Connect with us

សុខភាព

ផលប៉ះពាល់សរីរាង្គធំៗចំនួន ៥ ក្រោយជាសះស្បើយពីកូវីដ និងរយៈពេលបាត់ទៅវិញ

បានផុស

នៅ

ថ្វី​បើ​អ្នក​ឆ្លង​កូវីដ-​១៩ ​ភាគ​ច្រើន​អាច​ទទួល​​ការ​ព្យា​បាល និង​ជា​សះស្បើយ​វិញ​មែន តែ​ទាំង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក និង​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​អះអាង​ថា ​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-​១៩ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​រាង​កាយ​​។

The coronavirus may remain in the body for a month or more — but does that  mean you're still contagious? - MarketWatch
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​រ​ជំងឺ​ឆ្លង​អាមេរិក​ ផល​ប៉ះពាល់​លើ​រាង​កាយ​ក្នុង​រយៈពេល​វែង​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ​អាច​ជា​ករណី​កម្រ ​ ប៉ុន្តែ​តាមការសិក្សា វាធ្លាប់​កើត​លើ​អ្នក​បាន​ជា​សះ​ស្បើយ​មួយ​ចំនួន​មក​ហើយ។

ទាំងនេះជាផល​ប៉ះពាល់​និងរយៈពេលបាត់ទៅវិញ​៖

Covid-19 : un malade sur sept ressentirait des symptômes trois mois après  l'infection | LCI

​​១. សុខភាពបេះដូង៖ ខូច​សាច់​ដុំ​បេះ​ដូង បេះដូង​ខ្សោយ គាំង​បេះ​ដូង មានរយៈពេលពី២សប្ដាហ៍ទៅ ១១ខែ។

២. សុខភាពសួត៖ សួត​ដំណើរ​ការ​ខុស​ប្រក្រតី​ ឬសួត​ខ្សោយ ចាប់ពី ៦សប្ដាហ៍ទៅ ៨ខែ អាស្រ័យលើកម្រិតធ្ងន់ស្រាលពេលកំពុងផ្ទុកវីរុស។

​៣. ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន បញ្ហា​សរសៃឈាម​ខួរ​ក្បាល​ បញ្ហា​ផ្ចង់​អារម្មណ៍ អារម្មណ៍ប្រែប្រួល និង​ការ​ចងចាំ។ អាការនេះក៏អាចបន្តរយៈពេលចន្លោះពី ៦សប្ដាហ៍ទៅ ៨ខែដូចគ្នាទៅនឹងបញ្ហាសួតដែរ។

៤. សុខភាពផ្លូវចិត្ត៖ កើតជំងឺថប់បារម្ភ បាក់ស្បាត បាក់​ទឹក​ចិត្ត និង​បញ្ហា​ដំណេក ​ចន្លោះពី ៣ខែទៅ ១ឆ្នាំ ឬយូរជាងនេះ ផ្អែកតាមផ្លូវចិត្តអ្នកជំងឺ។

. បញ្ហា​ផ្សេង​ៗ៖ ឈឺ​សន្លាក់ ឬ​សាច់​ដុំ និង​អស់កម្លាំង​ ពី ៦សប្ដាហ៍ទៅ ៣ខែ។

ទោះយ៉ាងណា ផលរំខានទាំងប៉ុន្មាននេះ ពុំមែនកើតមានចំពោះអ្នកជំងឺដែលជាសះស្បើយពីកូវីដគ្រប់គ្នាឡើយ។ វាជាករណីតិចតួចប៉ុណ្ណោះ។ ដូច្នេះកុំមានការបារម្ភខ្លាំងពេក សូមថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល នោះហានិភ័យនឹងត្រូវកាត់បន្ថយជាក់ជាមិនខាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!

ចុចអាន៖ WHO ព្រមានពីផលប៉ះពាល់យូរអង្វែងនៃកូវីដ-១៩ ចំពោះសុខភាពផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម