សុខភាព
គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក
ជំងឺលើសជាតិខ្លាញ់ក្នុងឈាម សំដៅលើកម្រិតកូឡេស្តេរ៉ុលខ្ពស់ជាងធម្មតា ដែលជាស្ថានភាពទូទៅរបស់ប្រជាជនអាស៊ីមួយចំនួន។ ប្រសិនបើរ៉ាំរ៉ៃ វាអាចបណ្ដាលឲ្យមានជំងឺសរសៃឈាមបេះដូង។

ជាធម្មតា បណ្ដាលមកពីបញ្ហាហ្សែន ការប្រើប្រាស់ថ្នាំមួយចំនួន ការទទួលទានអាហារខុសពីអាហាររូបត្ថម្ភ។ ការទទួលទានគ្រឿងស្រវឹង ឬគ្រឿងស្រវឹងក្នុងបរិមាណដ៏ច្រើន និងជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ធាត់ កង្វះអ័រម៉ូន ពីក្រពេញទីរ៉ូអ៊ីត។
ដូច្នេះវាជាការសំខាន់ណាស់ ក្នុងការជ្រើសរើសអាហារដែលនឹងជួយគ្រប់គ្រងឬកាត់បន្ថយការរំខានបែបនេះ។ គន្លឹះងាយៗ ៥ យ៉ាង ដើម្បីកាត់បន្ថយ លើសជាតិខ្លាញ់ក្នុងឈាម ៖
១ បដិសេធអាហារដែលមានជាតិខ្លាញ់ ឬកូលេស្តេរ៉ុលខ្ពស់ដូចជាអយស្ទ័រ មឹកបង្គា សាច់សត្វខ្លាញ់ ស្បែកសាច់ទានិងសាច់មាន់ ។

២ ចម្អិនដោយចំហុយជំនួសឲ្យការចៀនឬប្រើប្រេងច្រើន។
៣ ប្រសិនបើត្រូវតែប្រើប្រេង ត្រូវប្រើប្រេងបន្លែ និងប្រេងដែលមានខ្លាញ់ឆ្អែតខ្ពស់ដូចជា ប្រេងសណ្តែក ប្រេងផ្កាឈូករ័ត្ន ប្រេងអូលីវ ប្រេងគ្រាប់ពោតគួរតែត្រូវបានប្រើ។
៤ ការជក់បារីនិងផឹកភេសជ្ជៈមានជាតិអាល់កុល មិនត្រូវបានអនុញ្ញាតឡើយ។
៥ ត្រូវញ៉ាំស៊ុត ត្រី សាច់ គ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ។
លើសពីនេះទៀត អាហារសំបូរខ្លាញ់ក្រៅពីមានផ្ទុកជាតិស្ករ វាផ្ទុកនូវជាតិខ្លាញ់និងសូដ្យូម បើទទួលទានលើស អាចបណ្តាលឲ្យមានជំងឺលើសឈាម។
ដូច្នេះការអានស្លាកអាហារូបត្ថម្ភ GDA ជួយពិនិត្យមើលថាមពលជាតិស្ករជាតិខ្លាញ់និងសូដ្យូមដែលនឹងទទួលបានពីការប្រើប្រាស់ ព្រមទាំងមានភាគរយនៃចំនួនអតិបរិមា ដែលទទួលទានក្នុងមួយថ្ងៃនិងចំនួនដងដែលអាចទទួលទានបាន ដែលអនុញ្ញាតឲ្យយើងមានសុវត្ថិភាពក្នុងការញ៉ាំ។

ចំនួនអតិបរិមានៃការទទួលទានក្នុងមួយថ្ងៃដែលត្រូវបានណែនាំគឺ៖ ថាមពល ២០០០ kcal ក្នុងមួយថ្ងៃ ស្ករ ៦៥ ក្រាមក្នុងមួយថ្ងៃ ខ្លាញ់ ៦៥ ក្រាមក្នុងមួយថ្ងៃ សូដ្យូម ២០០០ មីលីក្រាមក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា