Connect with us

សុខភាព

មកដឹង​ពី​រោគសញ្ញា នៃជំងឺ​មហារីក​ថ្លើម​ តើមាន​​អ្វីខ្លះ​?

បានផុស

នៅ

១. ហេតុអ្វី​បានជា​កើត​ជំងឺមហារីក​ថ្លើម​?

​ជំងឺមហារីក​ថ្លើម កើតចេញពី​សាច់​ថ្លើម​ខ្លួនឯង ឬមួយ​ក៏​ឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ​(Métastase)​។​ជំងឺមហារីក​ថ្លើម​មាន​ច្រើន​ប្រភេទ ក្នុងចំណោម​នោះ​មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើតមាន​ញឹកញាប់ និង​កាច​សាហាវ​ជាងគេ គឺជា​ពួក​ប្រភេទ​កើតចេញពី​កោសិកា​ថ្លើម​ដែល​ក្រិន​ឈ្មោះថា​CHC (Carcinome Hépato-Cellulaire)​។​

Liver Cancer (Hepatocellular Carcinoma) - Willis-Knighton Health System
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​?

​កត្តា​មួយចំនួន ដែលជា​មូលហេតុ​បង្ក​ជា​ជំងឺមហារីក​ថ្លើម​មាន​៖

– ពិសា​ស្រា និង​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម​

– ជំងឺ​រលាក​ថ្លើម បេ និង សេ (B, C)

– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ីត ថ្នាំ​ពន្យារ​កំណើត​

– វិទ្យុសកម្ម

– សារ​ធាតុគីមី​មួយចំនួន​

– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​

៣. តើ​ជំងឺមហារីក​ថ្លើម​មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​នៃ​ជំងឺមហារីក​ថ្លើម​មានដូចជា​៖

– ឈឺពោះ​

– អស់​កម្លាំង មិនសូវ​ឃ្លាន ស្លេកស្លាំង ស្រក​ទម្ងន់​

Liver Cancer: Symptoms, Diagnosis and Treatment > Fact Sheets > Yale  Medicine

– មាន​ដុំ ដោយ​ស្ទាប​ប៉ះ​នៅ​ពោះ​

៤. បើ​មាន​ជំងឺមហារីក​ថ្លើម គួរ​ធ្វើ​បែបណា​?

​មាន​វិធីសាស្ត្រ​ជាច្រើន ត្រូវបាន​គេ​អនុវត្ត​នៅ​ប្រទេស​ជឿនលឿន​៖

– វិធី​វះកាត់ ឬ​ប្តូរ​ថ្លើម​

– បាញ់​កាំរស្មី និង​ចាក់​ថ្នាំ​គីមី​ដោយ​មិនបាច់​វះកាត់ ករណី​ចំពោះ​ដុំ​តូចៗ​

៥. តើ​មាន​វិធី​ការពារ​ឬទេ​?

​យើង​អាចអនុវត្ត​វិធី​មួយចំនួន ដើម្បី​ការពារ​ជំងឺមហារីក​ថ្លើម​៖

– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​

– បញ្ឈប់​ការ​ពិសា​ស្រា និង​បារី​

Liver Cancer Caused by Alcohol Consumption May Have Worse Prognosis than  Other Forms - Clinical Lab Products

– តាមដាន​សុខភាព ចំពោះ​ការប្រើ​ថ្នាំ​ពន្យារ​កំណើត​

Hepatitis & Liver Cancer Treatment in Bangalore - Cytecare

– កាត់បន្ថយ​ការប្រើប្រាស់ និង​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​សម្ភារៈ និង​ទីតាំង​មាន​រលក​វិទ្យុសកម្ម ដែល​ប៉ះពាល់​ដល់​សុខភាព​

​ជាទូទៅ​ជំងឺមហារីក​ថ្លើម​ច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហេតុដូចនេះ​ត្រូវ​គប្បី​តាន​ដាន​សុខភាព​ជាប្រចាំ និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​​ខាក​ស្ដោះ​ញឹកញាប់​អាច​ជា​បញ្ហា​សុខភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

មន្រ្តីក្រសួង​សាធារណការ ចុះឆែក​កម្រាស់​ស្តង់ដាកៅស៊ូអ៊ុត​ចាក់លើ​ផ្លូវ​ជាតិលេខ ៤៨ ទៅ​ខេត្តកោះកុង

កីឡា៣ នាទីutes មុន

Cristian រៀបរាប់​ពី​ការ​រស់​នៅ​ប្រទេស​កម្ពុជា​ដ៏​រីក​រាយ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ចិន អង្វរករមីយ៉ាន់ម៉ា សូមឈប់បាញ់លើក្បួនដឹកជំនួយ យកទៅជួយជនរងគ្រោះរញ្ជួយដី

បទល្មើសឆ្លងដែន
សន្តិសុខសង្គម១០ នាទីutes មុន

វរការពារព្រំដែនគោកលេខ ៨២៣ បន្តដាក់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនដើម្បីការពារបទល្មើសឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម