Connect with us

សុខភាព

គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​ចូលគេង​ភ្លាមៗក្រោយបាយ

បានផុស

នៅ

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– គ្រោះថ្នាក់ដល់សុខភាពពេល​ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយ​រួច

ក្រហាយទ្រូង

ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និង​បំពង់ក​របស់យើង​។ អាការៈ​​នេះ​​បណ្តាល​មក​ពី​កម្រិត​អាស៊ីដ​ក្រពះ​មាន​ច្រើន​​ពេក ជា​លទ្ធផល​​ដែល​បណ្តាល​មក​ពីការ​គេងភ្លាមៗ​​បន្ទាប់​​ពី​យើង​ញ៉ាំ​​អា​ហារ​រួច​។

ការច្រាលទឹកអាស៊ីដក្រពះ

ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើក​បាន​ល្អ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះហូរត្រឡប់​មក​បំពង់ក​វិញ​បាន​។ ការដេកបន្ទាប់ពីញ៉ាំបាយ​រួចគឺអាចបង្កឲ្យ​យើង​មានជំងឺនេះបាន។ ប្រ​សិន​បើការ​ចាល់អាស៊ីដ​បន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើង​នឹងអាចមានការខូចខាតបាន។

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)

ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗ​បន្ទាប់ពីញ៉ាំបាយ​រួច​​អាចបង្កើន​ហានិភ័យនៃជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ ក្រុម​អ្នកស្រាវ​ជ្រាវបាន​សិក្សា​ទៅលើមនុស្សដែលមានសុខ​ភាព​ល្អ​ចំនួន ៥០០ នាក់ ដែល​ពាក់​កណ្តាល​មាន​ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល​ និងពាក់​កណ្តាល​ទៀត​មាន​រោគសញ្ញា​នៃជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល​ស្រួចស្រាល់​។ អ្នក​ដែល​ទុកបន្លោះ​ពេល​យូរ​ក្នុង​ការ​ដេក​បន្ទាប់​ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

Know everything about Brain Stroke | Healthcare Blogs - Nayati Healthcare

ទោះបីជាការស្រាវជ្រាវ​មិន​អាចផ្តល់ហេតុផលពិត​ប្រាកដសម្រាប់​សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវ​ជឿជាក់​ថា​វា​អាចមាន​ការទាក់​ទងនឹង​ការ​ច្រាល់អាស៊ីដ​ពីក្នុង​ក្រពះ​ផង​ដែរ។ ការចាល់អាស៊ីដ​ក្រពះអាចបណ្តាល​ឲ្យយើង​គេងមិន​ដក​ដង្ហើម​ដែល​នេះ​ជា​បញ្ហា​មួយ​ក្នុង​ការផ្សារ​ភ្ជាប់​​នឹងជំងឺដាច់សរសៃឈាម​ខួរ​ក្បាល។​ ម៉្យាងទៀតដំណើរនៃ​ការ​រំលាយ​អាហារ​ក៏​អាច​មានឥទ្ធិពល​​លើ​សម្ពាធ​ឈាម​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម និង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ដែលទាំងអស់​នេះ​អាច​នាំឲ្យមាន​ហានិ​ភ័យនៃ​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។

– តើត្រូវរង់ចាំដល់ពេលណា?

ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែល​ជាត្រូវការ​ពេល​វេលារ​ហូតដល់៣​ម៉ោងដើម្បី​ដំណើរ​ការ​ក្នុង​ការរំលាយ​អាហារ​បានពេញ​លេញ​។ ដូច្នេះ ​យើង​ត្រូវព្យាយាម​កុំដេក​ឲ្យបានយ៉ាងហោចណាស់​ពីរម៉ោង​បន្ទាប់​ពី​ញ៉ាំអាហារ​រួច។ បន្ទាប់​ពី​​អាហារ​ក្នុង​ពោះ​យើង​​បានបែកចែក​ពីក្រពះ​ហើយ វានឹងធ្វើឲ្យយើង​គេងលក់​បាន​ស្រួល​ជាង​មុន​។

– អ្វីដែលយើង​មិនគួរធ្វើបន្ទាប់ពីញ៉ាំ​បាយ​រួច

ជក់បារី

ការសិក្សាបានបង្ហាញថា​ការ​ជក់បារី​បន្ទាប់​ពីញ៉ាំ​អាហាររួច អាចបង្កហានិភ័យខ្ពស់​ជាង​មុន ១០ ដង ដោយសារ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​។

ងូតទឹក

I'm Going to Keep Showering Daily, So Stop Trying to Convince Me Otherwise  | Allure

ការងូតទឹកបន្ទាប់ពីញ៉ាំ​អាហាររួចត្រូវ​បាន​គេបង្ហាញថា អាចបណ្តាលឲ្យមាន​បញ្ហា​រំលាយអាហារ​បាន។ នៅ​ពេល​យើង​ងូតទឹក​ចលនា​ឈាម​ត្រូវ​បាន​ទាញ​ទៅ​ក្នុង​ខ្លួន ដៃ និងជើង ដោយគ្មានចរនាឈាមរត់ទៅ​ក្រពះ​សម្រាប់​ការរំលាយ​អាហារ​ឡើយ​។ ប្រសិនបើយើង​ពិតជាចង់ងូតទឹក យើង​អាចរង់​ចាំ​ឲ្យបាន​យ៉ាង​ហោច​ណាស់ ៤០ នាទីក្រោយ​អាហារ។

ការបរិភោគផ្លែឈើ

យើង​គួរញ៉ាំផ្លែឈើមួយទៅពីរ​ម៉ោង​មុន​ពេល​ញ៉ាំអាហារ។ ប្រសិនបើយើង​ញ៉ាំផ្លែឈើភ្លាមៗ​បន្ទាប់អាហារ នោះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​អាការៈ​ហើមពោះបាន។

ផឹកតែ

ជាតិអាស៊ីដដែលមាននៅក្នុងតែ​អាច​ជួយដល់​ការរំលាយអាហារ​ តែក៏​ធ្វើឲ្យពិបាកក្នុងការរំលាយប្រូតេអ៊ីនដែរ​។ ផឹកតែបន្ទាប់​ពីញ៉ាំ​អាហាររួចក៏កាត់បន្ថយ​សមត្ថភាព​រាងកាយយើង​ក្នុង​ការ​ស្រូបយកជាតិដែកដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គួរទទួលទានអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

ចុចអាន៖ មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ៣៦ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម