សុខភាព
សូមប្រយ័ត្នគីសដៃស្បូន អាចវិវត្តទៅជាមហារីក
គីសដៃស្បូន គឺជាជំងឺមួយដែលអាចធ្វើឲ្យស្ត្រីប្រឈមខ្លាំង ក្នុងការកើតជំងឺកាចសាហាវត្រង់កន្លែងស្បូន ព្រោះគីសដៃស្បូន អាចវិវត្តស្ងាត់ៗ ទៅជាជំងឺមហារីកបាន។

តាមពិតទៅ ដុំគីសដៃស្បូន(Ovarian cysts) គឺជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ( ក្រពេញមេជីវិតស្ត្រី) ដែលនៅសងខាងស្បូនស្ត្រី។
ក) រោគសញ្ញាប្រែប្រួលតាមទំហំនៃគីស៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
– ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក (Dyspareunia)
– ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន
– ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់

ខ) មូលហេតុ៖
មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ:
១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត។
២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។
ដុំគីសទាំងពីរប្រភេទនេះ(១ និង២)មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែបន្ទាប់។
៣. Dermoidcysts: ផ្សំទៅដោយជាលិកាផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។
៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ
៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។
គ) ផលវិបាក៖
– ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក។
– Ovarian cyst Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង។
– Ovarian cyst Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។
ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅតាម រោគសញ្ញា អាយុស្ត្រី ប្រភេទ និងទំហំគីសៈ
– ករណីធម្មតា (ប្រភេទដុំគីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ។
– ករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ៈ
∙ ការវះកាត់ដោយបើកពោះ (Laparotomie)
∙ ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic): ការវះកាត់ដោយមានស្នាមរបួសតូចមិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។
ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតដែលមានគ្រូពេទ្យជំនាញឯកទេស និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលសមស្រប៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កត្តាមួយចំនួននេះ អាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកសុដន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់