Connect with us

សុខភាព

រោគសញ្ញា​ទាំងនេះ​ បញ្ជាក់ថា​អ្នក​កំពុង​កើត​ជំងឺ​ហើម​សួត

បានផុស

នៅ

​រោគសញ្ញា​នៃ​ការ​ហើម​សួត​ដ៏​មួយ​ធ្ងន់ធ្ងរ​អាច​បណ្តាលឲ្យ​អ្នកជំងឺ​ស្លាប់​បាន​។ ដូច្នេះ​ការធ្វើ​រោគវិនិច្ឆ័យ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់រហ័ស និង​ការព្យាបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

How to Treat Pulmonary Edema at Home? - Hunterdon Pulmonary & Sleep
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ហើម​សួត​ស្រួចស្រាវ (​ភាសា​ខ្មែរ​យើង​ជាទូទៅ​និយាយថា ទឹក​ចូល​សួត​) គឺ​ការ​មាន​ដក់​ទឹក​នៅក្នុង​សាច់​សួត​យើង​ដែល​អាច​កើតឡើង​សន្សឹមៗ ឬ​កើតឡើង​យ៉ាង​គំហុក​តែម្តង​។​

១) មូលហេតុ​៖

​ក​. ហើម​សួត​ស្រួចស្រាវ​បណ្តាលមកពី​បេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែល​បណ្តាលឲ្យ​សម្ពាធ​ឈាម​ក្នុង​អាក់ទែ​ពុល​ម៉ូ​ណែ​ឡើង​ខ្ពស់ ហើយ​ឲ្យ​ទឹក​ប្លា​ស្មា​ចេញពី​សរសៃឈាម​ចូលក្នុង​សាច់​សួត​។ ដែលមាន​មូលហេតុ​ដូចជាៈ​

– បេះដូង​យើង​កង្វះ​សមត្ថភាព​រុញច្រាន​ឈាម​ចេញពី​បេះដូង (​បេះដូង​ខាងឆ្វេង​)

– បេះដូង​យើង​មាន​វិបត្តិ​ចង្វាក់បេះដូង​

– បេះដូង​យើង​មាន​ជំងឺ​ប្រឺស​បេះដូង​

– សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាមៗ​

​ខ​. ហើម​សួត​ស្រួចស្រាវ​បណ្តាលមកពី​ដាច់​ស្រទាប់​ដែល​ខណ្ឌ​សរសៃឈាម និង​សាច់​សួត​(Œdème pulmonaire lésionnel) ហើយ​បណ្តាលឲ្យ​ទឹក​ប្លា​ស្មា​ចេញពី​សរសៃឈាម​ចូលទៅក្នុង​សាច់​សួត​។ ដែល​មូលហេតុ​បណ្តាលមកពីៈ​

– ជំងឺ​សួត​ដែល​បណ្តាលមកពី​ពពួក​បាក់តេរី ឬ​វីរុស​

– ការបង្ក​រោគ​ដោយ​ជំងឺ​ផ្សេងៗ ហើយ​បណ្តាល​ឲ្យ​សុក (Choc septique)

– ការ​ហឺត​ចូល​សួត​នូវ​ឧស្ម័ន​ដែលមាន​ជាតិពុល (Inhalation de gaz toxique)

– ការ​ហៀរ​ទឹក​ក្រពះ​ចូល​សួត (inhalation du liquide gastrique)

– ការប៉ះទង្គិច​ទៅលើ​សួត​ដោយ​មូលហេតុ​ផ្សេងៗ​

Pulmonary edema - Wikipedia

២) រោគសញ្ញា​៖

– ហត់​ដង្ហក់​ចាប់ផ្តើម​ឡើង​ភ្លាមៗ​ជាពិសេស​នៅពេល​យប់​

– មុន​ការ​ហត់​ដង្ហក់ ចាប់ផ្តើម​ឡើង​ដោយរ​មាស់ក ក្អក​ខ្លាំង​ជាប់​គ្នា​អត់​មាន​ស្លេក ហើយ​ប្រហែល ២ ឬ ៣​នាទី ក្រោយមក​មាន​ស្លេក មាន​ពពុះ​សៗ ជួនកាល​មាន​លាយ​ឈាម​ប្រាៗ​ទៀតផង​

– មាន​លឺ​សំឡេង​ខ្សាវៗ​នៅក្នុង​ករ​បស់​អ្នកជំងឺ (grésillement laryngé)

– អ្នកជំងឺ​ឡេះឡះ​ខ្លាំង បែកញើស​ត្រជាក់ ស្វាយបបូរមាត់ និង​ចុងដៃចុងជើង​

– រោគសញ្ញា​ធ្ងន់ធ្ងរ​៖

• ចង្វាក់​ដង្ហើម​ខ្សោយ​ហើយ​យឺត​

• ឡើង​ស្វាយ ឬ ឡើង​ខ្ជឹង​ពេញ​ខ្លួន​

• អ្នកជំងឺ​មិនអាច​និយាយបាន ស្មារតី​ថយចុះ ឡេះឡះ​

• សម្ពាធ​ឈាម​ស៊ី​ស្តូ​លិច​តិចជាង ១១០​មី​លី​ម៉ែត្រ​បា​រ៉​ត​រហូតដល់​សុក​

• ការប្រែប្រួល​រោគសញ្ញា​គ្លីនិក​លឿន​

What Causes Fluid Buildup In The Lungs? Here's Everything You Need To Know  About Pulmonary Edema

៣) មធ្យោបាយ​ការពារ​៖

– ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បេះដូង ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ហើម​សួត ត្រូវ​តម​ប្រៃ រក្សា​លំនឹង​សម្ពាធ​ឈាម ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស​រាល់​មូលហេតុ ដែល​ធ្វើឲ្យ​ជំងឺ​បេះដូង​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​

– ត្រូវមាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ​៖

• មិន​ពិសា​បារី មិន​ពិសា​គ្រឿង​ស្រវឹង ឬ​ពិសា​តិចតួច តាមដាន​ទម្ងន់​ខ្លួនឯង កម្រិត​បរិមាណ​ស្ករ និង​ខ្លាញ់​ដែល​បរិភោគ​ប្រចាំថ្ងៃ​

• ហាត់​កីឡា ឬ​ហាត់ប្រាណ​យ៉ាងតិច​ឲ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​

« ប្រសិនបើ​មាន​រោគសញ្ញា​ដូច​បាន​ជម្រាបជូន​ខាងលើ និង​ដើម្បី​បន្ថយ​ហានិភ័យ​អាយុជីវិត​នៃ​ការ​ហើម​សួត​ស្រួចស្រាវ សូម​អស់លោកអ្នក​មកជួប​ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទទួលបាន​ការព្យាបាល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម៤ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១០ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម