភាព​ស៊ាំ ​
  • ញ៉ាំ​របប​អាហារ​សុខភាព​ ដែល​ល្អ​ចំពោះ​បេះដូង​ ដូចជា​បន្លែ​ស្លឹក​បៃតង ត្រី​ដែល​មាន​ខ្លាញ់ ​ផ្លែ​ប័រ និង​ខ្លាញ់​សុខភាព​។
  • គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​
  • កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង និង​កុំជក់​បារី​៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម