Connect with us

សុខភាព

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ​គួរគប្បី​អនុវត្ត​តាម​របៀប​ខាង​ក្រោម​នេះ​

បានផុស

នៅ

​ក​) របប​អាហារ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នកជំងឺ​ទំ​នោម​ផ្អែម​

​ការរស់នៅ​ដោយ​ផាសុកភាព ជា​កិច្ចការ​ចាំបាច់​ចាំបាច់​សម្រាប់​មនុស្ស​ទូទៅ និង​ជាពិសេស​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សូមបញ្ជាក់ថា ​អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ​គឺ​វា​ល្អ​សម្រាប់​មនុស្ស​ទូទៅ​(​មិន​មែន​ជា​អាហារ​តម​ទេ ដូច​ការលើកឡើង​នៃ​មនុស្ស​មួយចំនួន​នោះទេ​)៖

– ជៀសវាង​អាហារ​ដែល​សំបូរ​ខ្លាញ់​

– អាច​ហូប​បាន​ច្រើន បន្លែ ផ្លែឈើ​មិន​ទុំ​ខ្លាំង​ពេក គ្រាប់​ធញ្ញជាតិ និង​បរិភោគ​បាយ​សំរូប​

– ហូប​បរិមាណ​តិចតួច​នូវ​ជាតិ​ស្ករ​កែច្នៃ (​ដំណាប់ និង​ស្ករ​គ្រាប់​)

– រក្សា​បរិមាណ​ជាតិ​ស្រវឹង​សមរម្យ​

– បញ្ឈប់​ការ​ជក់បារី​ជាដាច់ខាត​

– បរិភោគ​ឲ្យ​បាន​ទៀងពេល (​ជៀសវាង​ការ​បង្អត់​អាហារ​)

Best Diets When You Have Diabetes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) ការពិនិត្យ​ជាតិ​ស្ករ តាមដាន​ជាតិ​ស្ករ​ព្រឹក​ព្រហាម​មុន​អាហារ ដើម្បី​បញ្ជាក់ថា​ មាន​ជំងឺ​ទឹកនោមផ្អែម​មែន​ឬ មិនមែន​?

​នៅពេល​បរិភោគ​ចូលទៅ​នោះ អាហារ​ត្រូវបាន​បំបែក​ជា​គ្លុយ​គូស​(​ជាតិ​ស្ករ​)​។ ជាតិ​ស្ករ​ទាំងនោះ​ជួយ​កោសិកា​របស់​អ្នកបង្កើត​ថាមពល​ដែល​អ្នកត្រូវការ​សម្រាប់​សុខភាព​។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​សំខាន់​តែមួយគត់​ក្នុង​ខ្លួន​មនុស្ស​យើង ដែល​មាន​ភារកិច្ច​ដឹកនាំ​ជាតិ​ស្ករ​យកទៅ​ប្រើប្រាស់​នៅ​គ្រប់​កោសិកា​នៃ​រាងកាយ​ទាំងមូល ដើម្បី​បម្លែង​ទៅជា​ប្រភព​ថាមពល អាចឲ្យ​ជីវិត​អាច​រស់​នៅបាន​។ នៅពេលដែល រាងកាយ​យើង​មិនអាច​ប្រើប្រាស់​អោយមាន​ប្រសិទ្ធិភាព​ដូច​ធម្មតា​នូវ​អ័រម៉ូន​ឈ្មោះ​អាំង​ស៊ុយ​លីន នោះ​នាំ​ឲ្យ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម (​ឫ​ហៅថា ជំងឺ​ទឹកនោមផ្អែម​)​។ មានន័យថា ឫ​មួយ មាន​អាំង​ស៊ុយ​លីន​គ្រប់​គ្រាន់តែ​គ្មាន​ប្រសិទ្ធិភាព ឫ​មួយ​មាន​អាំង​ស៊ុយ​លីន​មាន​ប្រសិទ្ធិភាព តែ​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ដឹកជញ្ជូន​ស្ករ​យក​ទៅ​ប្រើប្រាស់​ឫ​មួយ​មាន​បញ្ហា​ទាំងពីរ (​ដែលជា​ករណី​ទូទៅ​ភាគច្រើន នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ កើត​លើ​មនុស្ស​ធំ​)​។​

Blood Glucose Testing | Roche

​បញ្ជាក់​៖ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ក្តី​កង្វល់​ចម្បង​ដ៏​ធំ​នៃ​វេជ្ជសាស្ត្រ​យើង​នា​ពេល​បច្ចុប្បន្ន ពីព្រោះ​ផ្តើមចេញពី​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែមួយ​មុខ នាំ​ទៅ​ដល់​ផល​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការភាព និង​អាយុជីវិត​។​

​បើ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​និង​ឲ្យ​ទាន់​ពេលវេលា ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

– ផល​ប៉ះពាល់​បណ្តាល​ខ្សោយ​តម្រងនោម​

– ការ​ខូច​សាច់ដុំ​បេះដូង ដោយ​មកពី​ស្ទះ​សរសៃ​ឈាម​បេះដូង​

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​

– ពិការភាព​ភ្នែក​

– និង​ការបាត់បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ ដែល​នាំ​ដល់​ការ​ងាយ​មាន​របួស​ជើង និង​ការវះកាត់​ជើង​

​គ​) ការធ្វើ​លំ​ហាត់ប្រាណ​

– អ្វីដែល​អ្នក​គួរ​ធ្វើ មុន​ចាប់​ធ្វើ​ហាត់ប្រាណ​

• ស្លៀកពាក់​សំលៀកបំពាក់​សម​ល្មម​មិន​តឹង​ពេក ពាក់​ស្បែក​ជើង​មាន​ទ្រនាប់​ស្រួល​ហ្វឹកហាត់​

• យក​តាម​ខ្លួន​នូវ​ដំ​ស្ករ សម្រាប់​ពេល​ចុះ​ជាតិ​ស្ករ​ខ្លាំង​

• សូម​ពិនិត្យ​ជាតិ​ស្ករ​មុន និង​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​

– លំ​ហាត់ប្រាណ​ប្រភេទ​ណាមួយ​ដែល​អ្នក​ចូលចិត្ត (​ហែល​ទឹក ការ​ដើរ ការ​រាំ លេង​តេ​នី​សវាយ​សី ទាត់​បាល់ និង​ការងារ​ផ្ទះ​

– គួរ​ធ្វើ​ឲ្យ​បាន ៣០​នាទី​ក្នុង​មួយថ្ងៃ និង ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​

– បើសិន​អ្នក​ចាក់​ផ្តើម​ចាក់​អាំង​ស៊ុយ​លីន សូម​ធ្វើការ​ហាត់ប្រាណ​សន្សឹមៗ ដោយមាន​ដំបូន្មាន​ពី​វេជ្ជបណ្ឌិត ឬ​អ្នក​ជំនាញ​

Why we should exercise - and why we don't - Harvard Health

​បញ្ជាក់​៖ ផលប្រយោជន៍​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​៖

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​ជាតិ​ស្ករ​របស់​អ្នក​

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​សម្ពាធ​ឈាម និង​ចលនា​សន្លាក់​

• ជួយ​ឲ្យ​អ្នក​ស្រក ឫ​រក្សា​ទម្ងន់​បានល្អ​

• ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ដែល​ជា​ផល​វិជ្ជមាន​ប្រសើរ​បំផុត​សម្រាប់​សុខភាព​បេះដូង​

​ដើម្បី​ស្វែងយល់​បន្ថែម​ពី​របប​ចំណីអាហារ ក៏ដូចជា​វិធី​ធ្វើយ៉ាងណា​ឲ្យសុខភាព​ល្អ បងប្អូន​អាចមក​ប្រឹក្សា​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បានជា​រៀងរាល់ថ្ងៃ​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ហេតុអ្វី​បានជា​មនុស្ស​កំពុង​ពេញ​កម្លាំង​ បានជា​ស្លាប់​ភ្លាមៗ​ទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៤ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម