សុខភាព
កត្តាមួយចំនួននេះ អាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ គឺជាក្តីកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់ នៅលើពិភពលោក។
ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះ ច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីកសុដន់៖
– ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ
– ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ
– ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ
– ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦០ឆ្នាំ ឡើងទៅ
ក) កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
– កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក(ក្រោយ ៥៥ឆ្នាំ)
– ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ
– ស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ
– បញ្ហាតំណពូជ
– របបចំណីអាហារ
• អ្នកមិនសូវទទួលទានបន្លែ
• អ្នកមិនបានហាត់កីឡា
• អ្នកធាត់ខ្លាំង
• អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
– ជក់បារី
– ប្រវត្តិក្រុមគ្រួសារមាន: ជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈដំណពូជ) ។
ខ) រោគសញ្ញា៖
– ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូងមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
– ស្បែកសុដន់រាងដូចសំបកក្រូច
– ក្បាលដោះផតចូលក្នុង
– ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
– ចេញទឹកដោះលាយឈាម
– មានកូនកណ្តុរនៅក្រោមក្លៀក
– សញ្ញាផ្សេងៗទៀត
ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹងឈឺក្បាល ក្អក។
តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់?
គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់៖
– ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ
– ការពិនិត្យអេកូសុដន់
– ការពិនិត្យថតគៀបសុដន់ (បើស្ត្រីអាយុពី៤០ឆ្នាំឡើង)
– ការថតស្កេន (Scan)
– ការថត អ៊ីអែអឹម (IRM)
– ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
– ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ។ ជាទូទៅការព្យាបាលនោះរួមមាន៖
– ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល
– ការព្យាបាលដោយថ្នាំគីមី
– ការព្យាបាលដោយកាំរស្មីអ៊ីយ៉ុង
– ការព្យាបាលដោយ អរម៉ូន
ង) វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់៖
ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី:
– ថតកៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ ៤០ឆ្នាំទៅ
– ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់៦ខែម្តង ដោយធ្វើការកៀបដោះ អេកូដោះ។
ជាទូទៅ នៅប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីបង្ការមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង។
ច) ស្ត្រីគ្រប់រូបត្រូវចេះស្ទាប និងពិនិត្យសុដន់របស់ខ្លួនដោយ៖
១. ឈរនៅមុខកញ្ចក់៖
ពិនិត្យសុដន់នូវសញ្ញាខាងក្រោមៈ
– ការចេញទឹកដោះ (Écoulement mamelonnaire)
– ស្បែកគ្រើមដូចសំបកក្រូច
– ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ
២. លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្តើមស្ទាបពីខាងក្រៅទៅស្ទាបជារង្វង់។
៣. សូមធ្វើការពិនិត្យសុដន់ទាំង២ ព្រមទាំងក្លៀក
៤. ការបញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាមឬអត់ឬក៏ផតក្បាលចូលក្នុង។
ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងយឺតពេល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ពុលចំណីអាហារ ហាមធ្វើរឿងនេះដាច់ខាត អាចប៉ះពាល់ពោះវៀនកាន់តែខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ