សុខភាព
ប្រើអាល់កុលរាល់ថ្ងៃ ឡើងអាចម៍រុយលើខ្នងដៃ ដោះស្រាយតាមតិចនិកនេះ
ចាប់តាំងពីជំងឺកូវីដ-១៩ រាតត្បាតមក យើងម្នាក់ៗត្រូវពាក់ម៉ាស និងលាងដៃជាមួយជែល ឬអាល់កុលជាប់ជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។ ដោយសារតែលាងដៃនឹងអាល់កុលញឹកញាប់ពេក បណ្ដាលឲ្យស្ងួតដៃ ឬគ្នាយើងខ្លះមានឡើងអាចម៍រុយលើខ្នងដៃថែមទៀត។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងជំងឺកុមារ បានឲ្យដឹងថា ចេញស្នាមអុជៗខ្មៅលើប្រអប់ដៃ មូលហេតុសង្ស័យខ្ពស់ជាងគេ គឺមកពីលាងអាល់កុល ឬជែលដែលមានជាតិមេតាណុល ហើយបន្ទាប់មកប្រអប់ដៃយើងត្រូវពន្លឺថ្ងៃ។ កាលណាយើងឡើងអាចម៍រុយលើខ្នងដៃ ទោះវាមិនសូវបង្កជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែវាអាចជាប់នៅលើស្បែកយើងយូរ និងពិបាកកម្ចាត់ទៅវិញ។

វេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីយើងឡើងអាចម៍រុយលើខ្នងដៃ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែក ឬអាចប្រើឡេផ្ដល់សំណើមដល់ស្បែក ដែលមិនមានជាតិកាត់ និងមិនមានជាតិបារត។ ម៉្យាងវិញទៀត យើងគួរការពារមិនឲ្យត្រូវកម្ដៅថ្ងៃដាច់ខាត និងផ្អាកការប្រើអាល់កុលដោយប្រើសាប៊ូលាងដៃជំនួសវិញ (ឬ ប្រើអាល់កុល ឬជែល តែត្រូវប្រាកដថាគ្មានជាតិមេតាណុល)។
វិធីការពារ ឡើងអាចម៍រុយលើខ្នងដៃ
- ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ៖ ការប្រើឡេការពារកម្ដៅថ្ងៃ គឺមិនអាចកម្ចាត់អាចម៍រុយបានក៏ពិតមែន តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនកើតអាចម៍រុយបន្តបន្ទាប់គ្នា។
- ពាក់ស្រោមដៃជិតៗ៖ ផ្ទៃខ្នងដៃក៏ត្រូវការការពារដូចនឹងផ្នែកដទៃនៃរាងកាយដែរ ដូចនេះ បើមិនចង់កើតអាចម៍រុយ ឬជាំខ្មៅដៃទេ គួរពាក់ស្រោមដៃឃ្លុំជិតៗពេលចេញទីខាងក្រៅ។
- ជៀសវាងត្រូវកម្ដៅថ្ងៃ៖ ចុងក្រោយនោះគឺត្រូវជៀសឲ្យផុតពីកត្តាដែលបង្កឲ្យមានអាចម៍រុយឲ្យបាន។ យកល្អ បើអាចមិនបាច់ចេញទៅក្រៅផ្ដេសផ្ដាសទេ ពេលមេឃក្ដៅហែង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយសារប្រើជែលលាងដៃញឹកញាប់ពេក
ចុចអាន៖ អាល់កុល២ប្រភេទនៅលើទីផ្សារ គួរប្រុងប្រយ័ត្ន មុនទិញមកប្រើប្រាស់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម