សុខភាព
ពុលចំណីអាហារ ហាមធ្វើរឿងនេះដាច់ខាត អាចប៉ះពាល់ពោះវៀនកាន់តែខ្លាំង
មួយរយៈនេះសម្បូរគ្នាយើងពុលចំណីអាហារណាស់ ទាំងក្មេងទាំងចាស់ ជាពិសេសគឺម្ហូបអាហារដែលទិញគេស្រាប់តែម្ដង។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ។

ការពុលចំណីអាហារកើតឡើងនៅពេលដែលយើងញ៉ាំអាហារដែលមានផ្ទុកមេរោគដូចជា ពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ល។ រោគសញ្ញាទាំងនេះអាចកើតមានក្នុងរយៈ១ម៉ោង ឬលើសនេះ បន្ទាប់ពីយើងញ៉ាំអាហារដែលមានផ្ទុកមេរោគហើយ។ ការឈឺចាប់ដែលបង្កឡើងដោយការពុលចំណីអាហារអាចធ្វើឲ្យយើងឈឺច្រើនម៉ោង ឬច្រើនថ្ងៃក៏មាន។ រោគសញ្ញាដែលលេចឡើងមានដូចជា៖
– ចង្អោរ ក្អួត
– រាករូសខ្លាំង (ទឹកៗ ឬមានលាយឈាម)
– ឈឺ ចុកពោះ
–ក្ដៅខ្លួន។

វេជ្ជបណ្ឌិត ហ៊ាង រតនា បន្តឲ្យដឹងទៀតថា ពេលគ្នាយើងពុលចំណីអាហារ ដាច់ខាតមិនត្រូវប្រើថ្នាំទប់រាកនោះទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ពោះវៀនកាន់តែខ្លាំង។ ម៉្យាងវិញទៀត ក្នុងករណីដែលយើងពុលចំណីអាហារ គួរប្រញាប់ទៅរកគ្រូពេទ្យ ដោយសារការពុលចំណីអាហារអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ពិសេសចំពោះក្រុមមនុស្សដូចជា៖
មនុស្សចាស់៖ នៅពេលវ័យកាន់តែចាស់ទៅៗ ប្រព័ន្ធការពាររាងកាយមិនខ្លាំងក្លា អាចការពារខ្លួនពីការឆ្លងមេរោគដូចកាលនៅក្មេងបានឡើយ។

ស្ត្រីពពោះ៖ អំឡុងពេលពពោះ ការប្រែប្រួលប្រព័ន្ធរំលាយអាហារ និងចលនាឈាមរត់អាចបង្កើនហានិភ័យនៃការពុលអាហារ។ ស្ត្រីពពោះអាចមានប្រតិកម្មខ្លាំងជាងអ្នកដទៃៗ ហើយបើក្នុងករណីកម្រខ្លះ វាអាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃផងដែរ។
ទារក ឬក្មេងតូចៗ៖ ដោយសារនៅតូច ប្រព័ន្ធការពាររាងកាយ នៅមិនទាន់លូតលាស់ពេញលក្ខណៈនៅឡើយ។

មនុស្សមានជំងឺរ៉ាំរ៉ៃ៖ មានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ថ្លើម អេដស៍ ឬមួយទទួលការព្យាបាលដោយគីមី ឬការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក កាត់បន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំបរិភោគ ប្រមាត់ត្រីក្អែកនិងត្រីត្រសក់ ប្រយ័ត្នពុលគ្រោះថ្នាក់
ចុចអាន៖ សញ្ញាបង្ហាញថាជាតិពុលក្នុងខ្លួន ឡើងដល់កម្រិតគួរបារម្ភ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?