សុខភាព
ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម
ជម្ពូ ជាផ្លែឈើមួយប្រភេទ ដែលប្រជាជនអាស៊ីស្គាល់ ហើយដឹងថា វាមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។
ផ្លែឈើតាមរដូវនេះ មិនពិបាករកឡើយ បើបិយាយពីអត្ថប្រយោជន៏ចំពោះសុខភាពវិញ វាមាន មិនចាញ់ផ្លែឈើផ្សេងទៀតទេ។

ជម្ពូគឺជាផ្លែឈើដែលមានជាតិទឹក និងមានកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភចំពោះរាងកាយដូចជា៖ប្រូតេអ៊ីន ០,៦០ ក្រាម វីតាមីន A ៨,៤ មិល្លីក្រាម វីតាមីន B1 (Iamin) ០,០២០ មិល្លីក្រាម វីតាមីន B2 (Rybo flavin) ០,០៣០ មិល្លីក្រាម វីតាមីន B3 (Niacin) ០,៨០០ មិល្លីក្រាម វីតាមីន C ២២,៣ មិល្លីក្រាម កាល់ស្យូម ២៩ មិល្លីក្រាម ប៉ូតាស្យូម ១២៣ មិល្លីក្រាម ម៉ាញ៉េស្យូម ៥ មិល្លីក្រាម ក្រៅពីវីតាមីននិងសារធាតុរ៉ែខាងលើ ក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។
ជម្ពូផ្ទុកដោយសារធាតុស្ពាន់ធ័រ ផូស្វ័រ ម៉ង់ហ្គាណែស ជាតិដែក ក៏ដូចជាសារធាតុគីមីដូចជាអាស៊ីដ betulinic, jambosine ដែលមានគុណប្រយោជន៍ជាច្រើនដូចជា ប្រឆាំងនឹងជំងឺមហារីក ការឆ្លងមេរោគប្រឆាំងនឹងផ្សិតនៅលើស្បែក ។
អត្ថប្រយោជន៍ចំពោះសុខភាព៖
១ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ជម្ពូមាន alkaloid ដែលជាសមាសធាតុសរីរាង្គ មានផ្ទុកអាសូតហៅថា jambosine ។ វាក៏ជាផ្លែឈើមួយដែលមានសន្ទស្សន៍គ្លីហ្សីមទាប ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងអាចជះឥទ្ធិពលវិជ្ជមានដល់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលមានហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម។
២ ជួយពោះវៀននិងទប់ទល់បញ្ហាទល់លាមក
បន្ថែមពីនេះ ជម្ពូ ក៏ជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។ នៅពេលដែលរាងកាយរបស់យើងទទួលបានទឹកនិងជាតិសរសៃគ្រប់គ្រាន់ វាជួយឲ្យអាហារធ្វើចលនាកាន់តែងាយស្រួលពីក្រពះទៅពោះវៀនធំ។ នេះជួយកាត់បន្ថយបញ្ហាជាមួយនឹងប្រព័ន្ធអាហារ ហើមពោះ រលាកសរសៃ និងទល់លាមក។

៣ ល្អសម្រាប់សុខភាពបេះដូង
សារធាតុចិញ្ចឹមនិងសរសៃមានច្រើនប្រភេទ គឺមានផ្លែឈើនេះ នឹងជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើង។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងប៉ូតាស្យូមដែលធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានសភាពធម្មតា ដែលបង្កជាហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ដែលអាចគំរាមកំហែងដល់អាយុជីវិតដូចជាការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម សំពាធឈាមក៏ថយចុះដែរ។
៤ រំញោចប្រព័ន្ធភាពស៊ាំ
វីតាមីន C គឺជាវីតាមីនដែលជាផ្នែកសំខាន់មួយនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ ហើយជំពូគឺជាផ្លែឈើមួយប្រភេទទៀតដែលមានវីតាមីន C ១០០ ក្រាម និងផ្ទុកវីតាមីន ២២,៣ មីក្រូក្រាម រំញោចប្រព័ន្ធភាពស៊ាំ។ វាក៏ជួយជំរុញការផលិតកូឡាជែន ដែលជាប្រភេទប្រូតេអ៊ីនមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។ កូឡាជែនក៏ជួយបំប៉នស្បែក បន្ថយភាពជ្រីវជ្រួញ ល្អសម្រាប់សុខភាពសន្លាក់និងឆ្អឹងផងដែរ។

៥ ជួយការពារជំងឺមហារីក
វីតាមីន C និងវីតាមីន A មានក្នុងជម្ពូខ្ពស់ ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មល្អ។ អ្នកជំនាញបានបញ្ជាក់ថា វាអាចរារាំងការលូតលាស់ដុំសាច់និងកោសិកាមហារីក កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជា មហារីកសុដន់ មហារីកមាត់ស្បូន និង មហារីកសួត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ
ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?