សុខភាព
ក្រុមអ្នកស្រាវជ្រាវ៖ ភ័ស្តុតាងបញ្ជាក់ថា គីមឈី ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីកូវីដ
របបអាហារដើរតួនាទីយ៉ាងសំខាន់ ដើម្បីពង្រឹងភាពស៊ាំទៅនឹងរាងកាយ។ អាហារខ្លះជាបន្លែ ផ្លែឈើ ដែលមានជាតិរ៉ែនិងវីតាមីន ក៏ដូចជាប្រូតេអ៊ីនល្អៗ ដូចជាសាច់ ស៊ុត ទឹកដោះគោ គ្រាប់ធញ្ញជាតិ ជាដើម។
ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនបានដឹងថា មានអាហារមួយប្រភេទទៀត ដែលមានសារជាតិ fermented របស់ជនជាតិកូរ៉េនោះគឺ “ គីមឈី” បានរួមចំណែក ដល់ការកាត់បន្ថយហានិភ័យនៃការស្លាប់ពីកូវីដយ៉ាងច្រើន។

ការស្រាវជ្រាវពីប្រទេសបារាំង បានបង្ហាញថា អត្រាមរណភាពរបស់មនុស្សដែលឆ្លងវីរុសកូវីដ នៅកូរ៉េខាងត្បូងនិងអាល្លឺម៉ង់ មានចំនួន ១៩ ភាគរយ នៃកំរិតទាប បើប្រៀបធៀបទៅនឹងចំនួនអ្នកឆ្លងជំងឺច្រើន។ ទន្ទឹមនឹងនេះដែរ ប្រទេសដទៃទៀត ដែលមានករណីតិច តែបែរជាមានអត្រាស្លាប់ខ្ពស់វិញ។ នេះអាចបណ្ដាលមកពីម្ហូបជនជាតិកូរ៉េដូចជា “គីមឈី” និង Sauerkraut ដែលជនជាតិអាល្លឺម៉ង់បរិភោគជាប្រចាំ។

ពពួកបន្លែដែលមានជាតិ fermented ទាំងនេះ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីការឆ្លងមេរោគ។
គីមឈីតាសក់ឬស្ពៃ សុទ្ធតែជួយកាត់បន្ថយកម្រិតអង់ស៊ីមប្រូតេអ៊ីន ដែលជាច្រកចេញចូលក្នុងការឆ្លងវីរុសចូលក្នុងខ្លួន។
ដំបូងគេងាយយល់ថា សរីរាង្គណាខ្លះដែលមាននៅក្នុងខ្លួនរបស់យើង ដូចជា បេះដូង សួត ក្រពះ ពោះវៀន ជាដើម ដែលជាកោសិកាព័ទ្ធជុំវិញក្នុងអង់ស៊ីមប្រូតេអ៊ីនហៅថា អង់ស៊ីមបំលែងទី ២ (ACE2) ដែលវាប្រៀបដូចជាច្រកចូល សម្រាប់វីរុស SARS-CoV-2 ។
បន្លែជ្រក់មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វាជួយកាត់បន្ថយកម្រិតនៃអង់ស៊ីមប្រូតេអ៊ីនទាំងនេះ ដោយហេតុនេះ វាអាចកាត់បន្ថយច្រកចូលនៃការឆ្លងចូលទៅក្នុងខ្លួន និងកាត់បន្ថយការឆ្លងមេរោគនិងហានិភ័យនៃការស្លាប់ពីការឆ្លងវីរុសកូវីដ។

គីមឈីជាធម្មតាមានជាតិសូដ្យូមខ្ពស់ អ្នកដែលមានជំងឺតម្រងនោមឬត្រូវការគ្រប់គ្រងជាតិសូដ្យូមក្នុងខ្លួន គួរតែពិគ្រោះជាមួយគ្រូពេទ្យមុនហូប។ សម្រាប់មនុស្សដែលមានសុខភាពល្អ ជាការល្អបំផុតក្នុងការកំណត់ចំនួនអាហារក្នុងមួយពេល ហើយកុំភ្លេចហាត់ប្រាណ និងសម្រាកឲ្យបានគ្រប់គ្រាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ជាពិសេសទាក់ទងនឹងសួត
ចុចអាន៖ងាយៗដឹងថា ម្ហូបអាហារទិញពីផ្សារ គ្មានវីរុសបំប្លែងខ្លួនគ្រប់ប្រភេទតោងលើ
ចុចអាន៖មូលហេតុដែលគីមឈីកូរ៉េមានភាពល្បីល្បាញខ្លាំង មិនមែនផ្ដោតលើរសជាតិមួយមុខ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក