សុខភាព
ការពារខ្លួន! Delta ឆ្លងខ្លាំងជាង Alpha ពី ៤០ ទៅ ៦០ភាគរយ ឯណោះ
ការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានបង្ហាញថា វីរុសបំប្លែងខ្លួន Delta អាចឆ្លងខ្លាំងជាងវីរុស Alpha ដែលគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ពី ៤០ ទៅ ៦០ ភាគរយឯណោះ ខណៈវីរុស Alpha អាចឆ្លងខ្លាំងជាងកូវីដទម្រង់ដើម ដែលគេរកឃើញដំបូងនៅទីក្រុង អ៊ូហាន ប្រទេសចិន ប្រមាណ៥០ភាគរយ។
វីរុសបំប្លែងខ្លួន ដែលតា (Delta) កំពុងរាតត្បាតចូលក្នុងសហគមន៍របស់ប្រទេសកម្ពុជាហើយ ខណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ កាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តនៅតែជឿជាក់ថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅតែមានហនិភ័យទាបនៃធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ដោយសារវីរុសនេះ។
ទន្ទឹមនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ការស្លាប់ភាគច្រើនដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសរបស់លោក គឺកើតឡើងក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង”។
នៅក្នុងការសិក្សា ដែលធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងហ្សាការតា, មនុស្ស ៨៨ នាក់ក្នុងចំណោម ៨៩ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ -១៩ គឺជាអ្នកមិនចាក់វ៉ាក់សាំង ខណៈម្នាក់ទៀត គឺជាអ្នកចាក់ទើបបានមួយដូស។ ការសិក្សានេះ ធ្វើឡើងលើអ្នកជំងឺចំនួន ៩២៨ នាក់ដែលបានចូលព្យបាលក្នុងមន្ទីរពេទ្យចាប់ពីខែមីនាដល់ខែមិថុនា។
រីឯទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Scientific American
ចុចអាន៖ ក្តៅៗ កូរ៉េខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពី Delta
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី