សុខភាព
អនុវត្ត ៥វិធីនេះបាន វីរុសបំប្លែងខ្លួន Delta មិនហ៊ានមកក្បែរ
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វីរុសបំប្លែង Delta បានកំពុងរាតត្បាតជាខ្លាំងក្នុងសហគមន៍យើង ដែលជាការគួរឲ្យព្រួយបារម្ភព្រោះវីរុសបំប្លែងនេះឆ្លងបានលឿន និងអាចបណ្ដាលឲ្យយើងធ្លាក់ឈឺធ្ងន់ពេលឆ្លង។ ដើម្បីការពារខ្លួនពីវីរុសបំប្លែង Delta គ្នាយើងអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ។
វិធីសាស្ត្រការពារខ្លួនពីវីរុសបំប្លែង Delta
១. ចាក់វ៉ាក់សាំង

ត្បិតតែការចាក់វ៉ាក់សាំងមិនអាចការពារខ្លួនពីវីរុសបំប្លែង Delta ១០០% ប៉ុន្តែការចាក់វ៉ាក់សាំងជាជម្រើសល្អបំផុតក្នុងការការពារយើងមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬប្រឈមនឹងការស្លាប់ដោយសារការឆ្លងវីរុសបំប្លែង Delta ឬជំងឺកូវីដ-១៩ ធម្មតា។
២. ធ្វើតាមវិធានការការពារ

ទោះយ៉ាងណាក៏ដោយ យើងនៅតែអាចការពារខ្លួនពីវីរុសបំប្លែង Delta ឬវីរុសកូរ៉ូណាធម្មតាបានដោយអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលដោយមានការ៖
- ពាក់ម៉ាសរាល់ពេលចេញទៅណាមកណា
- លាងដៃឲ្យស្អាតជានិច្ចជាមួយសាប៊ូនឹងទឹកស្អាត ជែល ឬអាល់កុលលាងដៃ
- រក្សាគម្លាតពីអ្នកដទៃ
- ក្អក ឬកណ្ដាស់ខ្ទប់មាត់ ច្រមុះនឹងកែងដៃ
- ចេញក្រៅផ្ទះតែពេលចាំបាច់។ល។
៣. សម្លាប់មេរោគលើផ្ទៃរបស់របរ

ដើម្បីការពារខ្លួនពីវីរុសបំប្លែង Delta ឬជំងឺកូវីដ-១៩ធម្មតា យើងគួរសម្អាត ឬសម្លាប់មេរោគរាល់ផ្ទៃវត្ថុណាដែលមានមនុស្សប៉ះពាល់ច្រើនជាប្រចាំដូចជា ដៃទ្វារ ប្រកាន់ដៃកាំជណ្ដើរ ទូរស័ព្ទ ក្ដារចុចកុំព្យូទ័រជាដើម។ ប្រសិនបើផ្ទៃវត្ថុកខ្វក់ខ្លាំង យើងគួរសម្អាតដោយទឹក និងសាប៊ូជាមុនសិន សឹមប្រើថ្នាំសម្លាប់មេរោគ (ចំពោះវត្ថុដែលត្រូវទឹកមិនខូច)។ នេះបើតាមការឲ្យពីមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)។
៤. ពង្រឹងប្រព័ន្ធការពាររាងកាយ

ប្រព័ន្ធការពាររាងកាយមាននាទីសំខាន់បំផុតក្នុងកាលៈទេសៈនេះ ដើម្បីការពារខ្លួនពីវីរុសបំប្លែង Delta ដូចនេះហើយ គ្នាយើងគួរយកចិត្តទុកដាក់ថែទាំ និងពង្រឹងប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំដោយការមានរបបអាហារត្រឹមត្រូវ (បន្លែ ផ្លែឈើ សាច់។ល។) ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ សម្រាកឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាប្រចាំ ពិសេសនោះគឺយើងត្រូវថែទាំសុខភាពផ្លូវដង្ហើមឲ្យបានល្អ។
៥. តាមដានព័ត៌មាន

ជាចុងក្រោយ យើងគួរតាមដានរាល់ការ Update ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ ព្រោះវាជួយយើងដឹងពីអ្វីៗដែលកំពុងកើតឡើងក្នុងប្រទេស ការវិវត្តរបស់ជំងឺកូវីដ-១៩ និងវិធីការពារខ្លួនពីវីរុសបំប្លែង Delta ឬវីរុសបំប្លែងដទៃទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់
ចុចអាន៖ ច្បាស់ៗ អាការ ៣យ៉ាង កើតឡើង ក្រោយចាក់វ៉ាក់សាំងលាយគ្នា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?