សុខភាព
អ្វីទៅជាជំងឺមហារីកលើកុមារ!
១) តើកុមារពិតជាអាចកើតជំងឺមហារីកមែន ឬទេ ?
អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ករណី ក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ករណីថ្មី ក្នុង ១ឆ្នាំ។

ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។
ជំងឺមហារីកកុមារដែលកើតញឹកញាប់មានដូចជា៖
– ជំងឺមហារីកឈាមស្រួចស្រាវ (Leucémie aiguë)
– ជំងឺមហារីកកូនកណ្តុរ (Lymphome)
– ជំងឺមហារីកខួរក្បាល (Tumeur cérébrale)
– ជំងឺមហារីកប្រព័ន្ធប្រសាទ Sympatique (Neuroblastome)
– ជំងឺមហារីកតម្រងនោម (Néphroblastome)
– ជំងឺមហារីកថ្លើម (Hépatoblastome)
– ជំងឺមហារីកឆ្អឹង (Ostéosarcome, Sarcome d’Ewing)
– ជំងឺមហារីកភ្នែក (Rétinoblastome)

២) តើជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យដូចគ្នាដែរ ឬទេ?
ជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យមានលក្ខណៈខុសគ្នាច្រើន ទាំងទីតាំង ប្រភេទ រោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍន៍ និងវិធីព្យាបាល។
ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ ប៉ុន្តែការ សិក្សាវិទ្យាសាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជា សះស្បើយច្រើនជាង។

៣) មូលហេតុ
មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖
– កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតហ្សែន (Facteur génétique)
– ការបង្ករោគដោយវីរុស (HIV, Epstein-Barr Virus)
– សារជាតិវិទ្យុសកម្ម (Irradiation)


៤) រោគសញ្ញា
រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក។
ឧទាហរណ៍ខ្លះៗនៃជំងឺមហារីកលើកុមារ៖
ក) មហារីកឈាមស្រួចស្រាវ (Leucémie aiguë)
– ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ
– សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ ។ល។
– ស្លេកស្លាំង
– អណ្តើក ថ្លើម កូនកណ្តុររីកធំ

ខ) មហារីកតម្រងនោម (Néphroblastome)
– ភាគច្រើនកើតលើក្មេងអាយុក្រោម៨ឆ្នាំ
– ទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ
– នោមឈាម
– លើសសម្ពាធឈាម

៥) តើជំងឺមហារីកកុមារអាចព្យាបាលជាដែរ ឬទេ?
តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា មានមហារីកខ្លះអាចព្យាបាលជា ១០០% ឯខ្លះទៀតមានឱកាសជាតិចតួច។ ជារួមជំងឺនេះ អាចព្យាបាលជាប្រហែល ៧០%។
វិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។
វិធីសាស្ត្រដែលប្រើ អាចជា៖
– ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធិភាពខ្ពស់ និងមិនសូវមានផលវិបាក
– ការព្យាបាលដោយកាំរស្មីបែបទំនើប
– ការព្យាបាលដោយការវះកាត់តាមបច្ចេកវិទ្យាថ្មី
“កុមារដែលកើតជំងឺមហារីក ពិតជាមានឱកាសអាចព្យាបាលជាសះស្បើយបាន ដោយក្រុមគ្រូពេទ្យជំនាញមហារីកកុមារនៃមន្ទីរពេទ្យកាល់ម៉ែត!”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បញ្ហាពុលតម្រងនោមស្រួចស្រាវ ដោយសារការបរិភោគប្រមាត់ត្រី!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន