សុខភាព
អនុវត្តទម្លាប់ងាយៗទាំងនេះជួយសម្រកក្បាលពោះបានឆាប់រហ័ស
ដុះក្បាលពោះ ឬភាពធាត់ជុំវិញក្បាលពោះ អាចជារឿងពិបាកបន្តិចហើយ សម្រាប់គ្នាយើង។ មិនត្រឹមតែខូចរាង មើលទៅលែងស្អាត តែនឹងអាចមានបញ្ហាទៅនឹងជំងឺមួយចំនួនទៀត ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬបញ្ហាបេះដូងជាដើម។ យ៉ាងណាមិញ យើងក៏នៅមានវិធីការពារ និងសម្រកក្បាលពោះបានផងដែរ។ ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញពីវិធីតាមបែបសាមញ្ញ ក្នុងជីវភាពប្រចាំថ្ងៃដូចខាងក្រោម៖

១. ញ៉ាំអាហារសំម្បូរជាតិប្រូតេអ៊ីន

សារធាតុប្រូតេអ៊ីន ជាសមាសធាតុចិញ្ចឹមសំខាន់ សម្រាប់តុល្យភាពគ្រប់គ្រងទម្ងន់់ខ្លួន ពិសេសត្រង់កន្លែងក្បាលពោះផងដែរ។ អាហារសម្បូរជាតិប្រូតេអ៊ីន ជួយជំរុញអ័រម៉ូន PYY ឱ្យរាងកាយឆ្អែត រក្សាសាច់ដុំ និងមិនមានអារម្មណ៍ឃ្លាននំចំណីផ្តេសផ្តាស។ អាហារពេញទៅដោយប្រូតេអ៊ីនមានដូចជា សាច់ សាច់ត្រី សណ្តែក ស៊ុត ទឹកដោះគោ ជាដើម។
២. ចៀសវាងអាហារផ្អែម ឬភេសជ្ជៈជាតិស្ករ

អាហារជាតិផ្អែម ផ្ទុកសារធាតុ Fructose មិនត្រឹមតែបង្កឱ្យដុះក្បាលពោះ តែថែមទាំងនាំឱ្យរាងកាយប្រឈមនឹងបញ្ហាជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែមប្រភេទ២ ជំងឺធាត់ខ្លាំង ថ្លើមរ៉ុំខ្លាញ់ជាដើម។ ជំនួសអាហារទាំងនោះ ដោយជ្រើសយកសារធាតុផ្អែម ដែលចេញពីធម្មជាតិវិញដូចជាទឹកឃ្មុំ ឬផ្លែឈើស្រស់ជាដើម។
៣. គេងឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ

ពិតណាស់ វិធីទាំងនេះ ថ្វីដ្បិតតែសាមញ្ញធម្មតា តែមិនគួរមើលរំលង ព្រោះការសិក្សាបានបង្ហាញ ការគេងបានគ្រប់គ្រាន់ ថាមពលក្នុងរាងកាយនិងមានពេញលេញ។ ដូចនេះ សកម្មភាពប្រចាំថ្ងៃរបស់យើងនឹងសកម្មទៅតាមនោះដែរ បន្ថែមពីនោះបង្កើតទម្លាប់ហាត់ប្រាណផ្តោតលើវិធីសម្រកក្បាលពោះ នោះយើងនឹងអាច សម្រកក្បាលពោះ រក្សាទម្ងន់ខ្លួន និងរក្សារាងបានស្អាត។
៤. ញ៉ាំអាហារដែលមានសមាសធាតុ Probiotic ជំនួយ

Probiotic ជាប្រភេទបាក់តេរីល្អ ដែលជាជំនួយទៅដល់ពោះវៀន និងដំណើរការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ បន្ថែមសារធាតុនោះទៅក្នុងរបបអាហារ នឹងអាចជួយយើងសម្រកក្បាលពោះបានដោយមានប្រសិទ្ធិភាព។ សារធាតុទាំងនោះមាននៅក្នុងអាហារប្រចាំថ្ងៃមួយចំនួនដូចជា ទឹកដោះគោជូរ (យ៉ាអួរ) គីមឈី ជ្រក់ជាដើម។
៥. ញ៉ាំតែបៃតង

ទឹកតែបៃតង មិនត្រឹមតែជាភេសជ្ជៈពេញនិយម ថែមទាំងជាភេសជ្ជៈល្អសម្រាប់សុខភាព ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់។ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម (EGCG) ដែលជំរុញមេតាប៉ូលិស ធ្វើឱ្យដំណើរការរំលាយអាហារបានស្រួល ព្រមទាំងជួយឱ្យយើងស្រកក្បាលពោះ ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំតែបៃតង បូកផ្សំ និងទម្លាប់ធ្វើលំហាត់ប្រាណសម្រកក្បាលពោះជាប្រចាំ នឹងជួយឱ្យគោលដៅសម្រកក្បាលពោះមានប្រសិទ្ធិភាពយ៉ាងរហ័ស៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រវល់ពេកគ្មានពេលហាត់ប្រាណថែរាង អាចសាកវិធីហាត់ត្រឹម ២០ នាទីនេះក៏បាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ