សុខភាព
ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់
ថ្វីបើក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញភ័ស្តុតាងច្បាស់លាស់ថា វីរុសបំប្លែងខ្លួន Delta ដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌា អាចយកឈ្នះវ៉ាក់សាំងបានក៏ដោយ ក៏ប៉ុន្តែពួកគេជឿថា មេរោគនេះ មានសមត្ថភាពកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំង។

ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។
ពីដំបូង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC បានចុះបញ្ជីនៃរោគសញ្ញាជាក់លាក់ របស់វីរុស Delta ដែលអាចច្រឡំជាមួយជំងឺផ្តាសាយធម្មតា។

ប៉ុន្តែឥឡូវនេះ CDC បានញែកឲ្យឃើញនូវភាពខុសប្លែកគ្នានៃរោគសញ្ញាវីរុស Delta រវាងក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងរួច និងមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
សម្រាប់អ្នកចាក់វ៉ាក់សាំងហើយ
-ហៀរសំបោរ
-កណ្តាស់
-ឈឺដូចផ្តាសាយធម្មតា

សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង
-ក្តៅខ្លួនឬញាក់
-ក្អក
-ដកដង្ហើមខ្លី
-ពិបាកដកដង្ហើម
-អស់កម្លាំង
-ឈឺសាច់ដុំឬរាងកាយ
-ឈឺក្បាល
-បាត់បង់រសជាតិនិងក្លិន
-ឈឺក
-តឹងច្រមុះ
-ហៀរសំបោរ
-ចង្អោរ
-ក្អួត

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wish TV
ចុចអាន៖ ប្រុងប្រយ័ត្ន! មនុស្ស៤ប្រភេទនេះ ងាយឆ្លងវីរុស Delta ខ្លាំងបំផុត

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)