សុខភាព
អ្នកទើបចាក់វ៉ាក់សាំង កុំភ្លេចធ្វើរឿងមួយនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំឱ្យកាន់តែខ្លាំង
គេងលក់ស្កប់ស្កល់និងបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ ក្រោយចាក់វ៉ាក់សាំងកូវីដរួចថ្មីៗ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការបណ្ដុះអង់ទីគ័រ ព្រមទាំងកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

វេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានឱ្យដឹងថា គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ។ ផ្ទុយទៅវិញ បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងទៅនឹងសរីរាង្គកាន់តែមានផលវិជ្ជមាន។

តាមការស្រាវបានឱ្យដឹងថា ទទួលទានដំណេកស្កប់ស្កល់អាចជួយសុខភាពរាងកាយដោយបណ្ដាលឱ្យខួរក្បាលបំពេញមុខងារបានល្អ ឱកាសនៃការកើតជំងឺផ្លូវចិត្តទាប ជួយឱ្យប្រព័ន្ធភាពសុំាកាន់តែរឹងមាំ និងការពារជំងឺផ្សេងៗជាច្រើនទៀត។
ដោយឡែក កង្វះការគេងគ្រប់គ្រាន់មិនត្រឹមតែជះឥទ្ធិពលដល់ភាពស៊ាំចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំបង្ការកូវីដក៏នឹងថយចុះ ហើយវានឹងនាំងាយឆ្លងវីរុស ក៏ដូចជាធ្វើឱ្យកោសិកាឈាមសចុះទាបទៀតផង។

បើយោងតាមសម្ដីវេជ្ជបណ្ឌិត Michael Thorpy បាននិយាយថា ក្រោយទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ មិនថាដូសទី១ឬទី២នោះទេ ត្រូវតែគេងយ៉ាងហោច ៧ទៅ៨ ម៉ោងឱ្យខានតែបាន។ នេះក៏ដោយសារ ការអត់ងងុយ ឬខំធ្វើការខ្លាំងរហូតយប់ជ្រៅពេក បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងផ្ដល់ផលអវិជ្ជមានដល់ការបង្កើតអង់ទីគ័រការពារជំងឺ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ wellandgood
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ
ចុចអាន៖ គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ