សុខភាព
ខាកស្ដោះញឹកញាប់អាចជាបញ្ហាសុខភាព
នៅយើងពេលមានសំបោរឬកំហាក យើងតែងតែញើសនិងខាកចេញមកដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់កាន់តែឆាប់កាន់តែល្អ។ តើអ្នកជឿទេថា ពណ៌របស់សំបោរវាបានប្រាប់ពីបញ្ហាសុខភាពអ្នកអ្វីខ្លះ?

យើងទាំងអស់គ្នា តែងតែជួបប្រទះនិងការហៀរសំបោរ ឬ ធ្លាក់ចូលបំពង់កដែលតម្រូវឲ្យយើងញើសឬខាកចេញមកមានពេលខ្លះហឺតចូលទៅក្នុងច្រមុះឬលេបចូលបំពង់ក។
ក) ទឹកសំបោរមានប្រភពមកពីណា
ផ្លូវដង្ហើមនិងអាហាររបស់មនុស្សយើងមានភ្នាសកោសិកា ដែលជាកន្លែងផលិតសំបោរ រំអិល និងស្លេះមិនថានៅក្នុងច្រមុះ សីនុស មាត់ បំពង់ក បំពង់សំឡេង បំពង់ខ្យល់វាមានតួនាទីការពារមេរោគ ការរលាកកកិតវាធ្វើឲ្យមានសំណើមគ្រប់ពេលវេលាហេតុដូច្នេះហើយនៅពេលដែលភ្នាសកោសិការស្ងួតវាងាយនិងបង្ករោគ។

សំបោរឬរំអិលនៅផ្លូវដង្ហើមវាមានតួនាទីចាប់យកវត្ថុផ្សេង ដែលចូលមកក្នុងរាងកាយយើងតាមរយៈការដកដង្ហើម រាងកាយយើងផលិតសំបោរ ឬ ទឹករំអិល២លីត្រក្នុង១ថ្ងៃ។
មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរឬកំហាកនោះទេ តើអ្នកដឹងទេថា ពណ៌សំបោររបស់លោកអ្នកវាបានបញ្ជាក់ពីបញ្ហាអ្វីខ្លះពីសុខភពច្រមុះរបស់លោកអ្នក។
១. ពណ៌សថ្លា បណ្តាលមកពីផ្តាសាយ រលាកផ្លូវដង្ហើមខាងលើ ឬ អាលែកស្សីច្រមុះ ពពួកវីរុសបង្កឲ្យរលាកភ្នាសកោសិកាដែលបញ្ចេញសារជាតិ Histamine ជំរុញឲ្យមានការផលិតទឹកសំបោរយ៉ាងច្រើនការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។
២. ពណ៌ស ការដែលសំបោរមានលក្ខណក្រាស់ ស្អិត និង សល្អក់អាចមកពីស្ទះនៅក្នុងច្រមុះរយះពេលយូរ ដែលបណ្តាលមកពីភ្នាសច្រមុះហើមក្រៅពីនោះរួមផ្សំនិងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេក។
៣. ពណ៌លឿង មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ ឬ សីនុសប្រព័ន្ធរាងកាយយើងបានប្រឆាំងធ្វើឲ្យមេរោគស្លាប់បូកផ្សំនិងរំអិលលាយខ្ទុះរួមផ្សំគ្នាធ្វើឲ្យសំបោរមានពណ៌លឿង។
៤. ពណ៌ប្រផេះ អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមានឬសដូងច្រមុះដែលកើតចេញពី ការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះឬសីនុសមានសណ្ឋានដួចផ្លែទំពាំងបាយជូរ ដែលបណ្តាលមកពីអាលែកស្សីច្រមុះ រលាកសីនុសរាំរ៉ៃ ជំងឺហឺត។

៥. ពណ៌ខៀវ បង្ហាញថារាងកាយយើងកំពុងប្រឆាំងនិងបាក់តេរី ដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។
៦. ពណ៌ក្រហម កើតឡើងដោយសារសរសៃឈាមច្រមុះដាច់លាយជាមួយទឹកសំបោរសរសៃឈាមដាច់អាចបណ្តាលមកពីភ្នាសច្រមុះស្ងួត ឬ របួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ ការមានឈាមច្រមុះមួយខាងឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។
៧. ពណ៌ខ្មៅ ការដែលទឹកសំបោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថានដែលមានការបំពុលបរិយាកាសខ្លាំងនិងការបង្ករោគដោយពពួកផ្សិតនៅច្រមុះឬសីនុស។
អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោកលោកស្រីមេត្តាពិនិត្យមើលពណ៌ទឹកសំបោររបស់លោកអ្នកនៅពេលញើសឬខាកស្តោះ តើមានពណ៌អ្វីហើយបើសិនជាមានសភាពមិនប្រក្រតីសូមមេត្តាអញ្ជើញមកពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បន្ទោបង់មកមានឈាម មិនមែនសុទ្ធតែជាជំងឺឫសដូងបាតនោះទេ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ