សុខភាព
វ៉ាក់សាំង Johnson & Johnson មានសុវត្ថិភាពខ្ពស់ចំពោះម្តាយកំពុងបំបៅដោះកូន
ម្តាយកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំង Johnson & Johnson បានដោយគ្មានការព្រួយបារម្ភ ព្រោះវាផ្ដល់សុវត្ថិភាពខ្ពស់ចំពោះសុខភាពនិងទារក។ នេះបើតាមការលើកឡើងដោយ អង្គការសុខភាពពិភពលោក។

វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានអង្គការសុខភាពពិភពលោកអនុម័តការចុះបញ្ជីឲ្យប្រើប្រាស់ជាបន្ទាន់ដោយទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។ ដោយឡែក នៅចុងខែកក្កដាកន្លងទៅថ្មីៗនេះដែរ កម្ពុជាទទួលវ៉ាក់សាំងនេះចំនួន ១លានដូសពីរដ្ឋាភិបាលអាមេរិកតាមរយៈគម្រោង COVAX។

ថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃទី ០១ ខែសីហា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ទៅលោកជំទាវ ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ទៅចាក់ជូនប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។
យ៉ាងណាមិញ គួរឱ្យកត់សម្គាល់និងជាដំណឹងល្អសម្រាប់ម្ដាយកំពុងបំបៅដោះទាំងអស់ ព្រោះថាវ៉ាក់សាំង Johnson & Johnson រកពុំឃើញហានិភ័យធ្ងន់ធ្ងរណាមួយចំពោះសុខភាពពួកគេឡើយ។
១ដូសនៃវ៉ាក់សាំងនេះ ត្រូវបានរកឃើញក្នុងការសាកល្បងថាមានប្រសិទ្ធភាព ៦៦.៩% ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។ ២៨ ថ្ងៃបន្ទាប់ពីចាក់ថ្នាំវ៉ាក់សាំង Johnson&Johnson គេក៏រកឃើញថា ផ្ដល់ប្រសិទ្ធភាព ៨៥.៤% ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំងនឹងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ វាត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាព។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះស្ត្រីដែលកំពុងបំបៅដោះកូនដោយមិនមានផលប៉ះពាល់អ្វីនោះទេ និងជំរុញឲ្យស្ត្រីដែលចាក់វ៉ាក់សាំងនេះហើយ បន្តបំបៅដោះកូនធម្មតា។ ផ្ទុយទៅវិញ ស្ត្រីមានផ្ទៃពោះមិនត្រូវបានណែនាំឱ្យចាក់វ៉ាក់សាំងនេះឡើយ។
:max_bytes(150000):strip_icc()/GettyImages-1216773915-bc8382665ba1437d8ed9dc23677c9def.jpg)
ក្រៅពីនោះ តាមការអះអាងពីមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)ឲ្យដឹងថា គោលការណ៍នៃវ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយអ្នកដែលមិនគួរចាក់វ៉ាក់សាំងនេះគឺអ្នកអាឡ័កស៊ីធ្ងន់ធ្ងរ ឬអាឡ័កស៊ីភ្លាមៗទៅនឹងគ្រឿងផ្សំណាមួយរបស់វ៉ាក់សាំង៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ