Connect with us

សុខភាព

អ្នកជាសះស្បើយពីកូវីដ-១៩ ត្រូវរង់ចាំ ៩០​ថ្ងៃសិន ទើបអាចចាក់វ៉ាក់សាំងបាន

បានផុស

នៅ

ទោះ​ជា​ករណី​ឆ្លង​កូវីដ​-១៩ លើក​ទី​២ ក្រោយ​ពី​ជា​សះស្បើយ​លើ​ក​ទី​១ មិនសូវកើតមាន ក៏​ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ដាស់តឿនថា​ លទ្ធ​ភាព​ឆ្លង​នៅ​តែ​មាន ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ឆ្លង​លើក​ទី​១ ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ ក្រោយជាសះស្បើយបាន ៣ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ទូន្មានថា បន្ទាប់ពីអ្នកជំងឺជាសះស្បើយភ្លាម ពុំចាំបាច់ទទួលវ៉ាក់សាំងលឿនពេកទេ។ ជាទូទៅ ក្រោយជាពីជំងឺរយៈ២-៣ សប្ដាហ៍ អ្នកអាចចាក់វ៉ាក់សាំងបានហើយ តែយកល្អគួររង់ចាំ ៩០ ថ្ងៃសិន សឹមចាក់វ៉ាក់សាំងការពារ COVID-19 ។ ក្នុងករណីអ្នកមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរឬមិនមែនជាបុគ្គលប្រឈមហានិភ័យខ្ពស់ អាចពន្យាពេលដល់ ៦ ខែក្រោយ សឹមចាក់វ៉ាក់សាំងក៏បាន។

​មូលហេតុដែលគប្បីរង់ចាំច្រើនថ្ងៃបែបនេះ ដោយសារការ​បណ្ដុះ​អង់ទីគ័រ​ អាច​នឹង​មាន​ឥទ្ធិ​ពល​មិន​ល្អ និង​មិន​មាន​ការ​ជំរុញ​ដល់​ការ​ឆ្លើយ​តប​របស់​វ៉ាក់សាំង បើ​យើង​ទៅ​ចាក់​វ៉ាក់សាំង​ក្រោយ​ជា​ពី​ជំងឺ​ភ្លាម​​ៗ។ ដូច​នេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ជាសះស្បើយត្រូវ​រង់ចាំ​ ៣ខែ រហូត​អង់ទីគ័រកើត​ចេញ​ពី​ការ​បណ្ដុះ ឬ​ក្លូន​នេះ​អស់ពី​រាង​កាយ​សិន​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Indian Express

ចុចអាន៖ ប្រសិនបើមានលេចចេញនូវរោគសញ្ញាកូវីដ-១៩ ក្រោយពីជាសះស្បើយ

ចុចអាន៖ បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាច​លាប់​ឡើង​វិញដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម