សុខភាព
ប្រយ័ត្នគ្រោះថ្នាក់! កំពុងពពោះ ហាមធ្វើការងារផ្ទះទាំងនេះ
ស្រីៗគ្នាយើងអំឡុងពេលពពោះ ត្រូវប្រយ័ត្នឲ្យបានច្រើន ជាពិសេសការងារផ្ទះតែម្តង។ អត្ថបទនេះនឹងបង្ហាញ ការងារផ្ទះប៉ុន្មានមុខខាងក្រោម បើចៀសបានចៀសទៅ ព្រោះអាចប៉ះពាល់សុខភាពទាំងម្ដាយ និងគភ៌។
១- ប្រើប្រាស់សារធាតុគីមី

សារធាតុគីមីដែលមានក្នុងផ្ទះ អាចជាថ្នាំបាញ់មូស ទឹកសម្អាត ឬផលិតផលសម្អាតមានជាតិគីមីខ្ពស់។ បើចង់សម្អាតបន្ទប់ទឹកដែលកខ្វក់ ឬកម្ចាត់មេរោគ យើងត្រូវសុំជំនួយពីប្ដី ឬអ្នកផ្ទះ។ ផលិតផលសម្អាតបែបធម្មជាតិ ដូចជា ទឹកខ្មេះ ក្រូចឆ្មារ អាចជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាព។
២- លើកផ្លាស់ទីគ្រឿងសង្ហារិមធ្ងន់ៗ
ត្រូវចាំថា ការលើកផ្លាស់ទីគ្រឿងសង្ហារិមធ្ងន់ៗ អាចបង្កើនហានិភ័យសាច់ដុំ ឈឺចុកចាប់ ឬមានគ្រោះថ្នាក់ ព្រោះពេលមានផ្ទៃពោះ ជាលិកាឈ្នាប់ និងសន្លាក់ ប្រហែលជាចុះខ្សោយ។ ដោយទម្ងន់រាងកាយយើងកើនឡើង អាចនឹងបង្កើតការបាត់បង់តុល្យភាព បង្កើនឱកាសរងរបួសផ្សេងៗបានយ៉ាងងាយ។ ក្រៅពីនេះ ការរុញគ្រឿងសង្ហារិមធ្ងន់ៗ ក៏អាចបណ្ដាលឲ្យមានបញ្ហាសាច់ដុំដូចគ្នា ហេតុនេះយើងគួរឲ្យប្ដីយើង ឬនរណាម្នាក់ក្នុងផ្ទះ ជួយការងារនេះជំនួសវិញ។
៣- សម្អាតទ្រុងសត្វចិញ្ចឹម
ជំងឺ Toxoplasmosis ជាជំងឺឆ្លង ដែលអាចឆ្លងពីលាមកឆ្មា និងត្រូវគ្រូពេទ្យអះអាងថាមានហានិភ័យសុខភាពធ្ងន់ធ្ងរបំផុតទៅលើគភ៌ក្នុងផ្ទៃ។ យើងក៏អាចនឹងប៉ះជាមួយប៉ារាស៊ីត ឬមេរោគ ពេលដែលសម្អាតអាចម៍ឆ្កែ ឆ្មា។ បើចាំបាច់ត្រូវធ្វើរឿងនេះ ត្រូវពាក់ស្រោមដៃ និងលាងសម្អាតដៃឲ្យបានស្អាតបន្ទាប់ពីធ្វើរួច ឬប្រាប់នរណាម្នាក់ធ្វើជំនួស។
៤- ឡើងកៅអីខ្ពស់ៗ ឬជណ្ដើរ

ការងារផ្ទះណាដែលតម្រូវឱ្យយើងឡើង ដូចជា កៅអី តុ ឬកៅអីជើងម៉ា ត្រូវតែចៀសវាង។ យើងអាចធ្លាក់ និងមានគ្រោះថ្នាក់បំផុតទាំងម្តាយ និងកូនក្នុងផ្ទៃ។
៥- ជូតផ្ទះ
សកម្មភាពទាំងនេះអាចប៉ះពាល់ដល់ខ្នង និងសរសៃយើង ហេតុនេះសូមសម្រាកឲ្យបានញឹកញាប់ នៅពេលធ្វើការងារនេះ។
៦- សម្អាតបង្អួច
ងាយឲ្យយើងធ្លាក់ នៅពេលយើងឈរលើកន្លែង ឬជណ្តើរខ្ពស់ ដើម្បីធ្វើការសម្អាតបង្អួច។ គួរយកក្រដាសសើមតិចៗមកជូតជំនួសការសម្អាតធម្មតា។
៧- ជូតសម្អាតគ្រឿងសង្ហារិម

ពេទ្យហាមដាច់ខាត មិនឲ្យកែលម្អ សម្អាតគ្រឿងសង្ហារិម នៅពេលមានផ្ទៃពោះទេ ព្រោះអាចធ្វើឲ្យយើងប៉ះពាល់ជាតិថ្នាំមានក្នុងគ្រឿងសង្ហារិមចាស់ៗទាំងនោះ។ សារធាតុ Polyurethane ឬថ្នាំលាប សុទ្ធតែអាចបង្កហានិភ័យកូនកើតមុនខែ។ ការប៉ះពាល់សារធាតុគីមីទាំងនោះ អាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមហានិភ័យខ្ពស់កើតមកមិនប្រក្រតី និងមានបញ្ហាខ្សោយសតិបញ្ហា។ យ៉ាងណា បើចង់ធ្វើការងារទាំងនេះ គួរធ្វើដោយប្រយ័ត្នដូចខាងក្រោម៖
– ធ្វើនៅខាងក្រៅផ្ទះ ឬក្នុងកន្លែងមានកង្ហារស្រូបខ្យល់ចេញ ដើម្បីការពារហានិភ័យផ្សែងដែលអាចប៉ះពាល់នោះមកលើខ្លួនយើង។
– ពាក់ស្រោមដៃ ខោ ឬអាវដៃវែងពេលធ្វើការ
– ពាក់ម៉ាស់ ដើម្បីការពារលម្អងធូលី
– ចៀសវាងញ៉ាំទឹក ពេលកំពុងធ្វើការ
– មិនប្រើប្រាស់ផលិតផលមានសារធាតុរំលាយ (Solvent)។
បើមានអាការៈឈឺក្បាល ចង្អោរ ឬឈឺក្បាលតិចៗ ត្រូវឈប់ធ្វើភ្លាមៗ និងរកកន្លែងណាមានខ្យល់បរិសុទ្ធដើម្បីដកដង្ហើម។ យ៉ាងណាមិញ វិធីសាស្ត្រល្អបំផុត ត្រូវប្រគល់ការងារនេះឲ្យអ្នកដទៃធ្វើជំនួសវិញ ឬចាំពេលសម្រាលកូនរួច សឹមធ្វើក៏មិនទាន់ហួសពេលដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកម្ដាយថ្មីថ្មោងគួរដឹងអ្វីខ្លះ ពីកំណើតកូនដែលកើតដោយវះកាត់និងធម្មជាតិ
ចុចអាន៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល