Connect with us

សុខភាព

​មក​ដឹង​ពី​រោគ​សញ្ញា ជំងឺមហារីក​ច្រមុះ​ និង ​ការ​វិវត្ត​

បានផុស

នៅ

​ក​) រោគសញ្ញា​មហារីក​ច្រមុះ​

​នៅ​ដំណាក់កាល​ដំបូង ជំងឺមហារីក​ច្រមុះ ពុំ​ស្ដែង​នូវ​សញ្ញា​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​ទេ​។​ រោគសញ្ញា​មួយចំនួន​ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ដូចខាងក្រោម​៖

Sinus and Nasal Cavity Cancer | Harold C. Simmons Comprehensive Cancer  Center | Condition | UT Southwestern Medical Center
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– មាន​ឡើង​កូនកណ្ដុរ​នៅ​ក​

– ឈាម​ច្រមុះ​

– តឹង​ច្រមុះ​ភាគច្រើន​មួយ​ចំហៀង​

– សណ្តាប់​មានការ​ធ្លាក់ចុះ​នៅ​ត្រចៀក​ម្ខាង​

– ហ៊ឹងត្រចៀក​

– ឈឺក្បាល​

Nosebleeds in Children: Causes and Treatment - You are Mom

​ខ​) មូលហេតុ​បង្ក​៖

​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ នៅ​មិនទាន់​ដឹង​ពិតប្រាកដ ប៉ុន្តែ​មាន​កត្តា​មួយចំនួន​ដែល​ជំរុញ​ឲ្យ​កើតមាន​ជំងឺ​នេះ ៖

– ទីតាំង​ភូមិសាស្ត្រ ដូចជា​ប្រទេស​ចិន​ភាគខាងត្បូង ឬ​អាស៊ី​ខាងកើត​

– ការបរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine : អាហារ​ដែលមាន​កម្រិត​អំបិល​ខ្ពស់ ប្រឡាក់​ហាល​ឲ្យ​ស្ងួត​រួច​អាំង (​សាច់ ឬ​ត្រី​)

– អ្នក​ប្រកប​របរ​ដែល​ទាក់ទង​ជាមួយ​ឈើ​-​ជាងឈើ​

– Epstein-Barr Virus

– ប្រវត្តិ​ក្រុមគ្រួសារ​ដែល​កើត​ជំងឺ​នេះ​(Nasopharyngeal Cancer)

Nasal Cavity and Paranasal Sinus Cancers

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ការឆ្លុះ​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្គ​ប់ ប្រើ​កាំ​មេ​រ៉ា​ឆ្លុះ​ចូលក្នុង​ច្រមុះ​រហូតដល់​ផ្នែក​ខាងក្រោយ​Nasopharynx

– ការ​ច្រឹប​សាច់ : ត្រូវ​ច្រឹប​សាច់​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ ដើម្បី​ធ្វើការ​ពិសោធន៍​កោសិកា​ម​ហា​រីក Pathology and Immmuno-histo-chemistry

– ធ្វើ CT-Scan ឬ MRI

– Panendoscopy

​ឃ​) ការព្យាបាល​៖

– ការព្យាបាល​ដោយ​កាំរស្មី តាម​វិធីសាស្ត្រ​ទំនើប (Modern Radiotherapy)

– ការចាក់​ថ្នាំ​គីមី (Chemotherapy)

– ការវះកាត់​ក្នុងករណី​ខ្លះ​

Cured of nasal cancer! - Effective Nutrition

​មិនមាន​វិធានការ​សម្រាប់​ការពារ​មិន​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ​ទេ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​ដោយ​កត្តា​មួយចំនួន ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ដូចនេះ​ក្នុងនាម​ជា​គ្រូពេទ្យ​ជំនាញ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ដែលមាន​ប្រវត្តិ​ឈាម​ច្រមុះ ឬ​តឹង​ច្រមុះ​ជាប្រចាំ​សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ត្រចៀក ច្រមុះ បំពង់ក និង​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ រោគសញ្ញា​ទាំងនេះ​ បញ្ជាក់ថា​អ្នក​កំពុង​កើត​ជំងឺ​ហើម​សួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម