សុខភាព
តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន
អាការតឹងច្រមុះ អាចបង្កការរំខានច្រើនដល់យើង។ អាការនេះអាចបង្កដោយការរលាកតំបន់ sinus អាឡ័កស៊ីឬផ្ដាសាយជាដើម។ មិនថាអាការ បង្កដោយមូលហេតុអ្វីទេ យើងអាចអនុវត្តវិធីមួយចំនួនដើម្បីសម្រាលបញ្ហាតឹងច្រមុះនេះដែរ។

១. ប្រើឧបករណ៍រក្សាតុល្យភាពសំណើម (Humidifier)
ឧបករណ៍រក្សាតុល្យភាពសំណើមគឺជាវិធីមួយដែលបន្ថយការឈឺចាប់នៅតំបន់ sinus និងសម្រាលអាការៈតឹងច្រមុះបានលឿន។ ឧបករណ៍នេះបំលែងទឹកឲ្យទៅជាសំណើមនៅក្នុងខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់។ ការដកដង្ហើមក្នុងបរិយាកាសដែលខ្យល់មានសំណើមអាចសម្រួលដល់ជាលិការលាក និងសរសៃឈាមដែលហើមក្នុងច្រុះ និងតំបន់ sinus។ ម៉្យាងទៀតក៏ជួយបន្ថយស្លេស្មក្នុងតំបន់ sinus ដែលនេះជួយកម្ចាត់សារធាតុរាវក្នុងច្រមុះ និងធ្វើឲ្យយើងដកដង្ហើមធម្មតា។
២. ងូតទឹកក្ដៅ
ចំហាយទឹកដែលបានពីទឹកក្ដៅនេះអាចជួយបន្ថយស្លេស្មក្នុងច្រមុះ និងការរលាក។ ការងូតទឹកក្ដៅអាចជួយដល់ការដកដង្ហើម។ យើងក៏អាចទទួលលទ្ធផលដូចគ្នាដោយឆ្ពុងនឹងចំហាយទឹកក្ដៅ។ ពេលឆ្ពុងគួរប្រយ័ត្នកុំឲ្យរលាកមុខដោយចំហាយទឹកក្ដៅ។
៣. ផឹកទឹក
នៅពេលយើងឈឺ យើងអាចរក្សាជាតិទឹកក្នុងរាងកាយដោយផឹកទឹក ភេសជ្ជៈកីឡា និងទឹកផ្លែឈើជាដើម។ ទឹកទាំងនេះអាចជួយបន្ថយស្លេស្មនៅច្រមុះ និងរុញសារធាតុរាវចេញពីច្រមុះ ហើយក៏បន្ថយសម្ពាធនៅតំបន់ sinus ដែរ។ សម្ពាធតិចមានន័យថាការរលាកក៏ថយចុះ។ ប្រសិនជាយើងមានអាការៈតឹងច្រមុះផង ឈឺកផង យើងអាចញ៉ាំស៊ុប ឬតែក្ដៅឧណ្ហៗដើម្បីជួយសម្រាលអាការៈឈឺកផងដែរ។
៤. ប្រើបន្ទះកម្ដៅ
បន្ទះកម្ដៅអាចជួយមិនឲ្យតឹងច្រមុះ។ យើងអាចយកកន្សែងទៅត្រាំនឹងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញ និងបត់កន្សែង បន្ទាប់ពីនេះយកដាក់ពីលើច្រមុះ និងថ្ងាស។ កម្ដៅពីកន្សែងអាចផ្តល់បន្ថយការឈឺចាប់ និងបន្ថយការរលាកក្នុងរន្ធច្រមុះ។ យើងអាចធ្វើបែបនេះញឹកញាប់បានបើចាំបាច់។
៥. គេងក្បាលឲ្យខ្ពស់
អ្នកមានអាការៈតឹងច្រមុះអាចនឹងមានអាការៈកាន់តែធ្ងន់ធ្ងរពេលយប់ដោយយើងពិបាកក្នុងការដកដង្ហើមពេលគេង និងពិបាកក្នុងការគេង។ យើងអាចប្រើខ្នើយបន្ថែមមួយទៀតពេលគេងដើម្បីជួយបង្ហូរសារធាតុរាវចេញពីផ្លូវដង្ហើម៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ជាពិសេសទាក់ទងនឹងសួត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់