សុខភាព
អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ
Angie Asche អ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងកាយសម្បទាក្រុមប្រឹក្សាភិបាលកីឡា Dietetis (CSSD) និងជាអ្នកនិពន្ធសៀវភៅ Fuel Your Body បាននិយាយថា ជំងឺសរសៃឈាមបេះដូងមិនមែនជាបញ្ហាទេ។ ថ្វីត្បិតតែការទទួលទានអាហារដែលមានសុខភាពល្អ និងមានតុល្យភាព គឺជាគន្លឹះក្នុងការការពារជំងឺក៏ដោយ វាជាការសំខាន់ដែលត្រូវផ្តោតលើការធ្វើលំហាត់ប្រាណផងដែរ។

ដូច្នេះមិនថាអ្នកស្ថិតក្នុងវ័យ ៦០ ឆ្នាំ ឬឈានដល់អស់រដូវទេ អ្នកនឹងត្រូវធ្វើការផ្លាស់ប្តូរយូរអង្វែង។ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសុខភាព តាមដែលអាចធ្វើទៅបាន។ ចាប់ផ្តើមដោយការទទួលទានអាហារដែលបំប៉នបេះដូងនិងស្មារតីដូចជា៖
១ អាហារសម្បូរប្រូតេអ៊ីន
នៅពេលមនុស្សកាន់តែចាស់ តម្រូវការថាមពលកំពុងថយចុះ ដោយសារអត្រាមេតាប៉ូលីសទាប ប៉ុន្តែមនុស្សនៅអាយុនេះ ត្រូវការប្រូតេអ៊ីនបន្ថែម ដើម្បីកាត់បន្ថយការបាត់បង់កម្លាំងសាច់ដុំ និងមុខងារប្រព័ន្ធនៅក្នុងរាងកាយ ទោះបីជាការទទួលទានប្រូតេអ៊ីនប្រចាំថ្ងៃដែលត្រូវបានណែនាំ ០.៨ ក្រាមក្នុង ១ គីឡូក្រាមនៃទំងន់រាងកាយ។ ប្រភពអាហារសម្បូរប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ដូចជាត្រីសាលម៉ុន ស៊ុត និងផលិតផលទឹកដោះគោ មានអាស៊ីតអាមីណូ ចាំបាច់សម្រាប់រាងកាយ។ មនុស្សចាស់ក៏គួរតែជ្រើសរើសរបបអាហារប្រូតេអ៊ីនខ្ពស់ សម្រាប់អាហារពេលព្រឹក។
២ កាល់ស្យូមនិងវីតាមីន D

កាល់ស្យូមនិងវីតាមីន D មានសារសំខាន់សម្រាប់បង្កើនសុខភាពឆ្អឹង។ នេះគឺជាសារធាតុចិញ្ចឹមដែលមនុស្សនៅវ័យនេះត្រូវការបង្កើន។ ផលិតផលទឹកដោះគោត្រូវបានគេចាត់ទុកថាជាប្រភពដ៏ល្អនៃកាល់ស្យូមនិងវីតាមីន D ប៉ុន្តែមានអាហារជាច្រើនទៀតដែលសំបូរជាតិកាល់ស្យូម។ សណ្តែកក្រហមនិងសាច់ត្រី ដែលមានខ្លាញ់ល្អ ដូចជាត្រីសាលម៉ុន ក៏ជាប្រភពដ៏ល្អនៃវីតាមីន D វាក៏ផ្តល់ទាំងប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ផងដែរ។ នេះដើរតួយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការរលាកជំងឺ រលាកសន្លាក់ឆ្អឹង។
៣ អាហារសម្បូរជាតិសរសៃ

សារធាតុចិញ្ចឹមសំខាន់មួយទៀតដែលអ្នកជំនាញអាហារូបត្ថម្ភនិយាយថា មានសារៈសំខាន់សម្រាប់មនុស្សចាស់ គឺជាតិសរសៃ ព្រោះជាតិសរសៃរួមចំណែកដល់ហានិភ័យនៃការវិវត្តទៅជាជំងឺដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម FlaxSeeds Oatmeal, Chickpeas និង Quinoa ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង