សុខភាព
ភាពខុសគ្នានៃរោគសញ្ញាវីរុស Delta ចំពោះអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់
កូវីដបំប្លែងខ្លួន ឬវីរុសបំប្លែងខ្លួន Delta ត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌានាខែធ្នូ ឆ្នាំ ២០២០ ហើយរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងខែមិថុនា ឆ្នាំ ២០២១ ។ វាមានសមត្ថភាពឆ្លងលឿនជាទីបំផុត ធ្វើទុក្ខខ្លាំង និងត្រូវការពេលព្យាបាលយូរជាងជំងឺកូវីដ-១៩។

ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេស (NSH) បានបង្ហាញថា វីរុសបំប្លែងខ្លួនប្រភេទនេះវាយប្រហារខ្លាំងលើក្រុមមនុស្ស៤ប្រភេទរួមមាន មនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស។
ស្របពេលគ្នានេះ រោគសញ្ញាវីរុសបំប្លែងខ្លួន Delta លេចឡើងមិនដូចគ្នានោះទេ រវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងខ្លួននេះ។

ភាពខុសគ្នានោះគឺ៖
អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ ឈឺឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ-១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។

អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ-១៩ធម្មតាផ្សេងទៀត៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ NSH
ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
ចុចអាន៖ រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី