សុខភាព
អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន
ការស្រមុកគឺជាបញ្ហានៃការគេង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយក៏រំខានដល់មនុស្សដែលដេកក្បែរផងដែរ។
នេះជាវិធីស្រាយបញ្ហាដំណេកសម្រាប់អ្នករាល់គ្នាដែលឧស្សាហ៍គេងស្រមុករាល់យប់៖
១ ផ្លាស់ប្ដូរខ្នើយគេង

ខ្នើយក៏អាចជាបញ្ហានៃការគេងបានដែរ វាអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើមនៅផ្នែកនៃក្បាល នោះជាមូលហេតុធ្វើឲ្យស្រមុក។ ដូច្នេះគួរមើលលើបញ្ហានេះ មុនគេចាំឈានទៅដល់ចំណុចបន្ទាប់។
២ គ្រប់គ្រងទម្ងន់
លើសទម្ងន់មានខ្លាញ់ព័ទ្ធជុំវិញ កញ្ចឹង ក ដែលនាំឲ្យផ្លូវដង្ហើមទៅជាតូចចង្អៀត នាំឲ្យស្រមុក។ ក្រៅពីជាតិខ្លាញ់ ពោះនិងទ្រូងក៏ជាបន្ទុកដល់រាងកាយ ក្នុងការដកដង្ហើមកាន់តែធ្ងន់ និងប្រើថាមពលបន្ថែម ដើម្បីដកដង្ហើម។ ដូច្នេះការរក្សាទំងន់ដែលមានសុខភាពល្អ នឹងដោះស្រាយបញ្ហានៃការស្រមុក។
៣ ផឹកទឹកឲ្យបានច្រើន

ការទទួលទានទឹកបានច្រើន នឹងជួយធ្វើឲ្យស្លេះនៅក្នុងច្រមុះនិងក្រអូមមាត់ទន់នៅក្នុងមាត់។ ការផឹកទឹកតិចនឹងធ្វើឲ្យស្លេះនៅក្នុងច្រមុះកាន់តែក្រាស់ ដែលបណ្តាលឲ្យស្រមុក។
៤ លំហាត់ប្រាណ
លំហាត់ប្រាណនឹងធ្វើឲ្យបេះដូងដំណើរការបានល្អ ព្រមទាំងបង្កើនភាពស្រស់ស្រាយនៅក្នុងសាច់ដុំជុំវិញបំពង់ក។ នេះបណ្តាលឲ្យមានការថយចុះ និងស្ទះផ្លូវដង្ហើមតិច។ ពេលកំពុងគេង ជាលិកានៅខាងក្នុងមាត់មិនបន្ថយល្បឿន ដើម្បីរំខានដល់ផ្លូវដង្ហើម ហើយមិនស្រមុកទៀតទេ។
៥ ចៀសវាងគ្រឿងស្រវឹង
មុនពេលចូលគេង គួរតែណែនាំឲ្យមនុស្សគ្រប់គ្នាចៀសវាងជាតិអាល់កុលយ៉ាងហោចណាស់ ២ ម៉ោង។ព្រោះការសេពគ្រឿងស្រវឹង ធ្វើឲ្យខួរក្បាលថយចុះ និងបណ្តាលឲ្យសាច់ដុំបំពង់ ក កាន់តែច្រើនឡើងៗ ហើយនោះអាចបណ្តាលឲ្យផ្លូវដង្ហើមពិបាកដក និងស្រវាំងភ្នែក។
៦ កុំជក់បារី

ការជក់បារីមុនពេលចូលគេង គួរតែត្រូវបានជក់បារីយ៉ាងតិច ៤ ទៅ ៦ ម៉ោង មុនពេលចូលគេង ព្រោះផ្សែងថ្នាំជក់អាចបណ្ដាលឲ្យហើមជាលិកា ផ្លូវដង្ហើមខាងលើឬតឹងច្រមុះ។ នេះបណ្ដាលឲ្យពិបាកដកដង្ហើម និងគេងស្រមុក។ សូមកត់សម្គាល់ថា អ្នកជក់បារីកាន់តែច្រើន ហានិភ័យនៃការស្រមុកកាន់តែច្រើន រួមទាំងអ្នកដែលមិនជក់បារី។
៧ គេងឲ្យបានគ្រប់គ្រាន់
ជារៀងរាល់យប់ យើងគួរតែគេងពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ គេងតិច នោះរាងកាយរបស់យើងនឹងមានអារម្មណ៍ថាអស់កម្លាំង ហើយបណ្ដាលឲ្យគេងមិនលក់ខុសពីធម្មតា ជាពិសេសជាលិកានៅជុំវិញបំពង់ក អាចធ្លាក់ចុះ ហើយរាំងស្ទះផ្លូវដង្ហើម ជាលទ្ធផល ទីបំផុតយើងអាចស្រមុកបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង
ចុចអាន៖បច្ចេកទេស ៦ យ៉ាង ធ្វើឲ្យការរស់នៅក្នុងអំឡុងកូវីដ មិនភិតភ័យនិងដូចធម្មតា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក