សុខភាព
ការសិក្សា៖ អ្នកឆ្លងកូវីដម្នាក់ ក្នុងចំណោម១០នាក់ មានបញ្ហាពាក់ព័ន្ធការចងចាំ
ការសិក្សាមួយដែលចេញផ្សាយដោយទស្សាវដ្តី JAMA Network Open បានរកឃើញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានរាយការណ៍ពីបញ្ហាចងចាំ រហូតដល់ទៅ៨ខែ បន្ទាប់ពីការឆ្លងរោគ។

ទិន្នន័យបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជំងឺទាំងនេះ ក៏មានការអស់កម្លាំងជាប់ផងដែរ ហើយប្រហែល២០ភាគរយបង្ហាញថា រោគសញ្ញាមិនឈប់ទាំងនេះ បានជះឥទ្ធិពលដល់ការងាររបស់ពួកគេនិងសកម្មភាពជីវិតផ្សេងទៀត។
លើសពីនេះ ៤១ភាគរយ នៃអ្នកដែលមានបញ្ហាចងចាំជាច្រើនខែបន្ទាប់ពីការឆ្លង បាននិយាយថា សុខភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Oslo ប្រទេសន័រវេស បានសរសេរថា “តាមការរកឃើញរបស់យើង ជំងឺកូវីដ-១៩ អាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំ សូម្បីតែក្នុងរយៈពេល៨ ខែបន្ទាប់ពីមានករណីស្រាលក៏ដោយ ហើយនេះអាចទាក់ទងនឹងសុខភាពកាន់តែអាក្រក់ទៅៗ”។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក ការសិក្សានានាបានបង្ហាញថា មនុស្សជាច្រើនដែលឆ្លងមេរោគកូវីដ-១៩ បានជួបប្រទះរោគសញ្ញាយូរអង្វែង រួមទាំងបញ្ហាខាងលើផងដែរ។

សម្រាប់ការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបមនុស្សពេញវ័យជាង ២,១០០ នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅប្រទេសន័រវេស ចន្លោះថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ១៥ ខែមេសាឆ្នាំមុន ជាមួយមនុស្សពេញវ័យចំនួន ៣១,០០០ នាក់ ដែលបានធ្វើតេស្តអវិជ្ជមាននិងមនុស្សពេញវ័យដែលមិនទាន់ធ្វើតេស្តចំនួន ២០,០០០ នាក់ ដោយផ្អែកលើវិធានការសុខភាពផ្សេងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ UPI

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ