សុខភាព
លោកជំទាវ ឱ វណ្ណឌីន បដិសេធការប្រើឧបករណ៍តេស្តរហ័ស លើទឹកមាត់ រកកូវីដ១៩
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបដិសេធលើការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ទឹកមាត់រកជំងឺកូវីដ១៩ និងចាត់ទុកការឃោសនាណាមួយលើការប្រើប្រាស់ឧបករណ៍នេះគឺខុសច្បាប់។
ការឆ្លើយតបរបស់លោកជំទាវ បែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយផ្សព្វផ្សាយពីការតេស្តរហ័សលើទឹកមាត់រកជំងឺកូវីដ១៩។ តាមរយៈបណ្តាញសង្គម Telegram លោកជំទាវបានសរសេរថា”ការផ្សាយបែបនេះគឺខុសច្បាប់ហើយណា”។



មានឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវិដ១៩ ចំនួន៤ប្រភេទ ដែលទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ ដោយក្រសួងសុខាភិបាល មានក្រុមហ៊ុន Abbott ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរក អង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្ដល់ការទទួលស្គាល់ និងការអនុញ្ញាតឧ្យមានការប្រើប្រាស់នៅកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ។
នៅដើមខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 rapid antigen test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣.៧ ដុល្លារ ក្នុងគោលដៅយកទៅប្រើប្រាស់ប៉ុណ្ណោះ ដើម្បីរារាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងរារាំងការផ្ទុះក្នុងសហគមន៍។
ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ដល់ស្ថាប័នណាដែលមានបុគ្គលិកធ្វើការកកកុញ ចាប់ពី១០០នាក់ឡើងទៅ និងស្ថាប័នណាដែលមានទីតាំងស្ថិតក្នុងតំបន់ហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែកឯស្ថាប័នឯកជនដែលមានបុគ្គលិកធ្វើការក្រោម១០០នាក់ជាប្រចាំថ្ងៃ និងមិនស្ថិតក្នុងតំបន់រាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ជូនតាមក្រោយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?