សុខភាព
ឆ្ងល់ទេ ហេតុអ្វីបានបណ្តាលឲ្យអ្នកក្រិនថ្លើម?
ក្រិនថ្លើម គឺជាការខូចខាតនូវកោសិការថ្លើមដែលធ្វើឲ្យថ្លើមមិនអាចបំពេញមុខងាររបស់វាបានជាធម្មតា។

ក) ជំងឺក្រិនថ្លើមបណ្តាលមកពីអ្វី?
នៅប្រទេសកម្ពុជាយើងជំងឺក្រិនថ្លើមបណ្តាលមកពីមូលហេតុចម្បងចំនួនបីគឺ
– ជំងឺរលាកថ្លើមប្រភេទ B
– ជំងឺរលាកថ្លើមប្រភេទ C
– ការបរិភោគស្រារយៈពេលយូរ
– និងមូលហេតុផ្សេងទៀតដូចជាការរលាកថ្លើមដោយការប្រើប្រាស់ថ្នាំរយៈពេលយូរដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ដោយខ្លាញ់រុំថ្លើម ដោយលើសជាតិដែក ។ល។
ខ) ជំងឺនេះមានរោគសញ្ញាបែបណា?
ជាទូទៅនៅដំណាក់កាលដំបូង ជំងឺក្រិនថ្លើមមានជារោគសញ្ញាអ្វីធំដុំនោះទេ បើយកចិត្តទុកដាក់យើងអាចឃើញអ្នកជំងឺមានភែ្នកពណ៌លឿងជាងធម្មតា។ ជំងឺក្រិនថ្លើមលេចចេញជារោគសញ្ញានៅពេលដែលជំងឺមានស្ថានភាពធ្ងន់ធ្ងរ រោគសញ្ញាទាំងនោះរួមមាន៖
– កើតលឿង
– សរសៃឈាមរាងដូចផ្កាយតូចៗនៅលើដងខ្លួន
– ទាចទឹក
– ក្អួតឈាម បត់ជើងធំមកមានឈាមឬលាមក៏ខ្មៅដោយមានការបែកសរសៃឈាមក្នុងបំពង់អាហារ
– វង្វេងបាត់ស្មារតីឬសន្លប់

គ) តើយើងអាចធ្វើរោគវិនិច្ឆ័យបានដោយរបៀបណា?
ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើម គឺពឹងផ្អែកលើការវិភាគទៅលើរោគសញ្ញារបស់អ្នកជំងឺនិងអេកូពោះ។ នៅដំណាក់កាលដំបូងការធ្វើរោគវិនិច្ឆ័យ អាចមានការលំបាកដោយអ្នកជំងឺមិនមានរោគសញ្ញាច្បាស់លាស់ ការធ្វើរោគវិនិច្ឆ័យត្រូវពឹងទៅលើការធ្វើហ្វីប្រូស្គេន ឬការបូមយកកោសិកាថ្លើមទៅពិនិត្យ។
ឃ) តើជំងឺក្រិនថ្លើមអាចព្យាបាលជាដែរឬទេ?
ជំងឺក្រិនថ្លើមមិនអាចព្យាបាលជាដាច់ទេ ថ្លើមដែលខូចខាតហើយមិនអាចត្រលប់មកធម្មតាវិញបានឡើយ។ ប៉ុន្តែការព្យាបាលត្រឹមត្រូវអាចធ្វើឲ្យអ្នកជំងឺមានការធូរស្រាល(ទាចទឹកអាចបាត់ទៅវិញ)។ ការតាមដានបានជាប់លាប់ អាចការពារការលាប់ឡើងវិញនៃទាចទឹក ការហូរឈាមដោយការបែកសរសៃឈាមតាមបំពង់អាហារ និងការពារមិនឲ្យមានការខូចខាតកោសិកាថ្លើមបន្តទៀត។
ង) តើជំងឺក្រិនថ្លើមអាចព្យាបាលតាមរបៀបណាខ្លះ?
ការព្យាបាលជំងឺក្រិនថ្លើមចែកចេញជា២៖
១) ការពារនូវរាល់ផលវិបាកនៃជំងឺក្រិនថ្លើមដូចជាក្អួតឈាមដោយការបែកសរសៃឈាមតាមបំពង់អាហារ ទាចទឹកការវង្វេង ឬសន្លប់នូវពេលដែលមានការកើនឡើងខ្ពស់នូវជាតិពុលក្នុងឈាមទាចទឹក និងមហារីកថ្លើម និងធ្វើការព្យាបាលនូវផលវិបាកទាំងនេះបើវាកើតមានឡើង ដូចជាការចងសរសៃឈាមតាមបំពង់អាហារដោយម៉ាស៊ីនអង់ដូស្កុបពី និងថ្នាំទប់កុំឲ្យហូរឈាមជាដើម។
២) ព្យាបាលមូលហេតុដែលធ្វើឲ្យថ្លើមក្រិនដូចជា បញ្ឈប់ការបរិភោគសុរា ព្យាបាលមេរោគថ្លើម B និង C
ច) តើជំងឺក្រិនថ្លើមអាចបង្ការបានដែរឬទេ?
ជាទូទៅជំងឺក្រិនថ្លើមអាចបង្ការបានដោយ រុករកមូលហេតុដែលបង្កឲ្យមានការក្រិនថ្លើម និងព្យាបាលវាឲ្យទាន់ពេលវេលាមុននឹងថ្លើមមានការខូចខាតខ្លាំង និងបញ្ឈប់រាល់កត្តាប្រឈមដែលអាចធ្វើឲ្យមានការខូចខាតដល់កោសិកាថ្លើម ដូចជាបញ្ឈប់ការបរិភោគស្រាជាដើម។

«ប្រសិនបើលោក លោកស្រីសង្ស័យថាមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ជៀសវាងផលវិបាកផ្សេងៗដែលអាចកើតមានឡើង»៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា