សុខភាព
តាមដាន! អ្នកចាក់វ៉ាក់សាំងហើយ ឆ្លងកូវីដ ចេញរោគសញ្ញាមួយនេះ ញឹកញាប់បំផុត
វ៉ាក់សាំងគឺជាគន្លឹះក្នុងការបញ្ឈប់ការស្លាប់ ឬឈឺធ្ងន់ហើយបានបង្ហាញថា អាចកាត់បន្ថយចំនួនអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យ។

មនុស្សជាង ៣៧លាននាក់នៅទូទាំងចក្រភពអង់គ្លេស ទទួលវ៉ាក់សាំងពេញលេញ រួចទៅហើយ។
រោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ-១៩គឺការឡើងកម្តៅ ក្អកជាប់ និងបាត់បង់ឬផ្លាស់ប្តូរ រសជាតិឬក្លិន។

ប៉ុន្តែយោងតាមសាកលវិទ្យាល័យ King’s College London បានឲ្យដឹងថា អ្នកដែលចាក់វ៉ាក់សាំងហើយ បានរាយការណ៍អំពីការកណ្តាស់ ថាជារោគសញ្ញាមួយ កើតឡើងខ្លាំងជាងអ្នកមិនទាន់ចាក់វ៉ាក់សាំងដែលឆ្លងកូវីដ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំងរួច ហើយធ្វើតេស្ត វិជ្ជមាន គឺមានរោគសញ្ញាស្រាលជាង បើប្រៀបធៀបជាមួយអ្នកមិនទាន់ចាក់វ៉ាក់សាំង។

រោគសញ្ញាទូទៅផ្សេងទៀតចំពោះអ្នកចាក់វ៉ាក់សាំងហើយឆ្លងកូវីដគឺ៖
-ឈឺក្បាល
-ហៀរសំបោរ
-ឈឺក
ក្រុមអ្នកស្រាវជ្រាវ បានវិភាគទិន្នន័យពីអ្នកចូលរួម ដែលបានកត់សម្គាល់រោគសញ្ញា ការធ្វើតេស្តនិងវ៉ាក់សាំងរបស់ពួកគេ នៅលើកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE របស់ ចក្រភពអង់គ្លេស។

ពួកគេបានពិនិត្យលើមនុស្សពេញវ័យចំនួន ២,២៧៨ នាក់ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពី ចាក់វ៉ាក់សាំងរួច ហើយបានប្រៀបធៀបពួកគេទៅនឹងមនុស្សពេញវ័យដែល ទទួលវ៉ាក់សាំងហើយធ្វើតេស្តអវិជ្ជមាន និងមនុស្សពេញវ័យមិនទាន់ចាក់វ៉ាក់សាំងដែលធ្វើតេស្ត វិជ្ជមាន។
ពួកគេបានជំរុញឲ្យអ្នកដែលកណ្តាស់ បន្ទាប់ពីចាក់វ៉ាក់សាំង ត្រូវទៅធ្វើតេស្តរកកូវីដ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមិនបានឆ្លងវីរុសនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ